វិធី ៣ យ៉ាងនេះ នឹងធ្វើឱ្យការរៀបចំផ្ទះរបស់អ្នកកាន់តែមានភាពទាក់ទាញ

//s9.kh1.co/5f/5fae9dcc3aca663b9b34cb3e59c5763d4fc59dd2.jpg
យល់ដឹង

 ០១-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ភាពពេញនិយមមនុស្សម្នាក់ៗក្នុងពេលបច្ចុប្បន្ន តែងបន្តផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។

ភាពពេញនិយមមនុស្សម្នាក់ៗក្នុងពេលបច្ចុប្បន្ន តែងបន្តផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ វាចាំបាច់ផងដែរក្នុងការថែរក្សា ជាពិសេសនៅពេលនិយាយដល់ផ្ទះ ឬ បន្ទប់របស់យើង ភាគច្រើនយើងច្រើនតុបតែង​ ដែលមើលទៅឆ្គង ឬ មើលទៅហាក់ដូចជាសមចិត្តយើងសោះ។ ខាងក្រោមនេះ ជាវិធីសាស្ត្រ ៣ យ៉ាងក្នុងការរៀបចំឲ្យមើលទៅមានភាពទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បន្ថែមពណ៌ទៅលើគ្រឿងសង្ហារឹម

រូបតំណាង
រូបតំណាង

ការដាក់ពណ៌លើគ្រឿងសង្ហារឹមដូចគ្នា វាអាចនឹងផ្តល់នូវភាពស្រពេចស្រពិលដល់អ្នក ដូច្នេះអ្នកត្រូវទៅរកពណ៌ប្លែកៗ ដែលឆើតស្រស់ៗដូចជា ពណ៌លឿង ពណ៌ផ្កាឈូក ពណ៌បៃតង។ល។ ទើបមានភាពទាក់ទាញ ដូចជា សាឡុងប្រើពណ៌ដែលស្រាល ហើយខ្នើយលើសាឡុងប្រើពណ៌ឆើតៗ ជាមួយនឹងគ្រឿងសង្ហារឹមដែលមានពណ៌ស្រស់ៗដទៃទៀត។

២. ការតុបតែងអំពូល

រូបតំណាង
រូបតំណាង

ភ្លើងបំភ្លឺនៅក្នុងកន្លែងរស់នៅរបស់យើង ក៏ជួយលើកសម្រស់ផ្ទះ និងបន្ទប់របស់យើងខ្លាំងដែរ។ យើងគួរណាស់តែប្រើអំពូល LED លើបំណែកសិល្បៈមួយចំនួន ឬក៏ដាក់ភ្លើងតាមគែមបន្ថែមក៏បានដែរ។ ម្យ៉ាងទៀត អ្នកអាចបន្ថែមជា អំពូលគោម ឬ អំពូលចង្កៀង ដែលមើលទៅមានភាពទាក់ទាញសម្រាប់អ្នក។

៣. ការរៀបចំជញ្ជាំង

រូបតំណាង
រូបតំណាង

បើសិនជាអាច អ្នកគួរជ្រើសរើសជញ្ជាំងធំសម្រាប់បន្ទប់ទទួលភ្ញៀវក្នុងផ្ទះរបស់អ្នក ហើយអ្នកគួរប្រើផ្ទាំងក្រណាត់ជំនួសឲ្យការលាបពណ៌ជញ្ជាំងរបស់អ្នក។ រីឯបន្ទប់ផ្សេង អ្នកអាចលេងពណ៌តិចតួចតាមជាយជញ្ជាំង ឬ អាចជ្រើសរើសពណ៌សម្រាប់ជញ្ជាំងជាពណ៌ស្រមោលនៃបន្ទប់ទទួលភ្ញៀវរបស់អ្នកក៏បានដែរ ទើបមើលទៅសាកសម ឬ ស៊ីគ្នានឹងពណ៌ក្នុងផ្ទះទាំងមូល៕

ប្រភព៖ swirlster

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T