អីយ៉ាស់! Real Madrid គ្រោងនឹងយកខ្សែការពារម្នាក់នេះមកជំនួសបងធំ Ramos តែ Man UTD ក៏ចង់បានគេដែរ

//s9.kh1.co/2a/2a69ad8e0f26b196d10592fe0608f72f841ddbee.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Real Madrid ចង់យក David Carmo មកជំនួស Ramos

អេស្ប៉ាញ៖ មួយរយៈចុងក្រោយមកនេះមានក្លិបជាច្រើនដែលកំពុងមានបញ្ហានៅតំបន់ការពារនិងកំពុងខ្វះខ្សែការពារមកបំពេញតួនាទីនេះដូចជាក្លិបបិសាចក្រហម Manchester United និង អធិរាជស Real Madrid ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Real Madrid 
កីឡាករ Real Madrid 
កីឡាករ Manchester United
កីឡាករ Manchester United

ក្នុងនោះដែរ យោងតាមប្រភពមួយបានបង្ហើបថាខ្សែការពារឆ្នើមនិងជាប្រធានក្រុម Real Madrid កីឡាករ Sergio Ramos មិនបន្តកុងត្រាថ្មីជាមួយក្លិបឡើយនិងអាចចាកចេញពីទឹកដី Santiago Bernabeu ពេលចប់រដូវកាលទើបក្លិប Real Madrid កំពុងស្វែងរកខ្សែការពារដែលមានសមត្ថភាពអាចជំនួស Ramos បណ្ដើរៗហើយ។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

ឥលូវនេះ ទាំង Real Madrid និង Man UTD កំពុងសម្លឹងចង់បានខ្សែការពារ David Carmo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិប Braga ដោយអាចនឹងប្រជែងគ្នាដើម្បីដាក់សំណើជូនដល់កីឡាករសញ្ជាតិព័រទុយកាល់រូបនេះ។

ខ្សែការពារ David Carmo 
ខ្សែការពារ David Carmo 

តម្លៃផ្ដាច់កុងត្រារបស់គេគឺមានរហូតដល់ទៅ ៣៥លានផោន(ស្មើនឹងប្រមាណ៤៨.៥លានដុល្លារអាមេរិក) ឯណោះខណៈដែល Carmo ទើបតែចូលលេងឲ្យក្រុមឈុតធំ Braga បានជាប់លាប់ក្នុងរដូវកាលនេះប៉ុណ្ណោះ។

ខ្សែការពារ David Carmo 
ខ្សែការពារ David Carmo 

កីឡាករវ័យ២១ឆ្នាំរូបនេះមានកំពស់ដល់ទៅ ១ម៉ែត្រ៩៦សង់ទីម៉ែត្រ និងពូកែខាងប្រើជើងឆ្វេងគ្រាន់បើដែលចំណុចពិសេសអស់ទាំងនេះហើយធ្វើឲ្យក្លិប Real Madrid និង Man UTD ទាក់ភ្នែកនឹងរូបគេ។

ខ្សែការពារ David Carmo 
ខ្សែការពារ David Carmo 

យោងតាមសារព័ត៌មាន AS គឺ Real Madrid អាចមានប្រៀបជាង Man UTD ក្នុងការទិញយក David Carmo ព្រោះក្លិប Braga មានសម្ពន្ធភាពល្អជាមួយក្លិប Real Madrid ដូច្នេះបើចង់បានខ្សែការពាររូបនេះមែន បិសាចក្រហមត្រូវជះលុយក្នុងចំនួនច្រើនជាងការស្នើរបស់ Real Madrid ដើម្បីទាក់ចិត្ត Braga ។

ខ្សែការពារ David Carmo 
ខ្សែការពារ David Carmo 

គួរបញ្ជាក់ផងដែរថា David Carmo ចូលលេងឲ្យក្រុមឈុត B របស់ Braga នៅឆ្នាំ២០១៨ មុននឹងបានឡើងមកលេងឈុតធំនៅឆ្នាំ២០២០ នៅ Braga តែម្ដង ដោយគេបង្ហាញខ្លួនបាន៣០ប្រកួតដោយមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ៕

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T