ឃាត់លែងបានហើយ! កីឡាករ Liverpool ម្នាក់នេះបានព្រមព្រៀងផ្ទេរទៅលេងនៅ Inter Milan

//s9.kh1.co/a8/a8b4646aae27850091cd44921fb5e41cdf4a5a84.jpg
កីទ្បា

 ០៣-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើ Wijnaldum នឹងផ្ទេរទៅលេងនៅ Inter Milan

អង់គ្លេស៖ យោងតាមការរាយការណ៍ ខ្សែបម្រើ Georginio Wijnaldum បានព្រមព្រៀងផ្ទេរទៅលេងជាមួយក្លិបនៅក្របខណ្ឌអ៊ីតាលី Serie A គឺ Inter Milan ហើយ និងត្រៀមចាកចេញពីទឹកដីកីឡដ្ឋាន Anfield ពេលកុងត្រារបស់គេអស់សុពុលភាពនៅចុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Georginio Wijnaldum 
  ខ្សែបម្រើ Georginio Wijnaldum 

កន្លងមក Wijnaldum ធ្លាប់មានពាក្យចចាមអារ៉ាមថានឹងផ្ទេរទៅលេងនៅទឹកដី Camp Nou របស់ក្លិបអ្នកមានបុណ្យ Barcelona ប៉ុន្តែចុះឡើងៗ ដោយសារក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុផងនោះ ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះក៏ផ្លាស់ប្ដូរគោលដៅទៅរក Inter Milan វិញ។

  ខ្សែបម្រើ Georginio Wijnaldum 
  ខ្សែបម្រើ Georginio Wijnaldum 

កាលពីប៉ុន្មានរដូវកាលចុងក្រោយនេះ Wijnaldum ជាកីឡាករសំខាន់ម្នាក់ដែលបានរួមចំណែកជួយហង្សក្រហម Liverpool ឲ្យលើកពានធំៗដូចជា Champions League និង Premier League ខណៈដែល លោកគ្រូបង្វឹក Jurgen Klopp ក៏ធ្លាប់ចង់ឃាត់ឲ្យកីឡាករវ័យ៣០ឆ្នាំរូបនេះស្នាក់នៅ Anfield បន្តប៉ុន្តែមើលទៅ Wijnaldum ជ្រើសរើសយកការចាកចេញហើយ។

ខ្សែបម្រើ Georginio Wijnaldum និងលោកគ្រូ Jurgen Klopp  
ខ្សែបម្រើ Georginio Wijnaldum និងលោកគ្រូ Jurgen Klopp  

សារព័ត៌មាន Sport Mediaset បានរាយការណ៍ថា Georginio Wijnaldum បានព្រមព្រៀងជាមួយលោកប្រធានក្លិប Inter Milan គឺ Giuseppe Marotta រួចរាល់ហើយដោយបានបង្ហោះថា៖

អ្វីដែលពួកយើងបានដឹងគឺ Inter Milan បានចាប់ដៃព្រមព្រៀងជាមួយ Georginio Wijnaldum ហើយ តាំងពីចុងឆ្នាំមុនមកម៉្លេះដូច្នេះគេនឹងទៅចូលរួមជាមួយក្លិបនោះដោយគ្មានតម្លៃខ្លួន។

 សារព័ត៌មាន Sport Mediaset

ថ្មីៗនេះ លោកគ្រូបង្វឹក Antonio Conte បានបង្ហើបតម្រុយខ្លះៗដោយបានកោតសរសើរខ្សែបម្រើ Wijnaldum ថាគេពិតជាកីឡាករដ៏មានបទពិសោធន៍ជោគជាំនៅ Champions League ផងដែរស្របពេលមានពាក្យចចាមអារ៉ាមថា Liverpool គ្រោងនឹងយកខ្សែបម្រើ Florian Neuhaus មកជំនួសកន្លែង Wijnaldum ៕

  ខ្សែបម្រើ Georginio Wijnaldum 
  ខ្សែបម្រើ Georginio Wijnaldum 

ប្រភពexpress

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T