ស្រឡាញ់​​ខ្លាំង​​យ៉ាង​ណា ក៏ងាយ​នឹងបែក បើ​​គូស្នេហ៍​​​មិន​អាច​​ត​ស៊ូ​​​​​ជា​​មួយ​ «រឿងជូរចត់»​ ៣ ​ដំណាក់​​កាល​នេះ​បាន​

//s9.kh1.co/1c/1c508ceb8ffece3a5e8213a542077e1a343fe809.jpg
យល់ដឹង

 ២៦-កុម្ភៈ-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ហេតុផលធំៗ ៣ យ៉ាងនេះហើយជាឧបសគ្គដែលគូស្នេហ៍ឈានដល់ការបែកបាក់គ្នា

មនុស្សជាច្រើនដែលបង្កើត​ទំនាក់ទំនងស្នេហាឡើង ជាការពិតថាពួកគេចង់ដើរដល់ត្រើយនៃសុភមង្គលបានរៀបការ រស់នៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ ក៏ប៉ុន្តែមិនមែនគ្រប់គូសុទ្ធតែបានជួបនូវសុភមង្គលបែបនេះនោះឡើយ គឺមានគូខ្លះបានបញ្ចប់ទំនាក់ដាច់ប៉ាច់ដូចជា យកកន្រ្តៃមកកាត់សក់យ៉ាងដូច្នោះដែរ។ ជុំវិញរឿងរ៉ាវបែកបាក់ស្នេហានេះ នៅតែមានជាចម្ងល់សម្រាប់មនុស្សមួយចំនួនថា ហេតុអ្វីបានជា​ស្រឡាញ់​គ្នា​ហើយត្រូវបែកគ្នា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានហេតុផលច្រើនយ៉ាងណាស់ ដែលអាចធ្វើឲ្យទំនាក់ទំនងឈានដល់ការបែកបាក់គ្នា ក៏ប៉ុន្តែហេតុផលទាំង ៣ ប្រភេទខាងក្រោមនេះ គឺជាចំណុចធំៗដែលធ្វើឲ្យបែកគ្នាយ៉ាងងាយ៖

/ គេអស់ចិត្ត

រូបតំណាង
រូបតំណាង

ជារឿងសាមញ្ញទៅហើយចំពោះហេតុផលមួយនេះ ព្រោះបើសិនជាគេអស់ចិត្តហើយ ទោះបីជាអ្នកម្ខាង​ទៀត​ខំ​ស្វះ​ស្វែង​រកមធ្យោបាយយ៉ាងណា ក៏គេពិបាកនឹងត្រឡប់ក្រោយដែរ។ ចិត្តដែលធ្លាប់ស្រឡាញ់បានរលាយសាបសូន្យ​ទៅ​ហើយ បើប្រឹងបន្តគឺមានតែរស់នៅបៀបទុក្ខតែប៉ុណ្ណោះ។

/ បញ្ហាគ្រួសារ

រូបតំណាង
រូបតំណាង

ច្រើនគូណាស់ ដែលព្រាត់ប្រាស់គ្នាដោយសារការមិនពេញចិត្តពីសំណាក់គ្រួសារទាំងសងខាង។ មានខ្លះព្រាត់រស់​នឹងមានខ្លះព្រាត់ស្លាប់ ហើយអ្នកដែលអាចនៅជួបជុំគ្នាបានគឺជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់បំផុត ក្នុងការទ្រាំក៏​ដូចជា​រកវិធីសាស្រ្ត ដើម្បីផ្គាប់ចិត្តគ្រួសារទាំងសងខាង។

/ ការនៅឆ្ងាយគ្នា

រូបតំណាង
រូបតំណាង

បើទោះបីជាមានគូស្នេហ៍ស្មោះស្ម័គ្រមួយចំនួន បានឆ្លងកាត់វារួចយ៉ាងណាក្ដី ក៏បញ្ហានេះនៅតែ​ឈរជួរមុខ​ដែលជា​ផ្នែក​មួយ​យ៉ាងធំក្នុងការជម្រុញអោយគូស្នេហ៍សម្រេចចិត្តបែកគ្នាហើយដើរផ្លូវរៀងខ្លួន ដែលគេតែងចំណាំនិយាយថា ‍‍«ឃ្លាតកាយ ណាយចិត្ត»។

ទាំងនេះសុទ្ធតែជាមូលហេតុចំបងៗដែលធ្វើឲ្យទំនាក់ទំនងឈានដល់ទីបញ្ចប់ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រឿង​ប៉ុន្មានយ៉ាងនេះ​វាគ្រាន់តែជាឧបសគ្គក្នុងការពិសោធន៍ចិត្តស្មោះរបស់គូស្នេហ៍តែប៉ុណ្ណោះ៕

Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T