អាណិតណាស់! ឆ្មា​មួយក្បាល សម្រក់ទឹកភ្នែកដាក់កាម៉េរាសុវត្ថិភាព ខណៈម្ចាស់​ទុកឱ្យនៅផ្ទះម្នាក់ឯង (មានវីដេអូ)

//s9.kh1.co/68/6889b65750eb48e657ef556aa4c1479c82372687.jpg
សង្គម

 ២០-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វីដេអូដ៏ល្បីល្បាញពេញបណ្ដាញសង្គមមួយ​ក្នុងប្រទេសចិន បានបង្ហាញឱ្យឃើញ សត្វឆ្មាចិញ្ចឹមមួយក្បាល រៀបនឹងសម្រក់ទឹកភ្នែករបស់វាដាក់កាម៉េរាសុវត្ថិភាព ខណៈពេលម្ចាស់មិននៅផ្ទះ

ចិន៖ កាលពីពេលបុណ្យចូលឆ្នាំចិនកន្លងទៅនេះ វីដេអូដ៏ល្បីល្បាញពេញបណ្ដាញសង្គមមួយ​ក្នុងប្រទេសចិន បានបង្ហាញឱ្យឃើញសត្វឆ្មាចិញ្ចឹមមួយក្បាល សម្រក់ទឹកភ្នែករបស់វាដាក់កាម៉េរាសុវត្ថិភាព ខណៈពេលម្ចាស់មិននៅផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូកាម៉េរាសុវត្ថិភាពបានថតនៅយប់ថ្ងៃទី​ ៨ ខែកុម្ភៈកន្លងទៅ នៅក្នុងទីក្រុង Xuzhou ភាគខាងកើតនៃប្រទេសចិន បន្ទាប់ពីអ្នកនាង Meng ដែលជាម្ចាស់សត្វឆ្មាមានឈ្មោះថា Fu Fu បានទៅចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ជាមួយឪពុកម្តាយរបស់នាង។

ក្នុងនោះ អ្នក​នាង Meng បានប្រាប់ទៅសារព័ត៌មាន MailOnline ដូចនេះថា ដោយសារតែ Fu Fu ជាសត្វឆ្មាមានភាពខ្មាសអៀនច្រើន ហើយមិនងាយចុះសម្រុងនឹងបរិយាកាសថ្មី​ ទើប​នាងសម្រេចចិត្តមិនយកវាទៅផ្ទះឪពុកម្តាយរបស់ខ្លួន។ ប៉ុន្ដែយ៉ាងណា នាងក៏បានរៀបចំណីអាហារ និងទឹកគ្រប់គ្រាន់ ព្រមទាំងតាមដាន Fu Fu តាមរយៈកាម៉េរាសុវត្ថិភាពជានិច្ចផងដែរ។

ជាក់ស្ដែង នៅក្នុងវីដេអូដ៏រំជើបរំជួលមួយនេះ គេឮ​សំឡេងរបស់​អ្នកនាង Meng និយាយទៅកាន់សត្វចិញ្ចឹមរបស់ខ្លួនថា “Fu Fu មាននឹកខ្ញុំទេ ប៉ុន្មានថ្ងៃទៀត ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញហើយ”។

យ៉ាងណាមិញ នៅក្នុងវីដេអូបន្ទាប់ ដែលចែកចាយពេញបណ្ដាញសង្គមបានឱ្យឃើញ Fu Fu  រត់យ៉ាងលឿនសំដៅទៅរកម្ចាស់របស់វា បន្ទាប់ពី​អ្នកនាង Meng ត្រឡប់មកដល់ផ្ទះវិញ៕

សត្វឆ្មា  Fu Fu ពេលបានលឺសម្តីរបស់ម្ចាស់វា
សត្វឆ្មា  Fu Fu ពេលបានលឺសម្តីរបស់ម្ចាស់វា
សត្វឆ្មា  Fu Fu ពេលបានលឺសម្តីរបស់ម្ចាស់វា
សត្វឆ្មា Fu Fu ពេលបានលឺសម្តីរបស់ម្ចាស់វា
សត្វឆ្មា  Fu Fu ពេលបានលឺសម្តីរបស់ម្ចាស់វា
សត្វឆ្មា Fu Fu ពេលបានលឺសម្តីរបស់ម្ចាស់វា
សត្វឆ្មា  Fu Fu
សត្វឆ្មា Fu Fu
សត្វឆ្មា  Fu Fu ពេលម្ចាស់វាមកដល់ផ្ទះ
សត្វឆ្មា Fu Fu ពេលម្ចាស់វាមកដល់ផ្ទះ
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T