ស្នេហ៍ពិតគឺបែបនេះ! សួស វីហ្សា ទម្លាយស្នេហ៍គ្រាដំបូង ទោះក្រក៏ពិតមែន តែសំខាន់លើរឿងនេះ (មានវីដេអូ)

//s9.kh1.co/7a/7a4b152a7e505b3277907369397e8cd8c34681b5.jpg
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

សួស វីហ្សា និងលោក ថមមី បង្ហាញអារម្មណ័គ្រាស្នេហ៍ដំបូង ស្តាប់ហើយមានអារម្មណ៍ថា និយមន័យនៃសេចក្តីស្នេហា ស្មោះស័្មគ្រគឺបែបនេះ

ភ្នំពេញ: ទំនាក់ទំនងស្នេហាដ៏ផ្អែមល្អែមរវាង កំពូលតារាចម្រៀង អ្នកនាង សួស វីហ្សា និងតារាសម្តែងប្រុស ដ៏ឆ្នើម និងប្រកបដោយទេពកោសល្យមួយរូប គឺលោក ថមមី បានធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើមូលហេតុ និងគ្រាដែលអ្នកទាំងពីរជួបគ្នាដំបូង ដោយ អ្នកនាង សួស វីហ្សា បានទម្លាញឲ្យដឹងតាមរយ:កម្មវិធី 3fun ថា​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង សួស វីហ្សា
អ្នកនាង សួស វីហ្សា

ខ្ញុំ និងគាត់ជួបគ្នាដំបូង គឺទិញតែប្រហិតញុាំនៅមុខសាលាឥន្រ្ទទេវីទេ ព្រោះនៅនិងវាឆ្ងាញ់ ហើយវាអស់លុយតិច។

អ្នកនាង សួស វីហ្សា
លោក ថមមី
លោក ថមមី

លោកថមមី ក៏បានបន្ថែមថា៖

នៅពេលនឹង បងលុយមួយមុឺនខ្មែរ ញុាំពីរនាក់ឆ្អែត។

លោក ថមមី
អ្នកនាង សួស វីហ្សា
អ្នកនាង សួស វីហ្សា

ប៉ុន្តែភ្លាមៗនោះស្រាប់តែ អ្នកនាង សួស វីហ្សា បាននិយាយដោយអួលដើមកថា៖

និយាយទៅគាត់ជាមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា គាត់អត់មានអី តែពេលនៅជាមួយគាត់ ខ្ញុំសប្បាយម្ល៉េះ។

អ្នកនាង សួស វីហ្សា

គួររំលឹកផងដែរថា ទំនាក់ទំនងស្នេហា ដ៏ផ្អែមល្អែមរវាង អ្នកនាង សួស វីហ្សា និងលោកថមមី ក៏ទទួលបានចំណងដៃ ជាកូនស្រីម្នាក់ ដែលមើលទៅគួរឲ្យក្នាញ់ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និងជាពិសេសថែមទៅទៀតនៅ គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗរបស់អ្នកនាងផ្ទាល់តែម្តង៕

ចង់ដឹងថា តើអ្នកនាង សួស វីហ្សា និងលោក ថមមី និយាយអ្វីខ្លះនោះ សូមទស្សនាវីដេអូ ខាងក្រោម៖

 សួស វីហ្សា និងលោក ថមមី ព្រមទាំងកូន
 សួស វីហ្សា និងលោក ថមមី ព្រមទាំងកូន
 សួស វីហ្សា និងលោក ថមមី ព្រមទាំងកូន
 សួស វីហ្សា និងលោក ថមមី ព្រមទាំងកូន
សួស វីហ្សាថមមី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T