មិនបាច់ផ្ទះវីឡា! គូស្នេហ៍មួយគូនេះ ទិញរថយន្តក្រុងយកទៅច្នៃម៉ូដចេញជាផ្ទះរស់នៅយ៉ាងប្រណីត

//s9.kh1.co/55/5532ac499ad2b3a24d2b162d97f4fbee568a992f.jpg
សង្គម

 ១៩-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ការច្នៃម៉ូដរថយន្តក្រុងចេញជាផ្ទះនេះ ត្រូវចំណាយទឹកប្រាក់អស់ជិត ២៤,០០០ ដុល្លារ

អង់គ្លេស៖ គូស្នហ៍មួយគូបានទិញរថយន្ដក្រុង ២ ជាន់មួយគ្រឿងក្នុងតម្លៃ ៣,៥០០ ដុល្លារ យកទៅច្នៃម៉ូដចេញជាផ្ទះរស់នៅយ៉ាងប្រណីត ដោយបានអះអាងថាផ្ទះថ្មីនេះសឹងនឹងមានកន្លែងធំទូលាយជាងផ្ទះរបស់មិត្តភក្តិខ្លួនទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Charlie MacVicar អាយុ ២៦ ឆ្នាំ និងមិត្តប្រុស បានប្រាប់ឱ្យដឹងថា ពួកគេចង់រស់នៅផ្ទះជាមួយគ្នាដោយមិនចាំបាច់បង់រំលោះ ឬជួលផ្ទះឡើយ ជាហេតុញុំាងឱ្យពួកគេសម្រេចចិត្តទិញឡានក្រុងនេះយកមកកែច្នៃសាឡើងវិញទៅជាផ្ទះចល័តបំពាក់ដោយតុទូរគ្រឿងសង្ហារិមស្អាតៗជាច្រើន រួមទាំងសម្ភារៈផ្ទះបាយ បន្ទប់ទឹក បង្គន់ ឡកំដៅ តុការិយាល័យ និងប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។ ដោយឡែក បើចេញទៅក្រៅឡានក្រុងនេះ ពួកគេថែមទាំងមានរៀបចំជាកន្លែងអង្គុយមើលទូរទស្សន៍ មានភួយដណ្តប់ និងអាចយកស្រូបខ្យល់ធម្មជាតិ ថែមទាំងព័ទ្ធទៅដោយអំពូលភ្លើងតូចៗបំភ្លឺនៅពេលរាត្រី មើលទៅបរិយាកាសឡើងរ៉ូម៉ែនទិចគួរឱ្យចង់រស់នៅ។

គួរបញ្ជាក់ថា គូស្នេហ៍មួយគូនេះបានផ្លាស់ទៅរស់នៅក្នុងផ្ទះចល័តនេះក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបានជួសជុលកែច្នៃវាឡើងវិញដោយមានជំនួយពីមិត្តភក្តិ និងក្រុមគ្រួសារ ព្រមទាំងបានជួលអ្នកជំនាញផ្នែកអគ្គិសនី បរិក្ខារ និងជាងឈើផ្សេងៗទៀតដោយចំណាយអស់ទឹកប្រាក់សរុបជិត ២៤,០០០ ដុល្លារ។ ហើយក៏បានជួលដីមួយកន្លែង ដើម្បីជាចំណតនៃផ្ទះច្នៃម៉ូតពីឡានក្រុងដ៏ប្រណីតនេះផងដែរ ហើយពួកគេថែមទាំងបានចិញ្ចឹមសត្វពពែ ២ ក្បាលទៀតផង៕

រថយន្ដក្រុង ២ ជាន់កាលមិនទាន់កែច្នៃ
រថយន្ដក្រុង ២ ជាន់កាលមិនទាន់កែច្នៃ
  កញ្ញា Charlie MacVicar និងមិត្តប្រុស
  កញ្ញា Charlie MacVicar និងមិត្តប្រុស
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពបន្ទប់គេងពេលចាប់ផ្តើមកែច្នៃ
ទិដ្ឋភាពបន្ទប់គេងពេលចាប់ផ្តើមកែច្នៃ
ទិដ្ឋភាពបន្ទប់គេងពេលកែច្នៃរួច
ទិដ្ឋភាពបន្ទប់គេងពេលកែច្នៃរួច
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្នុងរថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្រៅថយន្តក្រុងកែច្នៃ
ទិដ្ឋភាពខាងក្រៅថយន្តក្រុងកែច្នៃ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T