ងាយៗ​! ៥ វិធី​​នេះ ជួយ​​ឲ្យ​អ្នក​ផ្ដាច់​​​គ្រឿង​​ស្រវឹង​​បាន​​​យ៉ាង​​​មាន​​​ប្រ​សិទ្ធ​​​ភាព​​

//s9.kh1.co/3a/3ac551ecb4eaa6b27e6e7597c48cdc79e9417bca.png
យល់ដឹង

 ១៧-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

៥ វិធីជួយឲ្យអ្នកផ្ដាច់គ្រឿងស្រវឹងបានយ៉ាងមានប្រសិទ្ធភាព

យល់ដឹង៖ គ្រឿងស្រវឹងគឺជាជម្រើសចម្បងសម្រាប់ការជួបជុំផ្សេងៗ តែការទទួលទានជាតិអាល់កុលញឹកញយពេក​មិនល្អ​នោះ​ទេ​សម្រាប់សុខភាព។ លោកអ្នកគួរតែព្យាយាមកាត់បន្ថយឬក៏ផ្ដាច់ឈប់ទទួលវាតែម្ដងកាន់ប្រសើរ ដើម្បី​ទទួល​បាននូវសុខភាពល្អទៅថ្ងៃខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាវិធីល្អៗសម្រាប់ជួយលោកអ្នកក្នុងការកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងម្ដងបន្តិចៗយ៉ាងមានប្រសិទ្ធ ចង់ដឹងថាមានវិធីអ្វីខ្លះនោះតោះទៅតាមដានទាំងអស់គ្នា៖

៥. ធ្វើខ្លួន​អ្នក​ឱ្យ​រវល់

រូបតំណាង
រូបតំណាង

ផ្លាស់​​ប្ដូរ​ទម្លាប់​បែរ​ទៅ​លេង​កីឡា​ ហាត់​ប្រាណ ឬ​ទៅ​​មើល​កុន​វិញ​ល្អ​ជាង។ ប្រសិន​បើ​អ្នក​នៅ​ផ្ទះ​ ​អាច​បែរ​ទៅ​រៀន​ធ្វើ​ម្ហូប រៀប​ចំ​ផ្ទះ​ ឬ​សកម្ម​ភាព​ទាំង​ឡាយ​ដែល​កម្សាន្ត​អារម្មណ៍​ ជា​ជាង​ផឹក​គ្រឿង​ស្រវឹង។

៤.​ ឈប់ទៅតាមការអូសទាញ​ពី​មិត្តភក្ដិ

រូបតំណាង
រូបតំណាង

​មិន​គួរ​ទន់​ជ្រាយ​ដោយ​​សារ​ការ​​អូសទាញ​ពី​អ្នក​ដទៃ​នោះ​ទេ ត្រូវ​តែ​ចេះ​បដិសេធ ឬ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ដែល​ចូលចិត្ត​បបួល​អ្នក​ផឹក។​

៣. ផឹក​យឺត​ៗ

រូបតំណាង
រូបតំណាង

មិន​គួរ​លើក​ដាច់​​ញឹក​ពេក​ទេ អ្នក​គួរ​ផឹក​តិចៗ​សន្សឹម​ៗ​។ ម្យ៉ាង​ទៀត​គួរ​មាន​សូ​ដា ឬ​ទឹក​ផ្លែឈើ​បន្ទាប់​ពី​ផឹក​គ្រឿង​ស្រវឹង ឬ​កុំ​ផឹក​គ្រឿង​ស្រវឹង​​នៅ​​ពោះ​ទទេ។

២. រក្សា​កំណត់​ត្រា​នៃ​ការ​ផឹក​

រូបតំណាង
រូបតំណាង

​​រក្សា​កំណត់ត្រា​នៃ​ការ​ផឹក​របស់​អ្នក​រយៈ​ពេល​ពី ៣ ទៅ ៤ សប្ដាហ៍​ សូម​កត់​រាល់​ពេល​ដែល​អ្នក​ផឹក​គ្រឿង​ស្រវឹង​​​ ព្រោះ​ចង់​ដឹង​ថា​អ្នក​ផឹក​ច្រើន​ប៉ុណ្ណា​។​ ការ​ពិនិត្យ​មើល​លទ្ធផល​នេះ​ប្រហែល​ជា​ការ​​ភ្ញាក់​ផ្អើល​ចំពោះ​ទម្លាប់​ផឹក​ប្រចាំ​សប្ដាហ៍​របស់​អ្នក។

១. កំណត់​គោល​ដៅ​ឲ្យ​បាន​ច្បាស់​លាស់

រូបតំណាង
រូបតំណាង

ប្រកាស​ប្រាប់​គ្រួសារ​ និង​មិត្តភក្ដិ​ថា​អ្នក​កំពុង​តែ​ព្យាយាម​ផ្ដាច់​ស្រា ដើម្បី​ឲ្យ​ពួក​គេ​គាំទ្រ​​ក្នុង​ការ​ជា​សះស្បើយ​របស់​អ្នក និង​បដិសេធ​ក្នុង​អូសទាញ​នានា។ ម៉្យាង​ទៀត​មិន​គួរ​ឱ្យ​មាន​គ្រឿង​ស្រវឹងនៅ​ក្នុង​ផ្ទះ​នោះ​ទេ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T