អ្នកវិទ្យាសាស្ត្រថាការប្តូរទិសដែន​ម៉ាញេទិកផែនដីកាលពី៤២,០០០ឆ្នាំមុន អាចជាមូលហេតុនៃការផុតពូជដ៏ធំ

//s9.kh1.co/3a/3afbc6ac0ebedb668ec33ad86fe2adbc3447272c.jpg
បច្ចេកវិទ្យា

 ២២-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ចុះបើមានលើកក្រោយទៀត តើយើងនឹងទៅជាយ៉ាងណា? ឫមួយក៏វាចាប់ផ្តើមឱ្យសញ្ញាហើយ?

បរទេស៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការផ្លាស់ប្តូរនៃប៉ូលម៉ាញេទិកនៅលើផែនដីប្រហែលជា៤២,០០០ទៅ៤១,០០០ឆ្នាំមុន អាចនាំឱ្យមានមហន្តរាយធ្ងន់ធ្ងរដែលឈានទៅដល់ការផុតពូជយ៉ាងធំ។ សម័យកាលនោះត្រូវបានគេហៅថា Laschamps ហើយការស្រាវជ្រាវបានធ្វើការកំណត់អាយុកាបូន (carbon dating) លើផូស៊ីលដើមឈើបុរាណដើម្បីសិក្សាពីផលប៉ះពាល់នានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវបានរៀបរាប់លម្អិតពីរបៀបដែលពួកគេកំណត់អាយុកាលពេលវេលានៃការក្រឡាប់ប៉ូលម៉ាញេទិកប្រហែល៤១,០០០ឆ្នាំមុន ពីស្នូលដើមឈើ kauri នៅប្រទេសនូវែលហ្សេឡង់។

ដើម kauri 
ដើម kauri 
ដើម kauri 
ដើម kauri 

ក្រុមនេះបានសន្និដ្ឋានថាការថយចុះនៃដែនម៉ាញេទិចបង្កឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់លើកំហាប់អូហ្សូនក្នុងបរិយាកាស ដែលជំរុញឱ្យអាកាសធាតុនិងបរិស្ថានផ្លាស់ប្តូរ។

ក្រុមអ្នកស្រាវជ្រាវក៏បានសង្កត់ធ្ងន់ថានេះគីជាការសិក្សាលើកដំបូង ដើម្បីស្វែងរកទំនាក់ទំនងរវាងការក្រឡាប់នៃប៉ូលម៉ាញេទិចនិងការផ្លាស់ប្តូរបរិស្ថាន។ ដើម្បីធ្វើការសិក្សា ក្រុមស្រាវជ្រាវបានប្រើផ្នែកខាងក្នុងនៃដើមឈើបុរាណចំនួនបួនដែលបានរកឃើញពីវាលភក់មួយនៅ Ngāwhā Springs នៅភាគខាងជើងនៃប្រទេសនូវែលហ្សេឡង់ ហើយបានធ្វើតេស្តកំណត់អាយុកាបូន-១៤លើពួកវា។

បន្ទាប់មកក្រុមនេះបានធ្វើត្រាប់តាមរបៀបដែលការផ្លាស់ប្តូរដែនម៉ាញេទិកអាចប៉ះពាល់ដល់អាកាសធាតុ។ លទ្ធផលរបស់ពួកគេបានបង្ហាញថាការកើនឡើងនៃភាគល្អិតចូលក្នុងបរិយាកាសក៏នឹងបណ្តាលឱ្យមានការកើនឡើងនៃការផលិតអ៊ីដ្រូសែននិងអុកស៊ីដអាសូតផងដែរ។

ម៉ូលេគុលទាំងនេះនឹងបំផ្លាញអូហ្សូនដែលជាខែលការពាររបស់ផែនដីពីវិទ្យុសកម្មអ៊ុលត្រាវីយូឡេ។ ការផ្លាស់ប្តូរទាំងនេះក៏នឹងធ្វើឱ្យរំខានដល់ការស្រូបពន្លឺព្រះអាទិត្យរបស់ស្រទាប់ផ្សេងៗនៅក្នុងបរិយាកាស ដែលនាំឱ្យមានភាពចុះត្រជាក់នៃផែនដីទាំងមូល។

ការក្រឡាប់ប៉ូលម៉ាញេទិចផែនដីប្រហែលជាបង្កការផុតពូជរបស់មនុស្ស Neanderthals 
ការក្រឡាប់ប៉ូលម៉ាញេទិចផែនដីប្រហែលជាបង្កការផុតពូជរបស់មនុស្ស Neanderthals 

ទោះយ៉ាងណាក៏ដោយ ទោះបីជាការស្រាវជ្រាវនេះគួរឱ្យចាប់អារម្មណ៍ក៏ដោយ ក៏អ្នកស្រាវជ្រាវដូចពឹងផ្អែកច្រើនពេកលើសម្មតិកម្ម។ 

នៅចុងបញ្ចប់អ្វីដែលបានកើតឡើងកាលពី៤២,០០០ឆ្នាំមុន គេនៅតែមិនទាន់ដឹងច្បាស់ដដែល។ ប៉ុន្តែវាអាចជំរុញឱ្យមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីពិនិត្យរកមើលមូលហេតុដែលនៅពីក្រោយការផុតពូជដ៏ធំទាំងនេះ។ ការស្រាវជ្រាវនេះក៏ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Science ផងដែរ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T