បុរស​​មិន​​​បាន​​​រឹង​​មាំ​​​​ដូច​​ដុំថ្ម​ទេ ពេល​​ឈ្លោះ​​​គ្នា​​​​មនុស្ស​​​ស្រី​​គួរ​យល់​​​​​ពី​​​​​ចំណុច​​​ទាំង​នេះ​​​ផង​ «​កុំ​​អយុត្តិធម៌ពេក»!

//s9.kh1.co/a9/a9e7b169b8f081f50e4b541a890da3463cb5cad4.jpg
យល់ដឹង

 ២៣-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កុំអោយអយុត្តិធម៌សម្រាប់បុរសពេក មនុស្សស្រីគួររៀនយល់ពីចំណុចទាំងនេះផង

ជាធម្មតាទៅហើយដែលនៅពេលឈ្លោះគ្នា មនុស្សស្រីតែងចង់អោយបុរសជាទីស្រឡាញ់មកលួងលោមខ្លួន ត្បិតអី​មនុស្ស​ស្រីចូលចិត្តពាក្យពិរោះ ការគាំទ្រ និងការយកចិត្តទុកដាក់ពីដៃគូ។ ក៏ប៉ុន្តែបើងាកមកមើល​ពីបុរសវិញនៅ​ពេល​ឈ្លោះគ្នា គឺគាត់តែងចង់នៅស្ងៀមស្ងាត់ ដែលទង្វើនេះមនុស្សស្រីបែរជាគិតថា គាត់មិនបានស្រឡាញ់ខ្លួនទៅវិញ ប្រការ​​​នេះ​​គឺខាងមនុស្សស្រីគួរតែសាកបើកចិត្ត រៀនយល់ពីជម្រៅចិត្តរបស់មនុស្សប្រុសខ្លះ​ថាគាត់ចង់​បានអ្វីនៅ​ពេល​ដែលមានជម្លោះកើតឡើងដើម្បីអោយទំនាក់ទំនងកាន់តែល្អប្រសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗមួយចំនួនដែលនារីជាដៃគូ​ គួរតែដឹងពីបុរសជាទីស្រឡាញ់របស់​ខ្លួនថា​គាត់​ចង់​បាន​អ្វីនៅពេលឈ្លោះគ្នា៖

១/ បុរសចង់អោយនារីជាដៃគូបើកចិត្តនិយាយពីអ្វីដែលនាងកំពុងតែគិត

រូបតំណាង
រូបតំណាង

នេះជារឿងដែលបុរសចង់អោយនារីជាគូស្នេហ៍ធ្វើក៏ដូចជាបើកចិត្តនិយាយពីមូលហេតុ ដែលធ្វើអោយនាងមាន​អារម្មណ៍​មិនល្អ ឬអាចកើតជាជម្លោះជាមួយគាត់ ព្រោះបើសិនជាគាត់បានដឹងពីការគិតរបស់នាង នោះគាត់ងាយ​ស្រួល​ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហា ដែលកំពុងកើតមានរវាងគាត់ និងនាង។ 

   ២/ គាត់ចង់អោយនាងស្ដាប់ហេតុផលរបស់គាត់ 

រូបតំណាង
រូបតំណាង

បុរសចង់អោយនារីជាដៃគូស្ងប់អារម្មណ៍ស្ដាប់ហេតុផលរបស់គេ មិនមែនឆាប់ខឹងស្រែកដាក់គេ​ដោយមិន​ទទួលស្ដាប់​ហេតុផលរបស់គេនោះឡើយ ព្រោះការធ្វើដូច្នេះពុំមែនជាដំណោះស្រាយ​ដែលអាចធ្វើឲ្យ​ជម្លោះឈានដល់​ទីបញ្ចប់​នោះទេ មានតែធ្វើឪ្យរឿងរ៉ាវកាន់តែធ្ងន់ធ្ងរទៅៗ ពិបាករកទីបញ្ចប់។ ក៏ប៉ុន្តែបើសិនជានាងរៀនស្ដាប់ហេតុផលគេ នោះ​វា​ពិតណាស់ថា ការមិនយល់ឃើញរបស់អ្នកទាំងពីរនឹងរកឃើញដំណោះស្រាយដ៏ល្អប្រសើរ។ 

  ៣/ មនុស្សប្រុសចង់អោយមនុស្សស្រីទទួលស្គាល់កំហុស

រូបតំណាង
រូបតំណាង

បើសិនជារឿងនោះមិនមែនគេជាអ្នកបង្ក ឬសុខៗនាងជាអ្នករករឿងមកឈ្លោះប្រាកដណាស់​ថាគេចង់អោយនាង​គឺជា​អ្នកដែលបញ្ឈប់វា ដោយគ្រាន់តែការទទួលស្គាល់នូវកំហុសរបស់ខ្លួន និងព្រមចិត្តត្រជាក់​ដោះស្រាយគ្នាតាម​សម្រួល​តែប៉ុណ្ណោះ។

៤/ បុរសចង់ឲ្យនារីលួងលោម

រូបតំណាង
រូបតំណាង

មិនមែនមានតែមនុស្សស្រីទេដែលចង់អោយគេលួងលោម បុរសក៏ចង់អោយនារីលួងគេដូចគ្នា ក្នុងខណៈពេលដែលគេ​កំពុងតែស្មុគស្មាញ ហើយបែរជាមកមានរឿងឈ្លោះជាមួយនាងថែមទៀត នេះគឺជាពេលដែលគេចង់អោយនារី​ជាដៃ​គូ​មកលួងលោម ផ្ដល់កម្លាំងចិត្តទៅកាន់គេ ជាជាងនាងរង់ចាំគេទៅលួងនាងមុន។

ដូច្នេះសូមនារីៗ សាកបើកចិត្ត​សិក្សា​​ពី​ការចង់បានរបស់បុរសជាដៃគូ ដើម្បីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរអាច​ឈានទៅរកត្រើយ​សុភមង្គល​បាន​៕

Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T