ច្បាស់ការហើយ! ក្រោយយល់ច្រឡំ មូលហេតុការស្លាប់អ្នកគ្រូ ក្រមុំ ពេលនេះម្តាយបង្កើត ចេញមុខទម្លាយថា….(មានវីដអូ)

//s9.kh1.co/85/859613eb871879f6b96130cc2f3c47d58b7ed8bc.png
សង្គម

 ១៩-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីដំណឹងមរណភាពរបស់អ្នកគ្រូ ណារី មានអីចុងក្រោយស្លាប់តែម្តាយរបស់អ្នកគ្រូ បានទម្លាញប្រាប់មហាជនថាការស្លាប់របស់កូនអ្នកមីងបណ្តាលមកពីជំងឺផ្ទាល់ខ្លួន

ខេត្តក្រចេះ: រឿងរ៉ាវនៅក្រោយពីមូលហេតុនៃការស្លាប់របស់អ្នកគ្រូ ឆន ណារី បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញហ្វេស ប៊ុក ព្រមទាំងមតិមហាជន ពីហេតុផលនៃការស្លាប់របស់អ្នកគ្រូ ដោយមតិខ្លះបានលើកឡើងថា ការស្លាប់របស់អ្នកគ្រូ បណ្តាលមកពី ការចាក់វ៉ាក់សាំងប្រឆាំងនិងជំងឺកូវីដ១៩ ស៊ីណូហ្វេម របស់ចិន រីឯមតិខ្លះទៀតដែលទទួលបានមកពីប្រភពអ្នកស្គាល់គ្នា ព្រមទាំងការអះអាងយ៉ាងច្បាស់ពីក្រសួងក៏បានបញ្ជាក់ផងដែរថា ការស្លាប់របស់អ្នកគ្រូគឺបណ្តាលមកពី ជំងឺផ្ទាល់ខ្លួនរបស់អ្នកគ្រូតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកគ្រូ ឆន ណារី
អ្នកគ្រូ ឆន ណារី

យ៉ាងណាមិញ ដើម្បីបញ្ជាក់ពីមូលហេតុពិត ក៏ដូចជាស្រាយមន្ទិលរបស់មហាជន អ្នកម្តាយបង្កើតរបស់អ្នកគ្រូ ណារីក៏បានរៀបរាប់ពីមូលហេតុនៃការស្លាប់របស់អ្នកគ្រូ យ៉ាងដូច្នេះថា:

ខ្ញុំសូមបញ្ជាក់ថា​កូនស្រីរបស់ខ្ញុំ ឈឺដោយសារតែរលាកស្រោមខួរ យ៉ាងធ្ងន់ធ្ងរ រួចហើយក៏គាត់យកទៅព្យាបាលនៅពេទ្យ បន្ទាប់មកដោយសារតែអាការ:វាធ្ងន់ធ្ងរពេក គាត់ក៏បានទទួលមរណភាពទៅ…។

ម្តាយអ្នកគ្រូ ណារី
អ្នកគ្រូ ឆន ណារី
អ្នកគ្រូ ឆន ណារី

គួររំលឹកផងដែរថា​ អ្នកគ្រូ ឆន ពណារី ទើបតែចេញបង្រៀនបានរយ:ពេលប្រហែលត្រឹមតែជាង១ខែតែប៉ុណ្ណេះ បន្ទាប់ពីខ្លួនបានប្រលងជាបើជាគ្រូកម្រិតវិទ្យាល័យ និងឆ្លងកាត់ការរៀនសូត្រនៅវិទ្យាស្ថានជាតិNIE។ ការស្លាប់របស់អ្នកគ្រូ បានធ្វើឲ្យមហាជន និងអ្នកដែលធ្លាប់បានស្គាល់អ្នកគ្រូ មានការសោកស្តាយយ៉ាងខ្លាំងក្រោយពីទទួលបានព័ត៌មាននៃការបាត់បង់អ្នកគ្រូ៕

ខាងក្រោមនេះ ជាវិដេអូរៀបរាប់មូលហេតុនៃការស្លាប់របស់អ្នកគ្រូណារី ពីសំណាក់ម្តាយបង្កើតផ្ទាល់របស់អ្នកគ្រូ សូមទស្សនាដូចតទៅ៖

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T