ដូចការសង្ស័យមែន! គូស្នេហ៍នៅអង់គ្លេស ចេះតែមានអារម្មណ៍ថាមានអីម៉្យាងក្នុងផ្ទះ លុះឆែកកាមេរ៉ាសុវត្ថិភាព ទើបដឹងការពិត

//s9.kh1.co/bb/bb89828b39eeddf668eb6fc60b27a3d7ac0ec905.jpg
សង្គម

 ១៩-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គូស្នេហ៍មួយគូនៅប្រទេសអង់គ្លេស បានជួបរឿងរ៉ាវគួរឲ្យលួសព្រលឹងមួយ ក្រោយពួកគេបានឆែកមើលកាមេរ៉ាសុវត្ថិភាពដែលថតចោលក្នុងផ្ទះ ក៏ស្រាប់តែឃើញមានស្រមោលស្ទង់ៗចម្លែកម៉្យាង ហាក់ដូចជាខ្មោចកូនក្រមុំ។

អង់គ្លេស៖ ថ្មីៗនេះ គូស្នេហ៍មួយគូនៅប្រទេសអង់គ្លេស បានជួបរឿងរ៉ាវគួរឲ្យលួសព្រលឹងមួយ ក្រោយបានឆែកមើលកាមេរ៉ាសុវត្ថិភាពដែលដាក់ថតចោលក្នុងផ្ទះ ក៏ស្រាប់តែឃើញមានស្រមោលស្ទង់ៗចម្លែកម៉្យាង ហាក់ដូចជាខ្មោចកូនក្រមុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Darren Pallister អាយុ ២៧ឆ្នាំបានឲ្យដឹងថា ចាប់តាំងពីលោកនិងគូដណ្ដឹងឈ្មោះ Jessica Mason អាយុ ២៧ឆ្នាំដូចគ្នា បានរើចូលមករស់នៅក្នុងផ្ទះនេះ ដែលស្ថិតក្នុងភូមិ Aintree អ្នកទាំងពីរហាក់មានអារម្មណ៍ថាមានអ្វីមួយនៅទីនេះដែរ។ តែទោះជាយ៉ាងណា លោកពិបាកនិយាយណាស់ ព្រោះលោកមិនជឿលើរឿងទាំងអស់នេះទេ។

យ៉ាងណាមិញ នៅថ្ងៃមួយ នៅពេល Jessica ចូលគេងក្នុងបន្ទប់មុនលោក ហើយលោកនៅអង្គុយលេងហ្គេមម្នាក់ឯង លោកស្រាប់តែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយដែរ។

នៅទីបំផុត ក្រោយកើតមានមន្ទិលសង្ស័យ លោក Darren បានសម្រេចចិត្ដឆែកកាម៉េរាសុវត្ថិភាពមើលម្នាក់ឯង នៅវេលាម៉ោងប្រហែល៣រំលងអធ្រាត្រ ក៏បានប្រទះឃើញអ្វីម៉្យាងហាក់ដូចជាស្រមោលមនុស្សស្ទង់ៗ បានធ្វើចលនាទាំងអធ្រាត្រ។

ទោះជាយ៉ាងណា លោក Darren សង្ឃឹមថាខ្លួននឹងបានទាក់ទងជាមួយអ្នកប្រវត្តិវិទូក្នុងភូមិនេះ ដើម្បីឲ្យគាត់ជួយបំភ្លឺអំពីស្ថានភាពនៅទីនេះកន្លងមក ថាមានអ្វីកើតឡើង។ ខណៈម្ចាស់ផ្ទះ ដែលលោកបានទិញតមកនោះ ក៏មិនដឹងថាធ្លាប់មាននរណាម្នាក់ បានស្លាប់នៅទីនេះពីមុនដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពថតចេញពីវីដេអូ
រូបភាពថតចេញពីវីដេអូ
រូបភាពថតចេញពីវីដេអូ
រូបភាពថតចេញពីវីដេអូ
រូបភាពថតចេញពីវីដេអូ
រូបភាពថតចេញពីវីដេអូ
លោក Darren និងគូដណ្ដឹង
លោក Darren និងគូដណ្ដឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T