ភ្នំពេញ៖ រឿងរ៉ាវនៃការដែលចំបុីខ្មៅ ត្រូវបានតុលាការកាត់ទោស ពាក់ព័ន្ធនិងបទប្រមាថជាតិ ត្រូវបានសាធារណមតិ របស់ប្រជាជននៅទូទាំងប្រទេសកម្ពុជា ចងចាំមិនភ្លេចនូវរឿងនេះ រហូតធ្វើឲ្យមានមនុស្សមួយចំនួនពោលពាក្យសម្តីនានា ទាក់ទងនិងកំហុសរបស់ បុគ្គលឈ្មោះ ចំបុីខ្មៅ ដែលសាកសមតែនិងមានទោស ហើយត្រូវតែជាប់ពន្ធធនាគារតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រោយពីផ្ទុះការរិះគន់ខ្លាំងលើរឿង ទុំទាវ ឆ្នាំ២០២១ និងបន្ទាប់ពីគណកម្មាការនៃក្រុមប្រឹក្សាវិន័យ និងលើកសរសើរ បានចេញលទ្ធផលនៃការប្រមាន ដោយបានលើកលែង និងណែនាំ ដល់បុគ្គលដែលបានថតរឿងនេះ ឲ្យគ្រាន់តែចេញមុខសុំទោសជាសាធារណ: ស្រាប់តែចំបុីខ្មៅ ក៏បានបង្ហោះសារយ៉ាងវែងអន្លាយ ពិពណ័នាអំពីអតីតកាលរបស់ខ្លួន ដែលបានជាប់ពន្ធធនាគារដោយគ្រាន់តែបាននិយាយពាក់ពន្ធនិងការប្រមាថជាតិ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ចំបុីខ្មៅបានសរសេរយ៉ាងដូច្នេះថា:
ភាពយុត្តធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ ។ ខ្ញុំត្រូវគេវ៉ៃ បែរជាជាប់គុគ អ្នកវ៉ៃខ្ញុំរស់នៅយ៉ាងមានសេរីភាព មានគេឱ្យញ៉ាំរបស់Free មានគេឱ្យដេកជាមួយFree តែខ្ញុំរស់នៅក្នងុគុកដោយភាពភ័យខ្លាច ត្រូវគេបំពានទាំងផ្លូវកាយនិងផ្លូវចិត្ត។តើយុត្តិធម៌ទេ មកដល់ពេលនេះរយៈពេល២ឆ្នាំ៦ថ្ងៃហើយគិតត្រឹមថ្ងៃទី១០ខែ០២ឆ្នាំ២០២១នេះ តើខ្ញុំត្រូវទ្រាំរស់នៅជាមួយភាពភ័យខ្លាចដល់ពេលណា?
ក្រោយពីបានឃើញការបង្ហោះរបស់ ចំបុីខ្មៅដូច្នេះ ស្រាបតែតារាចម្រៀងដ៏ល្បីគឺលោក ជី ដេវីត បានចូលមកធ្វើការ Comment នៅក្នុងរូបថតរបស់ចំបុីខ្មៅយ៉ាងដូច្នេះថា៖

keep going..កិច្ចចុងក្រោយនៃពិភពលោក ក៏គង់ត្រូវវិនាស ៕
យ៉ាងក្រោមនេះ ជារូបភាព និងសំណេរព្រមទាំង សម្រង់ពាក្យសម្តីរបស់ ជី ដេវីត នៅក្នុងcomment សូមចូលរួមទស្សនាទាំងអស់គ្នា៖




