ចេះរកនឹកឃើញ! គូស្នេហ៍នេះ យកច្រវាក់ចងជាប់ដៃគ្នារយៈពេល៣ខែ ដើម្បីតេស្តថាទំនាក់ទំនងស្នេហារឹងមាំប៉ុនណា…តែពេលចូលបង្គន់ទើបដឹងពិបាក (មានវីដេអូ)

//s9.kh1.co/a3/a33747b4d56d5256770389583b87f567047b4cb8.jpg
សង្គម

 ១៦-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

គូស្នេហ៍វ័យក្មេងមួយគូនៅប្រទេសអ៊ុយក្រែន បានសម្រេចចិត្ដយកច្រវាក់ចងដៃភ្ជាប់គ្នារយៈពេល៣ខែ សម្រាប់ការធ្វើតេស្ដមើលពីទំហំក្ដីស្រលាញ់រវាងគ្នានឹងគ្នា។

អ៊ុយក្រែន៖ នាពេលថ្មីៗនេះ គូស្នេហ៍វ័យក្មេងមួយគូនៅប្រទេសអ៊ុយក្រែន បានសម្រេចចិត្ដយកច្រវាក់ចងដៃភ្ជាប់គ្នារយៈពេល៣ខែ សម្រាប់ការធ្វើតេស្ដមើលពីទំហំក្ដីស្រលាញ់រវាងគ្នានឹងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Alexander និងដៃគូឈ្មោះ Viktoria បានជ្រើសរើសយកថ្ងៃបុណ្យនៃក្ដីស្រលាញ់កន្លងទៅថ្មីៗនេះជាថ្ងៃចាប់ផ្ដើមចងច្រវាក់ដៃភ្ជាប់គ្នា ដែលធ្វើឡើងនៅជិតរូបចម្លាក់ស្ថិតក្នុងទីក្រុង Kyiv​ ។ ហើយបើតាមលោក Vitaly Zonrin ជាអ្នកចុះបញ្ជីកំណត់ត្រានៅអ៊ុយក្រែន ដែលគ្រប់គ្រងលើការធ្វើតេស្ដនេះ បានបញ្ជាក់ថា ដៃរបស់ពួកគេទាំងពីរមានគម្លាតពីគ្នាតែពីរទៅបីសង់ទីម៉ែត្រប៉ុណ្ណោះ។

ដោយឡែក ចំពោះ Alexnader ដែលជាសាមីខ្លួនបានអះអាងបែបនេះថា៖

យើង​នឹង​ធ្វើវាបាន។ មាន​ច្រវា​ក់លើ​ដៃពួកយើង ហើយ​ច្រវាក់​ទាំងអស់​គឺ ផ្សា​ជាប់​គ្នា​​ ដោយតំណ​ចុងក្រោយ​ត្រូវ​បាន​បិទ​ជាមួយនឹង​ត្រា​នៃ​ការចុះបញ្ជី​ជាតិ​។​

Alexnader 

យ៉ាងណាមិញ ការធ្វើតេស្ដលើកដំបូងរបស់គូស្នេហ៍គូនេះ គឺការធ្វើដំណើរទៅផ្ទះចម្ងាយជាង ៥០០គីឡូម៉ែត្រពីទីក្រុង Kyiv តាមតាក់ស៊ី។ ក្នុងដំណើរនេះដែរ អ្នកទាំងពីរហាក់ពិបាកក្នុងការសម្រចចិត្ដថាតើគួរប្រើបង្គន់មនុស្សប្រុស ឬ ស្រីរួមគ្នា នៅឯហាងកាហ្វេមួយកន្លែង។ តែទីបំផុតពួកគេបានសម្រេចចិត្ដប្រើបង្គន់មនុស្សស្រី ដែលបណ្ដាលឲ្យបុគ្គលិកអនាម័យភ្ញាក់ផ្អើលជាខ្លាំង។

ក្រៅពីនេះ ពួកគេក៏បានបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃផងដែរ ដូចជារបៀបស្លៀកពាក់ របៀបងូតទឹក និងសកម្មភាពមួយចំនួនផ្សេងទៀត។

គូស្នេហ៍វ័យក្មេងគូនេះមានទំនុកចិត្ដថា ពួកគេនឹងអាចធ្វើបានសម្រាប់ការនៅក្បែរគ្នាគ្រប់វិនាទី រយៈពេល៣ខែនេះ។ ដោយឡែក លោក Zonrin បានពន្យល់ដែរថា ប្រសិន​បើ​ពួកគេ​សម្រេចចិត្ត​បែក​គ្នាកំឡុង​ការធ្វើតេស្ដសាកល្បងរយៈពេល​៣​ខែ​នេះ ពួកគេនឹង​ត្រូវ​រក​អ្នកជំនាញ​មកពី​សេវា​សង្គ្រោះបន្ទាន់​ដើម្បី​កាត់ច្រវាក់​ចេញ​ហើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Alexander និងដៃគូ Viktoria នៅជិតរូបចម្លាក់មួយដែលស្ថិតក្នុងទីក្រុង Kyiv​
Alexander និងដៃគូ Viktoria នៅជិតរូបចម្លាក់មួយដែលស្ថិតក្នុងទីក្រុង Kyiv​
Alexander និងដៃគូ Viktoria 
Alexander និងដៃគូ Viktoria 
Alexander និងដៃគូ Viktoria 
Alexander និងដៃគូ Viktoria 
ដៃរបស់ Alexander និងដៃរបស់ Viktoria ចងភ្ជាប់គ្នា
ដៃរបស់ Alexander និងដៃរបស់ Viktoria ចងភ្ជាប់គ្នា
ដៃរបស់ Alexander និងដៃរបស់ Viktoria ចងភ្ជាប់គ្នា
ដៃរបស់ Alexander និងដៃរបស់ Viktoria ចងភ្ជាប់គ្នា
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T