មកដឹកនាំមិនទាន់បានប៉ុន្មានផង លោកគ្រូ Tuchel រកឃើញកីឡាករសំណព្វចិត្តហើយ ពោលគឺ....

//s9.kh1.co/e1/e1371b389f382c633fe58342ca51f84ad8385be7.jpg
កីទ្បា

 ១៧-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Tuchel ថាស្រឡាញ់ចូលចិត្ត Mateo Kovacic ណាស់

អង់គ្លេស៖ តាំងពីត្រូវក្លិបតោខៀវ Chelsea តែងតាំងកាលពីខែមុនមក លោកគ្រូបង្វឹក Thomas Tuchel បានដឹកនាំក្រុមនេះយ៉ាងរលូនដោយបន្តភាពមិនដែលចាញ់ ហើយក្នុងនោះដែរ គេសង្កេតឃើញថាលោកគ្រូក៏មិនមានបញ្ហាជាមួយកីឡាករណាមួយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Thomas Tuchel 
  លោកគ្រូបង្វឹក Thomas Tuchel 

ប៉ុន្តែឥលូវនេះ លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានបង្ហើបហើយថាលោកគ្រូពិតជាស្រឡាញ់ចូលចិត្តខ្សែបម្រើ Mateo Kovacic ណាស់ បន្ទាប់ពីឃើញថារូបគេបានបង្ហាញទម្រង់លេងល្អគួរឲ្យកត់សម្គាល់ក្នុងការប្រកួតទល់នឹង Newcastle ដែល Chelsea យកឈ្នះក្នុងលទ្ធផល ២ ទល់នឹង ០។

  ខ្សែបម្រើ Mateo Kovacic
  ខ្សែបម្រើ Mateo Kovacic

កីឡាករសញ្ជាតិក្រូអាតរូបនេះបានជាប់ជម្រើស១១នាក់ដំបូងបាន៥ប្រកួត តាំងពីលោកគ្រូ Tuchel មកដឹកនាំនៅ Stamford Bridge និងមានស្ថិតិប៉ះនិងបញ្ជូនបាល់ចំគោលដៅខ្ពស់ជាងគេបំផុតក្នុងចំណោមមិត្តរួមក្រុម។

  ខ្សែបម្រើ Mateo Kovacic
  ខ្សែបម្រើ Mateo Kovacic

លោកគ្រូបានបង្ហាញចំណាប់អារម្មណ៍ចំពោះ Kovacic ថា៖

ខ្ញុំស្រឡាញ់ចូលចិត្តគេណាស់ គេជាប្រភេទមនុស្សរហ័សរហួន ឧទាហរណ៍បើខ្ញុំដាស់គេនៅម៉ោង៣ទាបភ្លឺ គេនឹងមកហ្វឹកហាត់នៅទីលាន Cobham នៅម៉ោង ៣:១៥នាទី និងអាចលេងបានយ៉ាងស្វាហាប់ទៀតផង។ ពេលខ្លះខ្ញុំត្រូវប្រាប់គេកុំឲ្យហ្វឹកហាត់សកម្មខ្លាំងពេកទៀតផង វាពិតជាល្អណាស់ដែលក្នុងក្រុមមានកីឡាករដូចគេ។

លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel
  ខ្សែបម្រើ Mateo Kovacic និង លោកគ្រូបង្វឹក Thomas Tuchel
  ខ្សែបម្រើ Mateo Kovacic និង លោកគ្រូបង្វឹក Thomas Tuchel

ដោយឡែក កាលលោកគ្រូ Frank Lampard នៅដឹកនាំគឺ Mateo Kovacic ជាប់ជម្រើស១១នាក់ដំបូងបានតែ៤ដងគត់ នៅរដូវកាលនេះប៉ុន្តែក្រោយពេកបានចូលលេងញឹកញាប់ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Kovacic បានចាប់ដៃគូលេងយ៉ាងស៊ីសង្វាក់គ្នាជាមួយ Jorginho ។

 ខ្សែបម្រើ  Jorginho និង Mateo Kovacic
 ខ្សែបម្រើ  Jorginho និង Mateo Kovacic

គួរបញ្ជាក់ផងដែរថា Mateo Kovacic អាចនឹងត្រឡប់មកចូលលេងវិញក្នុងការប្រកួតវគ្គ១៦ក្រុមពានធំ Champions League ដែល Chelsea ត្រូវជួបជាមួយ Atletico Madrid នៅថ្ងៃព្រហ្បតិ៍ម៉ោង៣ទាបភ្លឺនេះហើយ៕

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T