មកស្គាល់បឹងធំជាងគេទាំង១៥ នៅក្នុងពិភពលោក

//s9.kh1.co/4c/4cabbb6086a2ab2ec937756ec4d766f64bbabc8b.jpeg
យល់ដឹង

 ០៣-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មកស្គាល់បឹងធំជាងគេទាំង១៥ នៅក្នុងពិភពលោក

នៅក្នុងប្រទេសកម្ពុជាយើង បឹងដែលធំជាងគេគឺបឹងយក្សឡោម ដែលស្ថិតនៅក្នុងខេត្តរតនគិរី។ បឹងគឺជាប្រភពទឹកមួយដ៏សំខាន់ ហើយក៏មានទេសភាពស្រស់ស្អាតមិនចាញ់សមុទ្រប៉ុន្មានឡើយ។ បឹងខ្លះមើលទៅមានពណ៌ខៀវដូចជាសមុទ្រដែរ ដែលតាមពិតទៅគឺជាបឹង។ ខាងក្រោមនេះជាបឹងដែលធំជាងគេទាំង១៥ នៅក្នុងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. បឹង Caspian 

បឹង Caspian
បឹង Caspian

ទោះបីជាបឹងដ៏ធំមួយនេះអាចហៅថាជាសមុទ្រតូចក៏ដោយ ទំហំរបស់វាគឺ៣៧១.០០០គីឡូម៉ែត្រការ៉េ ដែលធំជាងប្រទេសន័រវ៉េទៅទៀត។ បឹងនេះមានឆ្នេរខ្សាច់ជាប់នឹងប្រទេសរុស្សុី កាហ្សាក់ស្ថាន តួកម៉េនីស្ថាន អាស៊ែបៃហ្សង់ និងប្រទេសអ៊ីរ៉ង់។ 

ទី២. បឹង Superior

បឹង Superior 
បឹង Superior 

ត្រូវបានចាត់ទុកជាបឹងធំទី២នៅក្នុងពិភពលោក បឹង Superior គឺជាផ្នែកមួយនៃបឹង Great Lake ដែលមានឆ្នេរខ្សាច់ជាប់នឹងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ វាមានផ្ទៃប្រលា ៨២,១០០គីឡូម៉ែត្រការ៉េ។

ទី៣. បឹង Victoria 

បឹង Victoria 
បឹង Victoria 

បឹងធំលំដាប់ទៅ៣ បានទៅលើបឹង Victoria ជាមួយនឹងផ្ទៃក្រលា ៦៨,៨៧០គីឡូម៉ែត្រការ៉េ។ វាក៏ជាបឹងធំជាងគេនៅក្នុងទ្វីបអាហ្រ្វិក នឹងមានឆ្នេរខ្សាច់នៃប្រទេសអ៊ូហ្គង់ដា កេនយ៉ា នឹងប្រទេសតង់ហ្សានី។ 

ទី៤. បឹង Huron 

បឹង Huron 
បឹង Huron 

បឹង Huron មិនទំនងជាបឹងធំជាងគេនោះទេ តែវាមានផ្ទៃក្រលា ៥៩,៦០០គីឡូម៉ែត្រការ៉េ និងជាបឹងមួយនៃកោះ Manitoulin។ បឹងនេះមានឆ្នេរខ្សាច់ជាប់នឹងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ 

ទី៥. បឹង Michigan 

បឹង Michigan
បឹង Michigan

មានទីតាំងស្ថិតនៅឯសហរដ្ឋអាមេរិក បឹងនេះមានផ្ទៃក្រលាស្មើនឹង ៥៨,០០០គីឡូម៉ែត្រការ៉េ។ 

ទី៦. បឹង Tanganyika 

បឹង Tanganyika 
បឹង Tanganyika 

បឹង Tanganyika មានផ្ទៃក្រលាស្មើនឹង ៣២,៦០០គីឡូម៉ែត្រការ៉េ នឹងមានឆ្នេរខ្សាច់ជាប់នឹងប៊ូរុនឌី តង់ហ្សានី ហ្សាំប៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យតុងហ្គោ។ 

ទី៧. បឹង Baikal 

បឹង Baikal
បឹង Baikal

វាជាបឹងមួយស្ថិតនៅក្នុងប្រទេសរុស្សុី និងមានផ្ទៃក្រលាស្មើនឹង ៣១,៥០០គីឡូម៉ែត្រការ៉េ។ 

ទី៨. បឹង Great Bear 

បឹង Great Bear
បឹង Great Bear

វាគឺជាបឹងមួយស្ថិតនៅក្នុងប្រទេសកាណាដា និងមានផ្ទៃក្រលាស្មើនឹង ៣១,០០០គីឡូម៉ែត្រការ៉េ។ 

ទី៩. បឹង Malawi

បឹង Malawi
បឹង Malawi

ជាមួយនឹងជីវៈចម្រុះរស់នៅច្រើនជាងគេ បឹងនេះមានផ្ទៃក្រលាស្មើនឹង ២៩,៥០០គីឡូម៉ែត្រការ៉េ ហើយវាមានឆ្នេរខ្សាច់ជាប់នឹងប្រទេសម៉ូហ្សាំប៊ិក តង់ហ្សានី និងប្រទេសម៉ាឡាវី។ 

ទី១០. បឹង Great Slave

បឹង Great Slave 
បឹង Great Slave 

ជាមួយនឹងផ្ទៃក្រលាស្មើនឹង ២៧,០០០គីឡូម៉ែត្រការ៉េ វាជាបឹងដែលជ្រៅជាងគេនៅទ្វីបអាមេរិកខាងជើង នឹងមានទីតាំងស្ថិតនៅក្នុងប្រទេសកាណាដា។ 

ទី១១. បឹង Erie 

បឹង Erie  
បឹង Erie  

បឹងនេះមានឆ្នេរខ្សាច់ជាប់នឹងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលមានផ្ទៃក្រលាស្មើនឹង ២៥,៧០០គីឡូម៉ែត្រការ៉េ។ 

ទី១២. បឹង Winnipeg 

បឹង Winnipeg
បឹង Winnipeg

ជាបឹងមួយដែលស្ថិតនៅក្នុងប្រទេសកាណាដាដែរនោះ បឹង Winnipeg មានផ្ទៃក្រលាស្មើនឹង ២៤,៥១៤គីឡូម៉ែត្រការ៉េ។ 

ទី១៣. បឹង Ontario 

បឹង Ontario
បឹង Ontario

មានឆ្នេរជាប់នឹងប្រទេសកាណាដា និងសហរដ្ឋអាមេរិក បឹងនេះមានផ្ទៃក្រលាស្មើនឹង ១៨,៩៧០គីឡូម៉ែត្រការ៉េ។ 

ទី១៤. បឹង Ladoga 

បឹង Ladoga 
បឹង Ladoga 

មានទីតាំងស្ថិតនៅក្នុងប្រទេសរុស្សុី បឹង Ladoga ត្រូវបានគេចាត់ទុកជាបឹងធំជាងគេនៅក្នុងទ្វីបអឺរ៉ុប និងមានផ្ទៃក្រលាស្មើនឹង ១៨,១៣០គីឡូម៉ែត្រការ៉េ។ 

ទី១៥. បឹង Balkhash 

បឹង Balkhash 
បឹង Balkhash 

ជាបឹងមួយដែលស្ថិតនៅក្នុងប្រទេសកាហ្សាកស្ថាន បឹងនេះមានផ្ទៃក្រលាស្មើនឹង ១៦,៤០០គីឡូម៉ែត្រការ៉េ៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T