បង្វែរអារម្មណ៍ មកមើលការប្រកួតបាល់ទាត់របស់ក្រុមត្រីកន្ទុយបី កម្របានឃើញបំផុត (មានវីដេអូ)

//s9.kh1.co/ce/ceb2e83883e9692ce46fee94e7a739a083fa6e24.jpg
កីទ្បា

 ១២-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

វាគឺជារឿងមួយដ៏ពិបាកបំផុតក្នុងការឲ្យត្រីទាំងនេះផ្ចង់អារម្មណ៍ ហើយនៅពេលហ្វឹកហាត់ដំបូង

ចិន៖ យើងធ្លាប់តែបានឃើញការប្រកួតដ៏ស្វិតស្វាញរវាងកីឡាករនៅលើសមរភូមិវាលស្មៅបៃតង តែចំពោះការប្រកួតរវាងក្រុមត្រីកន្ទុយបីទាំងនេះវិញគឺមិនងាយបានជួបនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសម្នាក់មកពីខេត្តក្វាងទុងប្រទេសចិនបានប្រែក្លាយអាងចិញ្ចឹមត្រីរបស់គាត់ ទៅជាកីឡដ្ឋានប្រកួតបាល់ទាត់ដ៏អស្ចារ្យ។ លោក Yang Tianxin បានឲ្យត្រីកន្ទុយបី Ranchu របស់គាត់ហ្វឹកហាត់យូរមកហើយ។ លោក Yang ស្រលាញ់កីឡាបាល់ទាត់ខ្លាំងណាស់ ទើបធ្វើឲ្យរូបគាត់នឹកឃើញគំនិតមួយនេះឡើង ដើម្បីបង្វឹកត្រីរបស់គាត់ឲ្យចេះលេងបាល់។

លោកចាប់ផ្ដើមបង្រៀនត្រីទាំងនេះបន្តិចម្ដងៗ និងឲ្យចំណីទៅកាន់ពួកវាជាការលើកទឹកចិត្ត នៅពេលស៊ុតបញ្ចូលទី។ យូរៗទៅ ពួកត្រីទាំងនេះយល់ពីអ្វីដែលលោក Yang ចង់បាន ហើយនោះគឺជាការហ្វឹកហាត់។ លោកក៏បានចិញ្ចឹមទុកត្រីកន្ទុយបី Ranchu រាប់រយក្បាលផងដែរ។

វាគឺជារឿងមួយដ៏ពិបាកបំផុតក្នុងការឲ្យត្រីទាំងនេះផ្ចង់អារម្មណ៍ ហើយនៅពេលហ្វឹកហាត់ដំបូង ត្រីទាំងនេះមិនអាចស៊ុតបញ្ចូលទីបានឡើយ ដោយសារតែត្រីបង្កាត់ពូជនេះមិនសូវមានភាពវៃឆ្លាត។ ដូច្នេះ វាត្រូវការពេលវេលាយូរក្នុងការបង្ហាត់បង្រៀនពួកវា។ ពួកត្រីទាំងនេះនឹងលែងមានអារម្មណ៍ប្រកួត​ ប្រសិនបើពួកវាមិនទទួលបានចំណី។ ត្រីចំនួន៥ក្បាលអាចស៊ុតបញ្ចូលទីបាន បន្ទាប់ពីការហ្វឹកហ្វឺនអស់រយៈពេល៣ខែ។

ទោះជាយ៉ាងណាក៏ដោយ ក៏មានអ្នកខ្លះបានជឿថា បាល់នេះបញ្ជាដោយដែកឆក់ដាក់នៅពីខាងក្រោមអាង។ នៅថ្ងៃខាងមុខ លោក Yang គ្រោងនឹងបង្កើតក្រុមបាល់ទាត់ចំនួនពីរ ដើម្បីឲ្យក្រុមត្រីកន្ទុយបីទាំងនេះធ្វើការប្រកួតគ្នា៕

https://s9.kh1.co/__image/w=650,h=367,q=100/03/03542b168b2cf627481579acdf21b38884360a4b.png
https://s9.kh1.co/__image/w=621,h=573,q=100/c4/c449c7f905e8a45173560ee1759fe61687e54977.png
https://s9.kh1.co/__image/w=637,h=597,q=100/80/80fc7fbd7d55a21cfd550caafa093d16b1806a39.png
https://s9.kh1.co/__image/w=627,h=583,q=100/63/63c58f852eace616cda5ba7f902c1d9dc1a62530.png
https://s9.kh1.co/__image/w=633,h=565,q=100/88/88b953c25527a1ca46ea59d0374fe5cc2d997058.png
https://s9.kh1.co/__image/w=629,h=643,q=100/78/788e784e1960cd380a41b6ceeeea9fc6bf8f9255.png
វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T