ការ​ជប់​​​​ខ្យល់​​​មាន​ដើម​កំណើត​ពីប្រទេស​ណា? វា​​មាន​​អត្ថ​​ប្រ​យោ​ជន៍​​​អ្វីខ្លះ​​?​

//s9.kh1.co/de/ded14cddbb4f6a6d4134df7c489651af9b159756.jpg
យល់ដឹង

 ០៣-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការជប់ខ្យល់គឺពិតជាជួយដល់ការសំរួលសាច់ដុំ ដែលសក្តិសមបំផុតសំរាប់អ្នកហាត់កីឡាធ្ងន់​ៗ​ដែល​ប្រើប្រាស់សាច់ដុំខ្លាំង

ប្រជាជនខ្មែរយើងភាគច្រើន ជាពិសេសបុរសៗ ចូលចិត្តជប់ខ្យល់​នៅពេលដែលឈឺម្តងៗ។ តើការជប់ខ្យលនេះ​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងការជប់ខ្យល់នេះមានដើមកំណើតចេញពីប្រទេសចិន ហើយត្រូវបានប្រើប្រាស់ដោយប្រជាជន​ស្ទើរតែ​ទូទាំង​ពិភព​លោក​។ ហេតុនេះហើយទើបក្រុមស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តសុខភាពនៃ​សហរដ្ឋអាមេរិក​បានសិក្សាពីអត្ថ​ប្រយោជន៍​​​នៃការជប់ខ្យល់នេះ ដែលបង្ហាញថាការជប់ខ្យល់ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពច្រើនជាងផលវិបាក។ ខាងក្រោមនេះជាអត្ថប្រយោជន៍ 3 យ៉ាងពីការជប់ខ្យល់៖ 

1-ជួយបំបាត់ការឈឺចាប់សាច់ដុំ

ត្រឹមត្រូវណាស់ ការជប់ខ្យល់គឺពិតជាជួយដល់ការសំរួលសាច់ដុំ ដែលសក្តិសមបំផុតសំរាប់អ្នកហាត់កីឡាធ្ងន់​ៗ​ដែល​ប្រើប្រាស់សាច់ដុំខ្លាំង។ ការជប់ខ្យល់ក៏ជួយសំរួលដល់ដំណើរការនៃសរសៃឈាមអត់​មានលំហូរស្រួលដែល​សំរួល​ដល់​ពេលឈឺសាច់ដុំក្រោយហាត់ប្រាណ ឬការឈឺសាច់ដុំពេលជិតផ្តាសាយជាដើម។ 

2-សម្រួលដល់ភាពតានតឹងផ្លូវចិត្ត

ការជប់ខ្យល់មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពផ្លូវកាយនោះទេ តែក៏ជួយសម្រួលដល់ភាពតានតឹនផ្លូវចិត្ត ដូចជា ស្ត្រេស ថប់បារម្ភ ជាដើម។ ហេតុអ្វីបានជាអាចជួយបាន? ព្រោះនៅពេលដែលអ្នកជប់ខ្យល់ វាបានធ្វើអោយ​សាច់ដុំ​នៃ​រាងកាយសម្រាក ហើយលំហូរឈាមដែលរត់បានសព្វពេញរាងកាយអាចជួយ​សំរួលដល់អុកស៊ីសែន​ក្នុង​ខួរក្បាលដែលធ្វើអោយភាពតានតឹងទាំងផ្លូវកាយ និងផ្លូវចិត្តអាចធូរស្រាលបានមួយគ្រា។ 

3-សម្រួលដល់ប្រព័ន្ធរំលាយអាហារ

ជាក់ស្តែងការជប់ខ្យល់ (ដោយមិនប្រើប្រាស់ភ្លើង) ក៏អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារផងដែរ ក្នុងនោះរួម​មាន​ពង្រឹងការរំលាយអាហារ សម្រួលដល់ការបន្ទោរបង់ និងពង្រឹងប្រព័ន្ធរំលាយអាហារឡើងវិញផងដែរ។ 

យ៉ាងណាមិញ ការជប់ខ្យល់មិនតម្រូវអោយធ្វើជាប្រចាំនោះទេ ព្រោះវាក៏អាចបណ្តាលអោយមានគ្រោះថ្នាក់​ដល់​សុខភាព​ស្បែកផងដែរ។ ទោះអ្នកចូលចិត្តជប់ខ្យល់ក៏ដោយ តែយ៉ាងហោចណាស់ត្រូវទុកចន្លោះរយៈពី 10 ទៅ 12 ថ្ងៃក្នុងការជប់ខ្យល់ផងដែរ។ 

ហេតុផលច្រើនបែបនេះហើយបានជា The Rock ក៏ជប់ខ្យល់ដែរ?

The Rock ផុសលើ Facebook (2021)
The Rock ផុសលើ Facebook (2021)
រូប Justin កាលពី 2016
រូប Justin កាលពី 2016
CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T