ស្មានជាស្រី តាមពិតបងប្អូនប្រុសទាំងពីរ នាំគ្នាទុកសក់វែងជាង៥ឆ្នាំ ដើម្បីធ្វើរឿងដ៏ល្អមួយនេះ…

//s9.kh1.co/eb/ebb3ac60ec5b3fadf8ec5227d8288119dfe96d18.jpg
សង្គម

 ១០-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បងប្អូនប្រុសមានឈ្មោះថា Kaleb និង Aaron មានអាយុ១១ឆ្នាំ និង៩ឆ្នាំ បាននាំគ្នាទុកសក់យ៉ាងវែងអន្លាយមិនព្រមកាត់អស់រយៈពេលជាង៥ឆ្នាំ ចាប់តាំងពីខែមេសា ឆ្នាំ២០១៦មកម៉្លេះ។

អាមេរិក៖ បងប្អូនប្រុសមានឈ្មោះថា Kaleb និង Aaron មានអាយុ១១ឆ្នាំ និង៩ឆ្នាំ បាននាំគ្នាទុកសក់យ៉ាងវែងអន្លាយមិនព្រមកាត់អស់រយៈពេលជាង៥ឆ្នាំ ចាប់តាំងពីខែមេសា ឆ្នាំ២០១៦មកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បងប្អូនប្រុសមួយគូខាងលើនេះ មកពីរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិក បានសម្រេចចិត្តឈប់កាត់សក់របស់ខ្លួន បន្ទាប់ពីបានទស្សនាវីដេអូឯកសារមួយ ដែលបង្ហាញឲ្យឃើញពីក្មេងម្នាក់កើតជំងឺមហារីកដោយកោរសក់ចោល ហើយទទួលបានសក់ពាក់ពីក្មេងស្រីដទៃ។

យោងតាមសម្ដីរបស់ស្ត្រីជាម្ដាយបានឲ្យដឹងថា កូនៗរបស់គាត់ បានសុំការអនុញ្ញាតពីគាត់ក្នុងការទុកសក់វែង ហើយគាត់ក៏បានយល់ព្រម។ ចាប់តាំងពីពេលនោះមក កូនៗមិនដែលកាត់សក់ម្ដងឡើយ និងថែរក្សាយ៉ាងល្អជារៀងរាល់ថ្ងៃ។

ទន្ទឹមនឹងការទុកសក់វែង ក្មេងប្រុសទាំងពីរក៏បានជួបប្រទះនឹងបញ្ហាមួយផងដែរ ដោយពេលទៅសាលារៀនម្ដងៗ ពួកគេទាំងពីរត្រូវបានក្រុមក្មេងៗសើចចំអក តែពួកគេមិនខ្វល់ខ្វាយឡើយ ដោយព្យាយាមប្រាប់ខ្លួនឯងពីមូលហេតុ និងគោលដៅនៃការទុកសក់វែង។

យ៉ាងណាមិញ សក់របស់បងប្អូនប្រុសមួយគូនេះ ត្រូវបានកាត់ចោលរួចរាល់ហើយ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានប្រវែងប្រមាណ៤៨សង់ទីម៉ែត្រ ហើយក៏យកទៅបរិច្ចាគរួចរាល់ដែរ។ មិនតែប៉ុណ្ណោះ ពួកគេទាំងពីរថែមទាំងរៃអង្គាសប្រាក់បានចំនួន៣,៤១៥ដុល្លារអាមេរិក យកទៅបរិច្ចាគជូនមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល Addis Abba ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

បងប្អូនប្រុសទាំងពីរ
បងប្អូនប្រុសទាំងពីរ
បងប្អូនប្រុសទាំងពីរ
បងប្អូនប្រុសទាំងពីរ
បន្ទាប់ពីកាត់សក់រួច
បន្ទាប់ពីកាត់សក់រួច
បន្ទាប់ពីកាត់សក់រួច
បន្ទាប់ពីកាត់សក់រួច
បន្ទាប់ពីកាត់សក់រួច
បន្ទាប់ពីកាត់សក់រួច
បន្ទាប់ពីកាត់សក់រួច
បន្ទាប់ពីកាត់សក់រួច
ឪពុកម្ដាយរបស់ក្មេងប្រុសទាំងពីរ
ឪពុកម្ដាយរបស់ក្មេងប្រុសទាំងពីរ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T