រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ វេលាម៉ោងប្រហែល ៩នាទីយប់ ស្រាប់តែមានការជម្លោះមួយកើតឡើយ ដែលមុនដំបូង គ្រាន់តែប្រើអំពើហឹង្សា តែក្រោយមកបែរជាផ្ទុះអាវុធ បណ្តាលឲ្យមានអ្នកស្លាប់រហូតទៅដល់ ៣នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា បើតាមការផ្សាយបន្តផ្ទាល់ពី CNC TV បានប្រាប់ឲ្យដឹងថា រឿងហេតុដំបូងនោះ គឺ៖
មានរថយន្តមួយគ្រឿងចតនៅលើផ្លូវ ដើម្បីចាំទទួលកូនពីក្នុងផ្ទះយកទៅដើរលេង ស្រាប់តែរំពេចនោះ មានម៉ូតូកង់បីឥណ្ឌាមួយបានឆ្លងកាត់។ ទន្ទឹមនឹងនេះ ម៉ូតូកង់បីនោះស្រាប់តែស៊ីប្លេជាប់គ្នាច្រើនដង ដោយទំនងគិតថា រថយន្តនោះទើសផ្លូវគាត់ហើយ ដោយសារឃើញបែបនេះ ម្ចាស់ឡានក៏ចុះមកដើម្បីសួរនាំ តែផ្ទុយទៅវិញ អ្នកបើកបរកង់បីនោះបែរជាប្រើអំពើហឹង្សាទៅលើ ភរិយាអ្នកបើកបររថយន្តនោះ។ គួរបន្ថែមថា បើតាមអ្នកជិតខាងបានប្រាប់ឲ្យដឹងថា ផ្លូវដែលនៅសល់ក្រោយពេលចតរថយន្តនោះ គឺអាចឲ្យម៉ូតូកង់បីឆ្លងកាត់បាន តែមើលទៅម្ចាស់ម៉ូតូកង់បីនោះ ហាក់បីដូចជាបង្ករឿងស្រាប់។ពិតណាស់ ក្រោយពេលលេចឡើងនូវអំពើហឹង្សានេះរួចមក ស្រាប់តែអ្នកដែលអង្គុយផឹកស៊ីនៅជិតនោះ បានមកដល់ដើម្បីជួយឃាត់ តែក៏ផ្ទុះអំពើហឹង្សាលើអ្នកបើកបរម៉ូតូកង់បីនោះវិញ។តែក្រោយមក គេឃើញម្ចាស់ម៉ូតូស្រាប់តែខលហៅមិត្តភក្តិមក។ ជាក់ស្តែងបន្ទាប់មក គេឃើញម៉ូតមួយជិះគ្នា២ នាក់បានមកដល់ ហើយដំបូងចុះចូលសម្រួលធម្មតា តែមួយសន្ទុះមក ក៏ផ្ទុះអាវុធដែលបង្កឲ្យមានជនរងគ្រោះ ៣នាក់។ជនរងគ្រោះទាំង៣នាក់នោះ បានស្លាប់បាត់បង់ជីវិតទាំងអស់គ្នាហើយ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យលោកសង្ឃចំនួន ២នាក់ និង ១នាក់ទៀតស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារស្ថានភាពរងរបួសត្រូវគ្រាប់កាំភ្លើងធ្ងន់ធ្ងរ។ ក្នុងករណីបាញ់ប្រហានោះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះទាំង៣នាក់នោះ ឈ្មោះ សៀក លឹម អាយុ ២៥ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យលោកសង្ឃ, ឈ្មោះ សុខ សុីដេត អាយុ៤០ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យលោកសង្ឃ, ឈ្មោះ បូរ រ៉ាភី អាយុ៤៦ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យរុស្សុី។ ។ទោះយ៉ាងនេះក៏ដោយសមត្ថកិច្ចមិនអាចទាន់បញ្ជាក់បានអំពីមូលហេតុពិតប្រាកដនៅឡើយទេ ដោយសមត្ថកិច្ចកំពុងតែធ្វើការស៉ើបអង្កេតលើកិច្ចការងារនោះយ៉ាងយកចិត្តទុកដាក់បំផុត៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖




