មិនធម្មតា! ស្កុតឡែននឹងដាក់ប្រតិបត្តិការដ្រូន ដើម្បីដឹកជញ្ជូនសម្ភារធ្វើតេស្ត និងយកសំណាកកូវីដ១៩ នៅ​តំបន់ដាច់ស្រយាល ចំណាយត្រឹមតែ ១៥នាទីប៉ុណ្ណោះ

//s9.kh1.co/77/7713fb706d865f69b3f60406a01ca51ff5f79306.jpg
បច្ចេកវិទ្យា

 ២៥-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ដ្រូនទាំងមូលអាចផ្ទុកទម្ងន់បានចំនួន ៣ គីឡូក្រាម និងចំណាយពេលត្រឹមតែ ១៥ នាទីបណ្ណោះក្នុងការដឹកជញ្ជូន

ស្កុតឡែន៖ យន្តហោះដ្រូនកំពុងត្រូវបានគេដាក់ឱ្យប្រើប្រាស់នៅស្កុតឡែន ដើម្បីបង្កភាពងាយស្រួលដល់អាជ្ញាធរក្នុងការយកសំណាកតេស្តអ្នកជំងឺកូវីដ១៩ ព្រមទាំងដឹកជញ្ជូនសម្ភារវេជ្ជសាស្ត្រផ្សេងៗទៀត ឆ្លងកាត់ទីតាំងបួននៅភាគខាងលិចស្កុតឡែនដែលមានចម្ងាយសរុបជិត ៦៤ គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនដ្រូន Skyports បានក្លាយទៅជាប្រតិបត្តិករដំបូងគេ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលចក្រភពអង់គ្លេស (CAA) ក្នុងការយកសំណាក និងដឹកជញ្ជូនសម្ភារទំនិញដែលមានដូចជា សំណាកគំរូ ឧបករណ៍ធ្វើតេស្ត ថ្នាំពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ជាដើម នៅក្នុងតំបន់ Argyll & Bute

ដ្រូនទាំងមូលអាចផ្ទុកទម្ងន់បានចំនួន គីឡូក្រាម និងចំណាយពេលត្រឹមតែ ១៥ នាទីបណ្ណោះក្នុងការដឹកជញ្ជូនគំរូសំណាកនិងសម្ភារ ខណៈមធ្យាបាយផ្សេងទៀតដូចជាការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកត្រូវចំណាយពេលជាង ៣៦ ម៉ោង។ ដោយឡែក ជាមួយនឹងដ្រូនដ៏តូចច្រឡឹងនេះ គេអាចជំរុញការផ្គត់ផ្គង់សេវាកម្មជូនដល់អ្នកជំងឺ និងបុគ្គលិកថែទាំសុខភាពនៅតាមតំបន់ដាច់ស្រយាលបានយ៉ាងមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ប្រតិបត្តិការដ្រូននេះនឹងត្រូវដាក់ឱ្យដំណើរការរវាងមន្ទីរពេទ្យ Lorn & Islands, មន្ទីរពេទ្យសហគមន៍ Mid-Argyll, មជ្ឈមណ្ឌលអនុវត្តន៍វេជ្ជសាស្រ្ត Easdale, និងមន្ទីរពេទ្យសហគមន៍ Mull & Iona នៅរយៈពេល ៣ ខែខាងមុខនេះ។ លើសពីនេះ ទីភ្នាក់ងារអវកាសអង់គ្លេសក៏បានផ្តួចផ្តើមផ្តល់មូលនិធិចំនួនប្រមាណ ១,៣៣៨,០០០ លានដុល្លារ ក្នុងការថែទាំសុខភាពប្រជាជន ជាពិសេសតាមរយៈបច្ចេកវិទ្យាអវកាសដ្រូននេះផងដែរ៕

ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
ដ្រូនផលិតដោយក្រុមហ៊ុន Skyports
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T