វីដេអូទាំង១០ នៅក្នុងយូធូប ដែលមានការចូលមើលច្រើនជាងគេប្រចាំឆ្នាំ២០២០

//s9.kh1.co/56/56d5772c2c9c8431b748263ddb62bda6f9e8a07c.jpg
យល់ដឹង

 ២៦-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

វីដេអូទាំង១០ នៅក្នុងយូធូប ដែលមានអ្នកចូលមើលច្រើនជាងគេប្រចាំឆ្នាំ២០២០

បរទេស៖ តើអ្នកដែលចូលទស្សនាវីដេអូនៅក្នុងបណ្តាយសង្គមយូធូបដែរឬទេ? តើវីដេអូប្រភេទណាដែលអ្នកចូលចិត្តមើល? តើអ្នកចំណាយពេលវេលាទស្សនាវីដេអូយូធូបច្រើនប៉ុណ្ណាដែរ? ប្រសិនបើបែបនេះមែន នេះជាព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នក។ វីដេអីជាច្រើនទទួលបានការចាប់អារម្មណ៍ជាច្រើន ដែលបណ្តាលឱ្យមានការចូលទស្សនារាប់ពាន់លានដងនៅក្នុងមួយឆ្នាំៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាវីដេអូកំពូលៗទាំង១០ ដែលមានការចូលមើលច្រើនជាងគេ ប្រចាំឆ្នាំ២០២០៖

ទី១. បទចម្រៀង “Despacito”

គ្មាននរណានឹងយល់ពីអត្ថន័យនៃចម្រៀងនេះទេ លើកលែងតែគេចេះភាសាអេស្ប៉ាញ ប៉ុន្តែមនុស្សជាច្រើនស្រលាញ់ បទចម្រៀងនេះ។ Despacito ឈរនៅលំដាប់លេខរៀងទីមួយដោយមានការចូលមើលចំនួន ៦.៥៩ ពាន់លានដង។ បទចម្រៀងនេះត្រូវបានផុសចូលក្នុងយូធូប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។ 

វីដេអូ

ទី២. បទចម្រៀង “Shape of You”

បទចម្រៀង “Shape of You” គឺជាការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ។ បទចម្រៀងដែលច្រៀងដោយលោក Ed Sheeran ឈរនៅលំដាប់លេខ២ ដោយមានការចូលមើលចំនួន៤.៥៥ពាន់លានដង។ បទចម្រៀងនេះត្រូវបានផុសចូលក្នុងយូធូប នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ 

វីដេអូ

ទី៣. បទចម្រៀង “See You Again” 

បទចម្រៀងដែលអន្លង់អន្លោច ពីរោះនិងយឺតៗប្រចាំឆ្នាំមួយនេះទទួលបានការចូលមើលដល់ទៅ ៤.៣៥ ពាន់លានដង។ បទចម្រៀងមួយនេះត្រូវបានច្រៀងដោយលោក Charlie Puth ព្រមទាំងមានការរ៉េបពីសំណាកលោក Wiz Khalifa ផងដែរ។ បទចម្រៀងនេះត្រូវបានផុសចូលក្នុងYouTube នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥។

វីដេអូ

ទី៤. បទចម្រៀង “Baby Shark Dance” 

វីដេអូដែលធ្វើឡើងសម្រាប់កុមារមួយនេះ បានធ្វើឱ្យមនុស្សពេញវ័យក៏រាំផងដែរ។ បើមិនទាន់ទស្សនាវីដេអូនេះទេ អ្នកគួរតែមើលឥលូវ។ វីដេអូនេះមានការចូលមើលរហូតដល់ទៅ៤.២៧លានដង និងត្រូវបានផុសចូលក្នុងយូធូប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។ 

វីដេអូ

ទី៥. រឿងតុក្កតា “Masha and the Bear” ក្នុងវគ្គ “Recipe for Disaster” 

នៅក្នុងឆ្នាំ២០២០ វីដេអូមួយនេះទទួលបានការចូលទៅទស្សនាចំនួន៤.២១ពាន់លានដង។ បទវីដេអូនេះត្រូវបានផុសចូលក្នុងYouTube នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។ 

វីដេអូ

ទី៦. បទចម្រៀង “Uptown Funk” 

ប្រិយមិត្តមានចាំទេ នៅពេលដែលលោក Bruno Mars បានធ្វើឱ្យមនុស្សជាច្រើនរាំជាមួយនឹងបទ Uptown Funk? វីដេអូនៃបទចម្រៀងនេះទទួលបានការចូលទស្សនាចំនួន៣.៧៥ពាន់លានដង។ បទចម្រៀងនេះត្រូវបានផុសចូលក្នុងយូធូប នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។ 

វីដេអូ

ទី៧. បទចម្រៀង “Gangnam Style” 

ពិតណាស់ បទចម្រៀង Gangnam Style នឹងធ្វើឱ្យអ្នករាំទាល់តែអ្នកដួល។ បទចម្រៀងកូរ៉េដែលផលិតដោយលោក Psy បានបង្កើតក្បាច់រាំថ្មីក្នុងទីផ្សារវម្រៀង។ បទចម្រៀងនេះទទួលបានការចូលមើលរហូតដល់៣.៤៩ពាន់លានដង និងត្រូវបានផុសចូលក្នុងYouTube នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២។ 

វីដេអូ

ទី៨. បទចម្រៀង “Sorry” 

ខ្ញុំមិននិយាយsorry ចំពោះបទចម្រៀងមួយនេះទេ វាជាចម្រៀងមួយដ៏អស្ចារ្យ។ បទចម្រៀងនេះត្រូវបានច្រៀងដោយលោក Justin Bieber និងទទួលបានការចូលទស្សនាចំនួន៣.២៣ពាន់លានដង។បទចម្រៀងនេះត្រូវបានផុសចូលក្នុងYouTube នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៥។ 

វីដេអូ

ទី៩. បទចម្រៀង “Sugar”

ឈ្មោះថា Maroon 5 គឺគ្រប់គ្រាន់ក្នុងការទទួលបានការចូលមើលរាប់ពាន់ដង ដែលនេះជាមូលហេតុដែលបទ “Sugar” ទទួលបានការចូលទស្សនាចំនួន៣.១០ពាន់លានដងនៅក្នុងYouTube។ បទចម្រៀងនេះត្រូវបានផុសចូលក្នុងYouTube នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥។ 

វីដេអូ

ទី១០. បទចម្រៀង “Roar” 

ដោយនាំយកសត្វខ្លាមកជាមួយ បទចម្រៀងរបស់ Katy Perry គួរតែជាចម្រៀងនៅក្នុងតារាងមួយនេះផងដែរ ដែលបទចម្រៀងនេះទទួលបានការចូលមើលរហូតដល់ទៅ២.៩៨លានដងនៅក្នុងឆ្នាំ២០២០។ បទចម្រៀងនេះត្រូវបានផុសចូលក្នុងយូធូប នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣៕

វីដេអូ
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T