សណ្ឋាគារលើទីអវកាសដំបូងបង្អស់លើពិភពលោក នឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២៥

//s9.kh1.co/5b/5b5ee72c51b0c0bf15c2e851fcc9b82ad8e328a9.jpg
បច្ចេកវិទ្យា

 ០៣-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សណ្ឋាគារអវកាសដំបូងបង្អស់លើពិភពលោកនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២៥

បរទេស៖ ការងារសាងសង់គ្រោងនឹងចាប់ផ្តើមនៅលើ «សណ្ឋាគារអវកាស» ដំបូងបង្អស់នៅលើពិភពលោកក្នុងគន្លងផែនដីទាបក្នុងឆ្នាំ ២០២៥ ហើយវានឹងបំពាក់ដោយភោជនីយដ្ឋាន រោងកុន ស្ប៉ា និងបន្ទប់សម្រាប់មនុស្ស ៤០០ នាក់។បង្កើតឡើងដោយក្រុមហ៊ុន Orbital Assembly Corporation (OAC) សណ្ឋាគារ Voyager Station អាចដំណើរការបាននៅដើមឆ្នាំ ២០២៧ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានានឹងត្រូវបានសាងសង់នៅក្នុងគន្លងជុំវិញផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សណ្ឋាគារអវកាសនេះនឹងមានរាងជារង្វង់ធំ ហើយវិលដើម្បីបង្កើតទំនាញសិប្បនិម្មិតដែលនឹងត្រូវបានកំណត់នៅកម្រិតប្រហាក់ប្រហែលនឹងទំនាញដែលរកឃើញនៅលើផ្ទៃព្រះចន្ទ។

សណ្ឋាគារ Voyager Station នឹងរួមបញ្ចូលនូវលក្ខណៈពិសេសជាច្រើនដែលអ្នកអាចរំពឹងពីសណ្ឋាគារនេះរួមទាំងភោជនីយដ្ឋាន កន្លែងស្ប៉ាសុខភាព និងរោងកុន។ វានឹងមាននូវ Pod ដែលភ្ជាប់ទៅនឹងកងរង្វិលខាងក្រៅ ហើយ Pod  ខ្លះអាចត្រូវបានលក់ឱ្យទៅទីភ្នាក់ងារដូចជា NASA និង ESA សម្រាប់ការស្រាវជ្រាវអវកាស។

គួរជម្រាបផងដែរថា មិនមានព័ត៌មានលម្អិតអំពីការចំណាយសាងសង់ឬតម្លៃនៃការចំណាយពេលមួយយប់នៅក្នុងសណ្ឋាគារនោះទេ ទោះបីជា OAC និយាយថាថ្លៃដើមសាងសង់មានតម្លៃថោកជាងដោយសារយានអវកាសដែលអាចបាញ់បង្ហោះបានសាជាថ្មីដូចជាយានអវកាស SpaceX Falcon 9 និងយាន Starship អនាគតជាដើម៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=358,q=100/ce/ce8b58f5ad8e84df8f4780800aefdd8e11d2b7fe.png
https://s9.kh1.co/__image/w=650,h=353,q=100/54/546f3568da23b6ec0841e334c5cec67a7d6a7328.png
https://s9.kh1.co/__image/w=650,h=358,q=100/7f/7f1b3b1ea309bd4a43e682dd6c3992fec2b6c9a4.png
https://s9.kh1.co/__image/w=650,h=355,q=100/f8/f8f1148400e7cf0d1b4eb65adbad84373df50f42.png
https://s9.kh1.co/__image/w=650,h=358,q=100/30/3056ce8851f089860a1893251580fe6849b003e6.png
https://s9.kh1.co/__image/w=650,h=358,q=100/f5/f5a57731ed03ae5b1a0f101730535b992d915642.png
https://s9.kh1.co/__image/w=650,h=356,q=100/5c/5c6cfeb7649e8bbf6f1971f6d9bfa16606002281.png
https://s9.kh1.co/__image/w=650,h=358,q=100/68/68f826fb5970b4b5889b7c8cc59dfa278f8e415c.png

ប្រភព ៖ Daily Mail

Lim Sivpe
Sivpe (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T