បាល់ដែកអាថ៌កំបាំងទម្ងន់41គីឡូក្រាម ធ្លាក់នៅឆ្នេរបាហាម៉ាស កំពុងសង្ស័យថាជារបស់មួយ

//s9.kh1.co/a1/a12bdae100cdfc7ff448ab2e0e7d2d9f0dec6f57.jpg
បច្ចេកវិទ្យា

 ០២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្ត្រីជនជាតិអង់គ្លេសម្នាក់បានរកឃើញដុំបាល់មួយនៅកោះ Harbour នៃ Bahamas ដែលអាចជាផ្នែកមួយ...

អង់គ្លេស៖ ពេលកំពុងដើរលើឆ្នេរខ្សាច់មួយនៅកោះ Harbour នៃ Bahamas ស្ត្រីជនជាតិអង់គ្លេសម្នាក់បានរកឃើញបាល់ដែកមួយ ដែលត្រូវបានគេជឿថាជាផ្នែកមួយនៃយានអវកាសរុស្ស៊ី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វត្ថុភ្លឺចែងចាំងនេះត្រូវបានកប់នៅក្នុងដីខ្សាច់ ហើយគេបានរកឃើញវានៅល្ងាចថ្ងៃទី24 ខែកុម្ភៈ។

ក្រុមគ្រួសារស្ត្រីជនជាតិអង់គ្លេសនោះបានគិតថាវត្ថុនេះជារបស់ប្រទេសរុស្ស៊ី ដោយសារតែអក្សរដែលបានសរសេរនៅលើវា។ ទោះបីជាគេមិនទាន់បានបញ្ជាក់ទាំងស្រុងក៏ដោយ ក៏អ្នកជំនាញជឿជាក់ថាវាគឺជា hydrazine tank ដែលត្រូវបានប្រើសម្រាប់ការបាញ់រ៉ុក្កែតដែលគ្មានមនុស្សបើក។

អ្នកស្រុកក្នុងតំបន់នាំគ្នាកាយខ្សាច់ចេញ (រូបភាព៖ Manon Clarke)
អ្នកស្រុកក្នុងតំបន់នាំគ្នាកាយខ្សាច់ចេញ (រូបភាព៖ Manon Clarke)

យោងតាមរបាយការណ៍របស់កាសែត The Independent បានឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Manon Clarke អាយុ24ឆ្នាំ គឺជាស្ត្រីដែលបានរកឃើញវត្ថុនេះកប់ក្នុងឆ្នេរខ្សាច់។ Manon ពន្យល់ថាពួកគេចាប់ផ្តើមកាយបន្ថែមទៀត បន្ទាប់ពីបានឃើញអក្សររុស្សីនៅលើបាល់នោះ។ នាងនិយាយថានេះគឺជារឿងដ៏ក្លាហានមួយ ព្រោះថាពួកគេមិនដឹងថាវត្ថុនោះជាអ្វីនោះទេ តែពួកគេនៅតែប្រឹងកាយវាឡើង។

(រូបភាព៖ Manon Clarke)
(រូបភាព៖ Manon Clarke)

របាយការណ៍បានលើកឡើងថា ក្រុមគ្រួសារនោះបានទុកវត្ថុនោះនៅឯឆ្នេរ បន្ទាប់ពីពួកគេមិនអាចយកវាចេញបានទោះយ៉ាងណាពួកគេបានថតរូបភាពរបស់វា និងចែករំលែកវាជាមួយមិត្តភក្តិ ហើយទៅកាយយកវាម្តងទៀតនៅថ្ងៃបន្ទាប់។

និយាយពីបាល់ដែកនោះវិញ មានសាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវផ្សេងៗបានលើកឡើងពីប្រភពរបស់វា ដែលខ្លះថាវាប្រហែលជាមានប្រភពមកពីប្រទេសគុយបា ដោយសារគ្រានោះគុយបាបានទទួលឧបករណ៍ពីសហភាពសូវៀត ព្រោះថាវាជាសម្ព័ន្ធមិត្តជាមួយសូវៀត។ ឯខ្លះក៏លើកឡើងថាវាអាចធ្លាក់ពីអវកាសមកសមុទ្រ​ ដោយសារ tank ប្រភេទនេះភាគច្រើនគេយកទៅបោះចោលនៅក្នុងទីបញ្ចុះសពយានអវកាស (spacecraft cemetery) នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង តែពេលខ្លះក៏អាចខុសបច្ចេកទេស ដែលបាល់នេះអាចត្រូវទម្លាក់ខុសកន្លែងនៅក្នុងមហាសមុទ្រ៕

(រូបភាព៖ Manon Clarke)
(រូបភាព៖ Manon Clarke)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T