មានការរាយការណ៍មកថា ការចរចាផលិតឡានអគ្គិសនីរវាង Apple និង Kia អាចនឹងនៅតែបន្ត

//s9.kh1.co/43/43facdd8f69c8792a8a6b1296ef056c4409ea93b.jpg
បច្ចេកវិទ្យា

 ២៦-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អូហូ! ដំណឹងផលិតឡាន Apple មកទៀតហើយ គ្រប់គ្នាកំពុងតែតាមដានដូចរឿងភាគទៅហើយ

បរទេស៖ ប៉ុន្មានសប្តាហ៍កន្លងមកនេះ គេឃើញមានការលេចព័ត៌មានចម្រុះជាច្រើន មានតាំងតែពីការរាយការណ៍ ការលេចធ្លាយ ពាក្យចចាមអារ៉ាម និងចម្ងល់របស់មហាជនថាតើ Apple នឹងជ្រើសរើសក្រុមហ៊ុនមួយណាជាដៃគូដើម្បីធ្វើការផលិតរថយន្តអគ្គិសនី Apple Car។ ដោយសារតែក្រុមហ៊ុន Hyundai រអិលមាត់បែកធ្លាយរឿងនេះ វាបានបណ្តាលឱ្យខាតបង់តំណែងដ៏សំខាន់នេះ ប៉ុន្តែដូចដែលយើងដឹងស្រាប់ហើយនៅក្នុងពិភពជំនួញ អ្វីៗដែលគេមើលឃើញនៅសំបកក្រៅ វាអាចមិនមែនជាការពិតនោះទេ។ ប្រភពឧស្សាហកម្មកំពុងនិយាយថាភាពជាដៃគូរវាង Apple និង Kia អាចនឹងនៅតែបន្តបាន ប៉ុន្តែភាពជាដៃគូនេះប្រហែលជាមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នា និងម្ចាស់ភាគហ៊ុនរំពឹងទុកនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

Kia (ជារបស់ Hyundai) ត្រូវបានគេចាត់ទុកថាជាជម្រើសដ៏ល្អបំផុតក្នុងការផលិត Apple Car ដោយសារតែក្រុមហ៊ុននេះមានរោងចក្រផលិតនៅរដ្ឋ Georgia សហរដ្ឋអាមេរិក។ គេហទំព័រសារព័ត៌មានកូរ៉េ Chosun Biz បានបង្ហាញថាការចរចារវាង Apple និង Kia មិនបានដួលរលំទាំងស្រុងនោះទេ ប៉ុន្តែវាប្រហែលជាផ្តោតលើរថយន្តអគ្គិសនីជាពិសេស។

យោងតាមប្រភពព័ត៌មាន ក្រុមហ៊ុន Apple និង Hyundai Motor Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំមុន ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យចំនួន8។ ក្នុងនោះមានយានយន្តអគ្គិសនី ប៉ុន្តែក៏គ្របដណ្តប់លើអ្វីដែលហៅថា “last mile” mobility ផងដែរ។ ក្រុមអ្នកវិភាគនិយាយថាការដែលក្រុមហ៊ុន Hyundai បានធ្វើឱ្យបែកធ្លាយថាបានចរចារជាមួយ Apple ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននោះ មិនធ្វើឱ្យបាត់បង់នូវលទ្ធភាពនេះទេ។

អ្វីដែលមិននឹកស្មានដល់នោះ គឺភាគហ៊ុនរបស់ក្រុមហ៊ុន Kia បានកើនឡើងបន្ទាប់ពីព័ត៌មាននេះបានផ្ទុះឡើង៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T