គូស្នេហ៍ ៥៩ គូនៅថៃ រៀបការលើខ្នងដំរី ចំថ្ងៃបុណ្យនៃក្ដីស្រលាញ់ម្សិលមិញ (មានវីដេអូ)

//s9.kh1.co/34/34a468a4525faadec6ca7aeb6383d4591f338f78.jpg
សង្គម

 ១៥-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈម្សិលមិញនេះ គូស្នេហ៍ចំនួន៥៩គូនៅក្នុងប្រទេសថៃ បានរៀបការនៅលើខ្នងដំរី ក្នុងពិធីរៀបការជុំគ្នាដ៏ធំប្រចាំឆ្នាំចំថ្ងៃបុណ្យនៃក្ដីស្រលាញ់។

ថៃ៖ គូស្នេហ៍ចំនួន ៥៩គូនៅក្នុងប្រទេសថៃ បានរៀបការខណៈពេលកំពុងជិះនៅលើខ្នងដំរី កាលពីថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈម្សិលមិញនេះ នៅក្នុងពិធីរៀបការជុំគ្នាដ៏ធំប្រចាំឆ្នាំចំថ្ងៃបុណ្យនៃក្ដីស្រលាញ់ ដែលបានរៀបចំឡើងនៅឯសួនរុក្ខជាតិមួយ ស្ថិតនៅភាគខាងកើតទីក្រុងបាងកក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅក្នុងពិធីរៀបការនោះគេឃើញថា អ្នក​រាំ ​និង​ក្រុម​តន្ដ្រីបាន​ដឹកនាំ​ក្បួន​សត្វ​ដំរី និងកូនកំលោះកូនក្រមុំ ហើយ​​​​​​​​​​​​​​​​​​រួមទាំង​មន្ត្រី​មូលដ្ឋាន​ម្នាក់ផងដែរ​ដែល​ជិះខ្នង​ដំរីដូចគ្នា បាន​អញ្ជើញធ្វើ​ជា​អធិបតី​នៃ​ការចុះហត្ថលេខា​លើ​លិខិត​អាពាហ៍ពិពាហ៍​របស់ពួកគេ។​

ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ

កូនកំលោះម្នាក់ឈ្មោះ Patiphat Panthanon អាយុ២៦ឆ្នាំ ដែលអង្គុយជាប់នឹងកូនក្រមុំរបស់គាត់អាយុ ២៣ឆ្នាំ បាននិយាយថា៖

សម្រាប់ខ្ញុំ ខ្ញុំមានគម្រោងជាយូរមកហើយថា ប្រសិនបើខ្ញុំចុះហត្ថលេខាលើលិខិតអាពាហ៍ពិពាហ៍នៅថ្ងៃណាមួយ វាគួរតែជាព្រឹត្ដិការណ៍អស្ចារ្យ។

សម្ដីកូនកំលោះ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ

គួរឲ្យដឹងថា ពិធីរៀបការលើ​ខ្នង​ដំរី​នេះ គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​នៅក្នុងសួន Nong Nooch Tropical ស្ថិតក្នុងខេត្ដឈុនបុរី ដែល​ជា​រៀងរាល់ឆ្នាំ​បាន​ទាក់ទាញ​គូស្នេហ៍ដល់ជាងមួយរយគូឯណោះ ​ តែ​ឆ្នាំនេះដោយសារវិបត្ដិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ទើបធ្វើឲ្យចំនួន​​អ្នកចូលរួម​ថយចុះ​។

ទន្ទឹមនឹងនេះដែរ លោក Kampon Tansacha ប្រធានគ្រប់គ្រងសួនបាននិយាយថា ដោយសារតែមានវិធានការត្រួតពិនិត្យយ៉ាងល្អិតល្អន់សម្រាប់ភ្ញៀវទេសចរ ដូច្នេះពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពជាមុន ហើយពួកគេក៏បានចាប់ផ្ដើមត្រឡប់មកលេងសួនបណ្ដើរៗវិញហើយ។

​​គួរបញ្ជាក់ថា ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ មិនទាន់ដកចេញនូវច្បាប់ហាមឃាត់ការធ្វើដំណើរ ដែលបានដាក់កាលពីខែមេសាឆ្នាំមុននៅឡើយទេ ខណៈបច្ចុប្បន្នប្រទេសនេះ នៅតែបន្ដរកឃើញករណីឆ្លងថ្មីៗស្ទើររាល់ថ្ងៃ៕

សូមទស្សនារូបភាពបន្ថែម និងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ដំរី
ដំរី
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T