កម្របានជួប អាចជាប្រផ្នូល ឬជាអព្ភូតហេតុ? ពេលនេះ បឹងយក្ខឡោម ស្រាប់តែមានសភាពដូច្នេះ ព្រោះមូលហេតុមួយនេះ?

//s9.kh1.co/c0/c0b91d2270e0c001a3f10592c71fb6efae1ec459.png
សង្គម

 ២២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​បឹងយក្ខឡោម ប្រែពណ៌ ទៅជាល្អក់ ផ្ទុះការចាប់ការអារម្មណ៍ពីមូលហេតុដែលនៅពីក្រោយការនេះ យ៉ាងខ្លាំងនៅក្នុងបណ្តាលសង្គមហ្វេសប៊ុក

ខេត្តរតនគិរី: បឹងយក្ខឡោម មានភូមិសាស្រ្តស្ថិតនៅក្នុងភាគអាគ្នេយ៍នៃខេត្តរតនគិរី ដែលមានកំណកំណើតប្រមាណជាង៤០០០ឆ្នាំមុនគ.ស មកម្ល៉េះ។មានជម្រៅរហូតដល់ទៅ៨០០ ម៉ែត្រ និងមានសណ្ឋានដូចជាមាត់ភ្នំភ្លើង ដែលមានទឹកថ្លាឈ្វេងស្ថិតនៅក្នុងផ្ទៃលើ៥០ម៉ែត្រ បង្កើតឲ្យមានទស្សនីយភាពដ៏ស្រស់ស្អាត និងជារមណិយដ្ឋានរបស់បងប្អូនទេសចរ មកពីគ្រប់ទិសទីតែងតែទៅលេងកម្សាន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បឹងយក្ខឡោម
បឹងយក្ខឡោម

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ព័ត៌មាននៃការលេចឮទាក់ទងនឹង ហេតុការណ៍ដែលទាក់ទងជាមួយទឹកដែលស្ថិតនៅក្នុង បឹងយក្ខឡោម ប្រែពណ៌ទៅជាល្អក់ បានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលតែងតែនិយមលេងហ្វេសប៊ុក នៅទូទាំងប្រទេសកម្ពុជា ដែលហេតុការណ៍នេះ ជាហេតុការណ៍មួយដែលកម្របានជួបប្រទះនៅក្នុងពេលកន្លងទៅ។

មន្ទីរព័ត៌មានខេត្តរតនគិរី
មន្ទីរព័ត៌មានខេត្តរតនគិរី

ប៉ុន្តែយោងតាមការបកស្រាយរបស់លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះថា ភាពល្អក់របស់ បឹងយក្ខឡោមអាចមកពីកត្តាបាតុភូតធម្មជាតិ។ លោកថាកាលពី១០ឆ្នាំមុនពោលគឺនៅឆ្នាំ២០១១ បឹងយក្ខឡោមនេះក៏មានសភាពល្អក់ដូចគ្នានេះដែរ។ ហើយវាបានថ្លាទៅវិញរយៈពេល១០ទៅ១៥ថ្ងៃ។ប្រធានមន្ទីរបរិស្ថានខេត្តរូបនេះបន្តថា តាមសេចក្តីរាយការណ៍មកគឺ បឹងលំកុដ និងបឹងយក្ខអោម យក្ខរ៉ា ស្ថិតនៅឃុំសេដាស្រុកលំផាត់ក៏ចាប់ផ្តើមមានសភាពល្អក់ដែរ។ លោកមិនទាន់ហ៊ានវិនិច្ឆ័យតាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេតែតាមកត់សម្គាល់ របស់លោក ឲ្យតែប្រទេសជិតខាង មានព្យុះ រឺបាតុភូតធម្មជាតិអ្វីមួយកើតឡើងគឺបឹងយក្ខឡោមក៏មានសភាពល្អក់ដែរ។ លោកបញ្ជាក់ថា សភាពល្អក់របស់បឹងយក្ខឡោម និងបឹង លំកុដ បឹងយក្ខអោម យក្ខរ៉ា គឺមិនមានអ្វីប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរំខានដល់ការចុះមុជទឹកលេងរបស់ភ្ញៀវទេសចរ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

គួររំលឹកផងដែរថា យោងតាមការសនិ្នដ្ឋានរបស់អ្នកវិទ្យាសាស្រ្តទាំងជាតិ និងអន្តរជាតិ បានធ្វើការសន្មត់ជាមូលដ្ឋានថា បឹងយក្ខឡោម ធ្លាប់ជាមាត់ភ្នំភ្លើងដ៏សកម្មមួយកាលពីសម័យបុព្វកាល៕

ចង់ដឹងថាតើទឹក​ បឹងយក្ខឡោម ប្រែពណ៌យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖

​បឹងយក្ខឡោម ប្រែពណ៌ ទៅជាល្អក់
​បឹងយក្ខឡោម ប្រែពណ៌ ទៅជាល្អក់
​បឹងយក្ខឡោម ប្រែពណ៌ ទៅជាល្អក់
​បឹងយក្ខឡោម ប្រែពណ៌ ទៅជាល្អក់
​បឹងយក្ខឡោមប្រែពណ៌ ទៅជាល្អក់
​បឹងយក្ខឡោមប្រែពណ៌ ទៅជាល្អក់
​បឹងយក្ខឡោម ប្រែពណ៌ ទៅជាល្អក់
​បឹងយក្ខឡោម ប្រែពណ៌ ទៅជាល្អក់
​បឹងយក្ខឡោមប្រែពណ៌ ទៅជាល្អក់
​បឹងយក្ខឡោមប្រែពណ៌ ទៅជាល្អក់
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T