មុន​​​ជ្រើស​​​ ​«បុរស​ចាស់ ឬក្មេង​» ជា​​ស្វាមី នារីៗ​​កុំភ្លេច​​​ពិចារ​ណា​​​​​​ឲ្យ​​​​ល្អិត​​​​ល្អន់លើចំណុចនេះ បើ​មិន​​​ចង់​​​ស្តាយ​​​​ក្រោយ​មួយ​ជីវិត​

//s9.kh1.co/12/12bed8fc634c6aeeac2c9645b177a37ab183e425.jpg
យល់ដឹង

 ២៣-កុម្ភៈ-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គុណសម្បិត្តរបស់​បុរស​ដែលមានវ័យចំណាស់ និងក្មេង ដែលអ្នកគួរពិចារណាយកមកធ្វើជាគូជីវិត

ការជ្រើសរើសដៃគូដើម្បីដើរលើផ្លូវដ៏លំបាកមួយរួមគ្នា វាមិនមែនជាការងាយនោះទេ។ អ្នកគួរគប្បីស្វែងយល់​ឲ្យបាន​ម៉ដ្ឋចត់​បំផុត​មុន​សម្រេចចិត្តជ្រើស​យកអ្នកណាម្នាក់មកដើររួមផ្លូវជាមួយនឹងយើង។ តើបុរសបែបណាជាបុរសក្នុងក្ដី​សុបិន្តរបស់អ្នក? បុរសក្មេង ឬក៏ចំណាស់ទៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាគុណសម្បិត្តរបស់បុរសក្នុងក្ដីសុបិន្តអ្នក៖

១. ប្រសិនបើអ្នកជ្រើសយកបុរសដែលមានវ័យក្មេងស្របាលអ្នក នោះគុណសម្បត្តិ និងគុណវិបត្តិមានដូចជា៖

រូបតំណាង
រូបតំណាង
  • គេមានអតីតកាលតិចតួច តែគេមិនមានពេលផ្តោតសំខាន់ទៅលើអ្នកឡើយ ពីព្រោះគេផ្តោតទៅលើការរៀន ការងារ មុខរបរជាមុនសិន
  • ភាគច្រើនប្រុសក្មេងចូលចិត្តអ្វីៗបែបដំណើរផ្សងព្រេង តែឆន្ទះនៃការលះបង់សម្រាប់ថ្ងៃអនាគត​គឺខុស​ពីអ្នក​ទាំងស្រុង
  • គេមានថាមពលច្រើនដែលអាចផ្តល់ចំណង់ផ្លូវភេទគ្រប់គ្រាន់សម្រាប់អ្នក តែវាត្រឹមជាចំណង់តែប៉ុណ្ណោះ
  • ពួកគេធ្វើការបើកចិត្តទូលំទូលាយជាងបុរសចាស់ និងទទួលយកការផ្តល់យោបល់ពីអ្នក
  • ពួកគេមិនធ្វើការវាយតម្លៃទៅលើការសម្រេចចិត្តរបស់អ្នកឡើយ។

២. ប្រសិនបើអ្នកធ្វើការជ្រើសយកបុរសដែលមានវ័យចំណាស់ជាងអ្នក នោះគុណសម្បត្តិ និងគុណវិបត្តិមានដូចជា៖

រូពតំណាង
រូពតំណាង
  • គេតែងតែ​កោត​សសើរ​ពីសម្រស់របស់អ្នកជានិច្ច
  • គេមានបទពិសោធនៃជីវិតច្រើន និងមានភាពឯករាជ្យ
  • គេដឹងខ្លួនឯងច្បាស់ថា គេជាអ្នកណា និងចង់បានអ្វី តែបុរសចាស់អាចនឹងធ្វើការគ្រប់គ្រងអ្នក
  • គាត់មានការគោរពឲ្យតម្លៃទៅលើមិត្តភក្តិ និងអតីតរបស់អ្នក
  • គាត់មិនបោះបង់អ្នកចោលដោយងាយស្រួលនោះទេ តែគិតគូរអំពីអនាគតវែងឆ្ងាយ
  • គាត់អាចជួយផ្គត់ផ្គង់អ្នកបានទាំងផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុបានយ៉ាងប្រសើរ៕
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T