ស្រឡាញ់​គ្នា​បានយូរ និង​​គ្មាន​សម្ពាធ​ គូស្នេហ៍​​គ្រាន់​តែព្រម​នូវ​​ចំណុច​ទាំង​ ៤នេះ

//s9.kh1.co/4b/4b94700d9a47f86a55d53e5baba11ce47f656e53.jpg
យល់ដឹង

 ២៤-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ដើម្បីកុំឲ្យ​ក្ដីសុខរបូតចេញពីដៃរបស់អ្នក សូមសាកល្បងធ្វើនូវចំណុចទាំងនេះ

មានគូស្នេហ៍ជាច្រើនតែងតែរអ៊ូរទាំថាជីវិតស្នេហារបស់ពួគគេ ហាក់មិនសមប្រកបទាល់តែសោះ ត្បិតអីចេះតែមាន​រឿង​​រកាំ​រកូស​មិនចេះចប់ មិនចេះហើយ។ ជាកាពិតហើយដែលរឿងរ៉ាវវិវាទក៏ដូចជាឧបសគ្គផ្សេងៗចូលមករកអ្នកទាំងពីរ ប៉ុន្តែនោះហាក់ដូចជា​ការសាកល្បង​ក្នុង​ជីវិត​ស្នេហារបស់អ្នកទាំងពីរតែប៉ុណ្ណោះ ថាតើអ្នកទាំងពីរមានស្នេហ៍ស្មោះរវាងគ្នានឹងគ្នាបានត្រឹមកម្រិតណា? នឹងចេះថែរក្សាសុភមង្គលក្នុងជីវិតស្នេហាបានយូរអង្វែងដែរ ឬអត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយតបនឹងសំណួរទាំងនេះ អ្នកអាចសាកល្បងនូវចំណុចពិសេសៗមួយចំនួនដែលវាអាចជួយឲ្យ​អ្នក​ និងដៃគូ​ររបស់​អ្នក​​ ប្រើជីវិតគូប្រកបដោយសុភមង្គល និងបានយូរអង្វែងថែមទៀតផង។ សុភ​មង្គល​នៅក្បែរ​ដៃ ឲ្យ​តែគូស្នេហ៍​ព្រមធ្វើនូវ​ចំណុច​ទាំង ៤​នេះ​។ ចំណុចទាំងនោះរួមមាន៖

/ ភាពស្មោះត្រង់

រូបតំណាង
រូបតំណាង

ចំណុចនេះគឺសំខាន់ណាស់ ដែលវាទាមទារអោយគូស្នេហ៍ទាងសងខាងត្រូវមានភាពស្មោះត្រង់ចំពោះគ្នា មានរឿងអ្វី​ត្រូវចេះ​ចែករំលែកនឹងប្រាប់គ្នាត្រង់ទៅ ត្រង់មក កុំលាក់លៀមនូវកំហុសរបស់ខ្លួន កុំផិតក្បត់ ទាំងកាយ និងចិត្តក្នង​អំឡុងពេលដែលស្រឡាញ់គ្នា ព្រោះភាពស្មោះត្រង់នេះហើយគឺជាចំណងមួយដ៏រឹងមាំនៅក្នុងទំនាក់ទំនងរវាងដៃគូ។

/ បើកចិត្តទទួលយកនូវចំណុចខ្វះខាតរបស់ដៃគូ

រូបតំណាង
រូបតំណាង

អ្នកត្រូវដឹងថាមនុស្សគ្រប់រូបនៅលើលោកយើងនេះ មិនមានអ្នកណាល្អគ្រប់ដប់នោះទេ គឺប្រាកដណាស់ថានឹងមាននូវ​ចំណុចមួយចំនួនដែលមិនត្រូវចិត្តរបស់អ្នក។ ហើយអ្នកវិញក៏ដូចគ្នា អ្នកនៅមានចំណុចមួយចំនួនដែលគេមិន​ត្រូវការ​។​ ដូចនេះត្រូវបើកចិត្តទទួលយក និងមិនបាច់រង់ចាំអោយគេធ្វើតាមសម្ដីរបស់អ្នកទាំងស្រុងនោះទេ។

/ អោយតម្លៃដៃគូរបស់អ្នក

រូបតំណាង
រូបតំណាង

 បុរស និងនារីគឺមានការស្រឡាញ់កិត្តិយសរៀងៗខ្លួន ដូច្នេះម្នាក់ៗគឺចង់បានការគោរព អោយតម្លៃ ការយកចិត្តទុក​ដាក់ពី​ដៃគូ មិនថាក្នុងកាលៈទេសៈណាក៏ដោយសូមកុំគិតតែពីអារម្មណ៍របស់ខ្លួនឯងតែម្ខាងពេក ត្រូវចេះទុកមុខអោយ​គ្នាទៅវិញទៅមក។

/ ការស្រឡាញ់ដោយប្រើបេះដូង និងខួរក្បាល

រូបតំណាង
រូបតំណាង

មនុស្សមួយចំនួនមិនទាន់ចេះនៅក្នុងការគ្រប់គ្រងសេចក្តីស្រឡាញ់របស់ខ្លួននៅឡើយទេ ដោយច្រើនតែធ្វើទៅ​តាមអារម្មណ៍ ពេលស្រឡាញ់ក៏មើលឃើញថាល្អ លុះពេលភាគីម្ខាងទៀតធ្វើរឿងអ្វីមួយមិនត្រូវចិត្ត  ក៏ចាប់ផ្តើមចាប់​កំហុស ខឹងសម្បារភា្លមៗ​ស្ទើតែភ្លេចរឿងល្អៗកាលពីមុនបាត់អស់ទៅហើយ។

ដូច្នេះអ្នកគួរតែសម្រួលអារម្មណ៍គិតទៅលើរឿងមុនៗដែលគេបានធ្វើល្អដាក់អ្នក និងអនុស្សាវរីយ៍រវាងអ្នកទាំងពីរ​ដែល​បាន​សាងទុកមកជាច្រើន ព្រមទាំងគោលដៅអនាគតដែលចង់រស់នៅជាមួយគ្នា​ដោយមានសុភមង្គល​បានយូរ​អង្វែង​៕​

Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T