Apple បញ្ចេញ emoji ថ្មីៗជាង 200 ក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5 តើពួកវាមានអ្វីថ្មីខ្លះ?

//s9.kh1.co/bc/bc45a5dff857a3cd26f48e81f22472f6db2f68bf.jpg
បច្ចេកវិទ្យា

 ១៧-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

iOS 14.5 beta 2 នឹងមាន emoji ចំនួន 217 ថ្មីៗឯណោះ

បរទេស៖ Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 14.5 beta 2 សម្រាប់អ្នក developers នៅថ្ងៃនេះ ហើយការផ្លាស់ប្តូរមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺការដាក់ចេញ emoji ថ្មីៗជាង200ឯណោះ។ ខាងក្រោមនេះជាអ្វីដែលមកជាមួយការធ្វើបច្ចុប្បន្នភាព beta iOS ចុងក្រោយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរបាយការណ៍របស់ Emojipedia ក្រុមហ៊ុន Apple បានបញ្ចូល emoji ថ្មីចំនួន217 ទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5 beta 2។ emoji ថ្មីៗទាំងនេះគឺនៅក្នុង Emoji 13.1 ដែលត្រូវបានបញ្ជាក់នៅឆ្នាំ2020 ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ2021 នេះហើយ។ 

ការរចនាឡើងវិញនូវ emoji ពីមុនមានដូចជា emoji រូបកាស ដែលឥឡូវនេះត្រូវបានដូរទៅជារូបកាសតំណាងឱ្យ AirPods Max រូបសឺរាំងចាក់ថ្នាំថ្មី និង emoji​ ជាច្រើនផ្សេងៗទៀតក៏ត្រូវបានរចនាឡើងវិញផងដែរ។

រូបភាព៖ Emojipedia
រូបភាព៖ Emojipedia
រូបភាព៖ Emojipedia
រូបភាព៖ Emojipedia

សម្រាប់ emoji ថ្មីស្រឡាងវិញគឺមានដូចជា រូបមុខហត់នឿយ (face exhaling) មុខនៅក្នុងពពក (face in clouds) និងបេះដូងកំពុងឆេះក្នុងភ្លើង (heart on fire) ដូចដែលដាក់នៅខាងក្រោម។ បេះដូងត្រូវរបួស (mending heart) វិលមុខ (face with spiral eyes) និងមុខមនុស្សមានពុកចង្ការជាច្រើន ក៏ជាផ្នែកមួយនៃ Emoji 13.1 ដែលនឹងមកដល់ iPhone ក្នុងប៉ុន្មានខែខាងមុខនេះផងដែរ។  

រូបភាព៖ Emojipedia
រូបភាព៖ Emojipedia

គួរឱ្យកត់សំគាល់ផងដែរ 200ក្នុងចំណោម emoji ថ្មីចំនួន217នេះត្រូវបានផ្តោតលើរូបគូស្នេហ៍មានបេះដូងជាច្រើនគូដែលមានគូស្រីនឹងប្រុស គូស្រលាញ់ភេទដូចគ្នា គូដែលមានជាតិសាសន៍ខុសគ្នាជាដើម។

រូបភាព៖ Emojipedia
រូបភាព៖ Emojipedia

ខាងក្រោមនេះគឺជា emoji ទាំង217ដែលនឹងមកដល់ iOS 14.5 ក្នុងពេលខាងមុខ៕

រូបភាព៖ Emojipedia
រូបភាព៖ Emojipedia
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T