រុស្ស៊ីប្រកាសរកឃើញ ករណីឆ្លងដំបូងនៃជំងឺផ្ដាសាយបក្សី H5N8 មកលើមនុស្ស

//s9.kh1.co/04/04dbd777183cd604243059c86ed154984f89307c.jpg
សង្គម

 ២១-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កម្មករ៧នាក់នៅរោងចក្រកសិដ្ឋានចិញ្ចឹមបក្សីនៅភាគខាងត្បូងនៃប្រទេស បានឆ្លងជំងឺនេះបន្ទាប់ពីមានការផ្ទុះឡើងនៅទីនោះកាលពីខែធ្នូ។

រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានរាយការណ៍ពីករណីដំបូងនៃជំងឺផ្ដាសាយបក្សី H5N8 ដែលឆ្លងពីបក្សីទៅកាន់មនុស្ស។ ក្រុមមន្ត្រីបាននិយាយថា កម្មករ៧នាក់នៅរោងចក្រកសិដ្ឋានចិញ្ចឹមបក្សីនៅភាគខាងត្បូងនៃប្រទេស បានឆ្លងជំងឺនេះបន្ទាប់ពីមានការផ្ទុះឡើងនៅទីនោះកាលពីខែធ្នូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានអង្គការឃ្លាំមើលសុខភាពអតិថិជនរបស់ប្រទេសរុស្ស៊ី លោកស្រី Anna Popova បាននិយាយថា៖ «មនុស្ស៧នាក់ឥឡូវនេះមិនមានអាការៈធ្ងន់ធ្ងរនោះទេ។» លោកស្រីបានបន្ថែមទៀតថា វិធានការត្រូវបានចាត់ចែងយ៉ាងឆាប់រហ័ស ដើម្បីបញ្ឈប់ការឆ្លងរីករាលដាល។

រូបភាពឯកសារ
រូបភាពឯកសារ

លោកស្រី Popova បានឲ្យដឹងថា មិនមានសញ្ញានៃការឆ្លងរវាងមនុស្សទៅកាន់មនុស្សនោះទេ ហើយករណីនេះត្រូវបានគេរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោកហើយ។ លោកស្រី Popova បានមានប្រសាសន៍ថា៖ «ការរកឃើញមុយតាស្យុងទាំងនេះនៅពេលវីរុសមិនទាន់មានសមត្ថភាពក្នុងការចម្លងពីមនុស្សទៅកាន់មនុស្សផ្សេងទៀត ផ្ដល់ឲ្យយើង ពិភពលោកទាំងមូល និងពេលវេលា ដើម្បីត្រៀមខ្លួនសម្រាប់មុយតាស្យុងដែលអាចកើតមានឡើង និងឆ្លើយតបក្នុងលក្ខណៈសមគួរនិងទាន់ពេលវេលា។»

អ្នកវិទ្យាសាស្ត្ររុស្ស៊ីឥឡូវនេះអាចចាប់ផ្ដើមធ្វើការអភិវឌ្ឍប្រព័ន្ធធ្វើតេស្ដ។ វីរុសផ្ដាសាយបក្សីដទៃទៀតចម្លងមកមនុស្សម្ដងម្កាល ហើយបណ្ដាលឲ្យស្លាប់ ប៉ុន្តែនេះគឺជារបាយការណ៍ដំបូងនៃជំងឺផ្ដាសាយបក្សី H5N8 ដែលកំពុងតែឆ្លងចូល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T