ប្ដីប្រពន្ធដែលមានកូនចំនួន២២នាក់ ប្រាប់ពីការចំណាយក្នុងមួយសប្ដាហ៍ អំឡុងពេលវិបត្តិកូវីដ-១៩

//s9.kh1.co/6f/6f24cf7bfeb6afa098d39c39f4ae86947184a691.jpg
សង្គម

 ២១-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ អ្នកស្រី Sue ព្រមទាំងប្ដី ដែលជាគ្រួសារធំបំផុតនៅចក្រភពអង់គ្លេស បានប្រាប់ពីការចំណាយក្នុងមួយសប្ដាហ៍ទៅលើអាហារ ក៏ដូចជារបស់ប្រើប្រាស់ប្រចាំថ្ងៃ អំឡុងពេលវិបត្តិកូវីដ-១៩។

ចក្រភពអង់គ្លេស៖ ថ្មីៗនេះ អ្នកស្រី Sue អាយុ៤៥ឆ្នាំ ព្រមទាំងប្ដីឈ្មោះថា Noel អាយុ៥០ឆ្នាំ ដែលជាគ្រួសារធំបំផុតនៅចក្រភពអង់គ្លេស បានប្រាប់ពីការចំណាយក្នុងមួយសប្ដាហ៍ទៅលើអាហារ ក៏ដូចជារបស់ប្រើប្រាស់ប្រចាំថ្ងៃ អំឡុងពេលវិបត្តិកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ ប្ដីប្រពន្ធមួយគូខាងលើ មានកូនដល់ទៅ២២នាក់ ដែលកូនអាយុតិចបំផុត និងជាកូនទី២២ បានសម្រាលកាលពីខែមេសា ឆ្នាំ២០២០កន្លងទៅនេះ។ ហើយកូនច្បងចំនួនពីរនាក់ ដែលមានអាយុ ៣១ឆ្នាំ និង២៧ឆ្នាំ បានរើចេញពីផ្ទះគ្រួសាររួចរាល់ហើយ ដោយប្រើប្រាស់ជីវិតដោយឯករាជ្រតែម្ដង។

យ៉ាងណាមិញ ចំពោះការចំណាយ ក្នុងអំឡុងពេលប្រទេសកំពុងជួបប្រទះនូវវិបត្តិកូវីដ-១៩ អ្នកស្រី Sue និងប្ដីរបស់គាត់ បានចំណាយប្រាក់ស្ទើរតែទ្វេដងអស់ចំនួន៤០០ផោន (ប្រមាណ៥៦០ដុល្លារអាមេរិក) ក្នុងមួយសប្ដាហ៍ទៅលើអាហារ។ ជាមធ្យម គ្រួសារផឹកដោះគោស្រស់អស់ចំនួន១៦ដប និងនំបុ័ងចំនួន៤ដុំធំៗ ក្នុងមួយថ្ងៃ ហើយក្រដាសបង្គន់២៤ដុំ រួមទាំងថ្នាំដុសធ្មេញចំនួន៣បំពង់ និងទឹកដោះគោជូរចំនួន៨០ក្នុងមួយសប្ដាហ៍ផងដែរ។ ហើយជាញឹកញាប់ នៅពេលធ្វើ BBQ បរិភោគម្ដងៗ ត្រូវអស់សាច់ក្រកចាប់ពី៥៦ដុំឡើងទៅ និងពេលធ្វើអាហារម៉ិកស៊ិកវិញ ត្រូវអស់មាន់៥គីឡូក្រាម ឈីស១គីឡូក្រាម និងសាច់ម្សៅសម្រាប់វេចខ្ចប់ចំនួន៤កញ្ចប់។

គួរបញ្ជាក់ផងដែរថា អ្នកស្រី Sue បានមានផ្ទៃពោះកូនដំបូងតាំងពីអាយុ១៤ឆ្នាំមកម៉្លេះ ដែលកាលនោះប្ដីរបស់គាត់មានអាយុ១៩ឆ្នាំ ហើយក្រោយមក គាត់ក៏បានសម្រេចចិត្តរៀបការជាមួយប្ដី នៅពេលដែលគាត់ឈានចូលអាយុ១៨ឆ្នាំផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
ក្រុមគ្រួសាររបស់អ្នកស្រី Sue
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T