ស្រឡះខ្លួន! ចៀមមួយក្បាលនេះ ដែលអត់កោររោមយូរឆ្នាំ ទុករោមដល់ទម្ងន់ជាង៣៤គីឡូក្រាម ឥឡូវកោរចេញហើយ (មានវីដេអូ)

//s9.kh1.co/1e/1e7f6bce96acdd21e5b66ee7f95496eb89823cc3.jpg
សង្គម

 ២៣-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail ចៀមមួយក្បាល ដែលមានរោមទម្ងន់ប្រមាណ ៣៤គីឡូក្រាម ត្រូវបានគេកោររោមចេញ ដែលធ្វើឱ្យចៀមមួយក្បាលនេះមើលឃើញច្បាស់វិញជាលើកដំបូងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ

អូស្រ្ដាលី៖ តាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail បានឱ្យដឹងថា ចៀមមួយក្បាល ដែលមានរោមទម្ងន់ប្រមាណ ៣៤គីឡូក្រាមត្រូវបានគេកោរចេញហើយ ដែលធ្វើឱ្យចៀមមួយក្បាលនេះមើលឃើញច្បាស់វិញជាលើកដំបូងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចៀមមានឈ្មោះថា Baarack ដែលគេបានប្រលែងឱ្យរស់ក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំមកនេះ ត្រូវបានគេប្រទះឃើញនៅដើមខែនេះ ដោយវាដើរម្នាក់ឯងនៅក្នុងព្រៃនៃរដ្ឋ Victoria ប្រទេសអូស្ដ្រាលី ក្នុងនោះគេសន្មតថា រោមរបស់វាដុះមានរយៈពេល​ ៥ឆ្នាំមកហើយ។

យ៉ាងណាមិញ អ្នកស្ម័គ្រចិត្ដបានចំណាយពេលមួយម៉ោង ដើម្បីកោររោមដ៏ធំក្រាស់ឃ្មឹករបស់ចៀមនេះ បើធៀបនឹងដំណើរការកោររោមទូទៅ គឺចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ម៉្យាងទៀត ពួកគេមិនអាចជឿនឹងភ្នែកទទេរបាននោះទេ ដែល Baarack​ អាចរស់នៅជាមួយរោមដ៏ក្រាស់របស់វាដល់ថ្នាក់នេះ ពីព្រោះនៅខាងក្រោមរោមរបស់វា គេរកឃើញមានមែកឈើតូចៗ និងសត្វល្អិតជាប់នៅរោមរាប់មិនអស់ផងដែរ។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ Baarack កំពុងជាសះស្បើយបន្ដិចម្ដងៗ ហើយនិងសម្របខ្លួនទៅនឹងជីវិតថ្មីរបស់វា នៅឯដែនជម្រកសត្វព្រៃមួយក្នុងប្រទេសអូស្រ្ដាលី ដោយមានបុគ្គលិកមើលថែទាំនៅទីនោះផងដែរ៕

Baarack មុនពេលគេកោររោម
Baarack មុនពេលគេកោររោម
Baarack មុនពេលគេកោររោម
Baarack មុនពេលគេកោររោម
Baarack ក្រោយគេកោររោមរួច
Baarack ក្រោយគេកោររោមរួច
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T