១០ ប្រទេស​​ដែល​​សម្បូរ​​កោះ​​ច្រើន​​ជាង​គេ​​នៅ​លើ​ពិភព​​លោក​

//s9.kh1.co/cc/cc7229dcaa416f28b0d5715bcee81c5b63599812.jpeg
យល់ដឹង

 ១៨-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រទេសដែលមានកោះ​គឺជាប្រទេសដែលមានដែនដីជាប់នឹងសមុទ្រ។ កោះដែលធំ​​ជាងគេ​នៅ​ក្នុង​ពិភព​លោក​គឺកោះ Greenland​ ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសដាណឺម៉ាក (Denmark)។ កោះអាចជារមណីយ​​ដ្ឋាន ក្នុង​ការ​ទាក់ទាញ​​ភ្ញៀវ​ទេសចរណ៍អោយមកកំសាន្តនៅប្រទេសរបស់ខ្លួន

ប្រទេសដែលមានកោះ​គឺជាប្រទេសដែលមានដែនដីជាប់នឹងសមុទ្រ។ កោះដែលធំ​​ជាងគេ​នៅ​ក្នុង​ពិភព​លោក​គឺកោះ Greenland ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសដាណឺម៉ាក (Denmark)។ កោះអាចជារមណីយ​​ដ្ឋាន ក្នុង​ការ​ទាក់ទាញភ្ញៀវទេសចរណ៍អោយមកកំសាន្តនៅប្រទេសរបស់ខ្លួន។ សូម្បី​កម្ពុជា​ក៏ជា​ប្រទេស ដែលមានដែនដី​ជាប់​នឹង​សមុទ្រ ព្រមទាំងមានកោះស្អាតៗជាច្រើនផងដែរ។ ខាងក្រោមនេះ​គឺជា​ប្រទេស​ទាំង​១០ ដែលមានកោះច្រើនជាងគេ​បំផុត​ក្នុងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១០. ប្រទេសឈីលី (Chile) 

កោះ Easter ប្រទេសឈីលី 
កោះ Easter ប្រទេសឈីលី 

ប្រទេសឈីលី ជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង និងមានកោះសរុបចំនួន៥ពាន់កោះ។ កោះ Easter មាន​ទីតាំងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលឆ្ងាយពីប្រទេសឈីលីប្រវែង ៨៥០គីឡូម៉ែត្រ។ 

ទី៩. ប្រទេសជប៉ុន (Japan) 

កោះ Iroha ប្រទេសជប៉ុន 
កោះ Iroha ប្រទេសជប៉ុន 

ប្រទេសជប៉ុនមានទីតាំងស្ថិតនៅទ្វីបអាស៊ី ហើយប្រទេសនេះមានកោះសរុបទាំងអស់ចំនួន ៦,៨៥២ កោះ។ 

ទី៨. ប្រទេសហ្វីលីពីន (Philippines)

កោះ Guyam ប្រទេសហ្វីលីពីន 
កោះ Guyam ប្រទេសហ្វីលីពីន 

ប្រទេសហ្វីលីពីន ក៏មានទីតាំងស្ថិតនៅទ្វីបអាស៊ីដែរ ហើយប្រទេសនេះមានកោះសរុបទាំងអស់ចំនួន ៧,៦៤១ កោះ​។​

ទី៧. ប្រទេសអូស្រ្តាលី (Australia) 

កោះ Frazer ប្រទេសអូស្រ្តាលី
កោះ Frazer ប្រទេសអូស្រ្តាលី

ប្រទេសអូស្រ្តាលីមានទីតាំងស្ថិតនៅទ្វីបអូសេអានី ហើយប្រទេសនេះមានកោះសរុបទាំងអស់ចំនួន ៨,២២២ កោះ។ 

ទី៦. ប្រទេសឥណ្តូនេស៊ី (Indonesia)

កោះ Pianemo ប្រទេសឥណ្ឌូនេសុ៎ី 
កោះ Pianemo ប្រទេសឥណ្ឌូនេសុ៎ី 

ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានទំហំធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយ​ប្រទេស​នេះ​មាន​កោះ​សរុប​ចំនួន​ ១៧,៥០៤កោះ។ 

ទី៥. សហរដ្ឋអាមេរិក (United States of America) 

កោះ Puerto Rica សហរដ្ឋអាមេរិក 
កោះ Puerto Rica សហរដ្ឋអាមេរិក 

សហរដ្ឋអាមរិកជាប្រទេសមួយដែលមានរដ្ឋសរុបទាំអស់គឺ៥០រដ្ឋ និងមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង។ សហរដ្ឋអាមេរិកមានកោះសរុបចំនួន ១៨,៦១៧ កោះ។ 

ទី៤. ប្រទេសកាណាដា (Canada)

កោះ Quadra ប្រទេសកាណាដា
កោះ Quadra ប្រទេសកាណាដា

ប្រទេសកាណាដា គឺជាប្រទេសធំលំដាប់ទី២នៅក្នុងពិភពលោក និងមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង ជាប់នឹងសហរដ្ឋអាមេរិក។ ប្រទេសកាណាដាមានកោះសរុបចំនួន ៥២,៤៥៥ កោះ។ 

ទី៣. ប្រទេសហ្វាំងឡង់ (Finland)

បឹង Saimaa ប្រទេសហ្វាំងឡង់ 
បឹង Saimaa ប្រទេសហ្វាំងឡង់ 

ប្រទេសហ្វាំងឡង់មានទីតាំងស្ថិតនៅទ្វីបអឺរ៉ុប ជាអ្នកជិតខាងប្រទេសន័រវ៉េ និងស៊ុយអែត។ ប្រទេសហ្វាំងឡង់​មាន​កោះ​ទាំងអស់សរុបចំនួន ១៧៨,៩៤៧កោះ។ 

ទី២. ប្រទេសន័រវ៉េ (Norway)

កោះ Lofoten ប្រទេសន័រវ៉េ 
កោះ Lofoten ប្រទេសន័រវ៉េ 

ប្រទេសន័រវ៉េមានទីតាំងស្ថិតនៅទ្វីបអឺរ៉ុប ហើយប្រទេសនេះមានកោះសរុបទាំងអស់ចំនួន២៣៩,០៥៧កោះ។ 

ទី១. ប្រទេសស៊ុយអែត (Sweden) 

កោះ Hunnebostrand ប្រទេសស៊ុយអែត 
កោះ Hunnebostrand ប្រទេសស៊ុយអែត 

ប្រទេសស៊ុយអែតមានទីតាំងស្ថិតនៅទ្វីនអឺរ៉ុបដែរ ហើយប្រទេសនេះមានកោះសរុបចំនួន ២៦៧,៥៧០ កោះ៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T