អ្នក​​អាច​​​នឹង​​​​​ភ្ញាក់​​​ផ្អើល ក្រោយ​​ឃើញ​​សភាព​​ព្រះ​​អាទិត្យ​​ ពេល​មើល​​​ពី​ភពផ្សេងបែបនេះ

//s9.kh1.co/79/79d9bdb31221640719c6d2c6e61ac0502814b71b.jpeg
យល់ដឹង

 ១៨-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ព្រះអាទិត្យផ្តល់ពន្លឺ ជាហេតុដែលធ្វើអោយមានជីវិតនៅលើភពផែនដីរបស់យើង។ នៅលើភពផែនដីរបស់យើងៗ​តែងតែ​ឃើញព្រះអាទិត្យជារៀងរាល់ថ្ងៃនៅពេលដែលវារះ និងលិចទៅវិញ

ព្រះអាទិត្យផ្តល់ពន្លឺ ជាហេតុដែលធ្វើអោយមានជីវិតនៅលើភពផែនដីរបស់យើង។ នៅលើភពផែនដីរបស់យើងៗ​តែងតែ​ឃើញព្រះអាទិត្យជារៀងរាល់ថ្ងៃនៅពេលដែលវារះ និងលិចទៅវិញ។ តើព្រះអាទិត្យរបស់យើងមានសភាពដូចម្តេចនៅពេលមើលពីភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ? ខាងក្រោមនេះ​ជារូបភាពនានារបស់ព្រះអាទិត្យនៅពេលដែលយើងមើលពីភពដទៃទៀត។ ប្រិយមិត្តអាច​នឹង​មាន​ភាព​ភ្ញាក់​ផ្អើល​ជា​មិនខាន៖
ទី១. ភពពុធ (Mercury)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភពពុធ 
ភពពុធ 

ភពពុធគឺជាភពទីមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ចម្ងាយពីភពពុធទៅព្រះអាទិត្យមានចម្ងាយ៣៦លានម៉ាយល។ ព្រះអាទិត្យនៅលើភពពុធមើលទៅធំជាងបីដងនៃភពផែនដី។ 

ទី២. ភពសុក្រ (Venus)

ភពសុក្រ
ភពសុក្រ

ភពសុក្រគឺជាភពលំដាប់ទីពីរក្នុងប្រព័ន្ធព្រះអាទិត្យ។ ចម្ងាយពីភពសុក្រទៅព្រះអាទិត្យគឺ ៦៧លានម៉ាល។ យើងពិបាកអោយមើលឃើញព្រះអាទិត្យណាស់ ដោយសារភពនេះមានពពកយ៉ាងក្រាស់គ្រប់ដណ្តប់លើភព។ 

ទី៣. ភពផែនដី (Earth) 

ភពផែនដី 
ភពផែនដី 

ភពផែនដីរបស់យើងគឺជាភពទី៣នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ចម្ងាយពីផែនដីព្រះអាទិត្យគឺ ៩៣លានម៉ាយល៍ស្មើ​ប្រហែល​​នឹង ១៥០លានគីឡូម៉ែត្រ។ រូបភាពខាងលើគឺថតបាននៅពេលមានសូរ្យគ្រាសលើភពផែនដី។ 

ទី៤. ភពអង្គារ (Mars) 

ភពអង្គារ 
ភពអង្គារ 

ភពអង្គារ​គឺជាភពទីបួននៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ចម្ងាយពីភពអង្គារទៅព្រះអាទិត្យគឺ ១៤២លានម៉ាយល៍។ សភាពព្រះអាទិត្យនៅលើភពអង្គារមានលក្ខណៈតូចជាងព្រះអាទិត្យលើភពផែនដី។ 

ទី៥. ភពព្រហស្បត្តិ៍ (Jupiter)

ភពព្រហស្បត្តិ៍ 
ភពព្រហស្បត្តិ៍ 

ភពព្រហស្បត្តិ៍គឺជាភពទី៥នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ចម្ងាយរបស់ភពនេះពីព្រះអាទិត្យគឺ ៤៨៤លានម៉ាយល៍។ រូបភាពនេះគឺត្រូវបានថតពីព្រះចន្ទយ៉ូរ៉ូប៉ា (Europa) ដែលជាព្រះចន្ទដ៏ល្បីរបស់ភពព្រហស្បត្តិ៍នេះឯង។ 

ទី៦. ភពសៅរ៍ (Saturn) 

ភពសៅរ៍ 
ភពសៅរ៍ 

ភពសៅរ៍គឺជាភពទី៦នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ចម្ងាយពីភពនេះទៅព្រះអាទិត្យគឺ ៨៨៨លានម៉ាយល៍ ដែល​ជា​ចម្ងាយ​ដែលឆ្ងាយជាងពីផែនដីទៅព្រះអាទិត្យចំនួន ៩.៥ដង។ ភពនេះល្បីល្បាញខ្លាំងដោយសារខ្សែ​ក្រវ៉ាត់ដែល​នៅ​ព័ន្ធជុំវិញវា។ 

ទី៧. ភពអ៊ុយរ៉ានុស (Uranus) 

ភពអ៊ុយរ៉ានុស 
ភពអ៊ុយរ៉ានុស 

ភពអ៊ុយរ៉ានុសជាភពទី ៧នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ រូបភាពត្រូវបានថតចេញពីព្រះចន្ទអេរៀលរបស់ភពអ៊ុយរ៉ានុស។ ចម្ងាយពីភពអ៊ុយរ៉ានុសទៅព្រះអាទិត្យគឺ ១.៨ពាន់លានម៉ាយល ឬក៏ស្មើនឹងចម្ងាយពីផែនដីទៅព្រះអាទិត្យ​ចំនួន​ ១៩​ដង។ 

ទី៨. ភពណិបទូន (Neptune)

ភពណិបទូន 
ភពណិបទូន 

ភពណិបទូនគឺជាភពទី៨នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ រូបភាពនេះត្រូវបានថតចេញពីព្រះចន្ទទ្រីតុន (Triton) របស់ភព​ណិបទូន។ ចម្ងាយពីភពណិបទូនទៅព្រះអាទិត្យគឺ២.៨ពាន់លានម៉ាយល ឬក៏ស្មើនឹងចម្ងាយពីផែនដីទៅព្រះអាទិត្យ​ចំនួន​ ៣០ដង។ 

ទី៩. កូនភពព្លុយតូ (Pluto)

កូនភពព្លុយតូ
កូនភពព្លុយតូ

កូនភពព្លុយតូបានធ្លាក់តំណែងពីភពផ្លូវការមកជាភពបម្រុងវិញនៅឆ្នាំ២០០៦ ដោយសារវាខ្វះ​នូវលក្ខណៈ​មួយ​ដែល​អាចក្លាយជាភពផ្លូវការ។ ចម្ងាយពីភពព្លុយតូទៅព្រះអាទិត្យគឺ ៣.៧ពាន់លានម៉ាយល ឬក៏ស្មើនឹងចម្ងាយ​ពីផែនដីទី​ព្រះអាទិត្យចំនួន៤០ដង៕

https://s9.kh1.co/__image/w=650,h=366,q=100/36/3657b1c700581f7cf9250a3ea9c284640abb7846.png
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T