គាំងហ្មង! គ្រូម្នាក់ ខំបង្រៀនសិស្សតាមអនឡាញជាង២ម៉ោង តែចុងក្រោយបានត្រឹមដកដង្ហើមធំ ព្រោះភ្លេចធ្វើរឿងមួយ (មានវីដេអូ)

//s9.kh1.co/ab/abd0d0aa3fa644109f9d44f94f6737708c764fe7.jpg
សង្គម

 ០៩-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សាស្ដ្រាចារ្យបង្រៀនគណិតវិទ្យាម្នាក់ ខំបង្រៀនសិស្សតាមអនឡាញជាង២ម៉ោង តែចុងក្រោយបានត្រឹមតែពាក្យថាសោកស្ដាយ ព្រោះនៅចុងបញ្ចប់នៃការបង្រៀនទើបគាត់ដឹងថារភ្លេចចុចប៊ូតុងបើកសំឡេងឲ្យនិស្សិតស្ដាប់។

សិង្ហបុរី៖ ថ្មីៗនេះ មានរឿងរ៉ាវគួរឲ្យហួសចិត្ដមួយបានកើតឡើងលើសាស្ដ្រាចារ្យបង្រៀនគណិតវិទ្យាម្នាក់ នៅឯសកលវិទ្យាល័យជាតិសិង្ហបុរី បន្ទាប់ពីរូបគាត់ខំចំណាយពេលបង្រៀនតាមអនឡាញអស់រយៈជាង ២ម៉ោង ប៉ុន្ដែលទ្ធផលបានត្រឹមតែពាក្យថាសោកស្ដាយ ព្រោះនៅចុងបញ្ចប់នៃការបង្រៀនទើបគាត់ដឹងថាភ្លេចចុចប៊ូតុងសំឡេងឲ្យនិស្សិតស្ដាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈវីដេអូមួយនៅក្នុងយូធូប សាស្ដ្រាចារ្យដែលមាននាមត្រកូលថា វ៉ាង (Wang) ត្រូវបានគេមើលឃើញនៅចុងបញ្ចប់នៃការបង្រៀន ជាវគ្គដែលគាត់ទុកពេលឲ្យនិស្សិតសួរសំណួរ។ តែយ៉ាងណាមិញ ខណៈពេលនោះ គាត់ហាក់ពុំទទួលបានសំណួរពីសិស្សណាម្នាក់ឡើយ គឺស្ងាត់ឲ្យឈឹងតែម្ដង។

តែនៅទីបំផុត និស្សិតម្នាក់បានឆ្លើយប្រាប់លោក វ៉ាង ថាលោកមិនបានបើកប៊ូតុងម៉ៃក្រូហ្វូនទេ (ប៊ូតុងស្រូបសំឡេង) ចំពោះការបង្រៀនមកនេះ។ និសិ្សតរូបនេះបាននិយាយថា «ពួកយើងមិនបានស្ដាប់ឮអ្វីទាំងអស់ពីលោកគ្រូ តាំងពីម៉ោង ៦:០៨នាទីល្ងាចមកម្ល៉េះ»។ ភ្លាមៗនោះដែរ លោក​ វ៉ាង បានសួរសិស្សទាំងភ្ញាក់ផ្អើលវិញថា «អត់ឮពីអ្វីដែរ?» មុនពេលលោកងាកទៅមើលម៉ោងនៅឆ្វេងដៃ ក៏ឃើញថាជិតម៉ោង ៨:០០នាទីយប់ហើយ។

បន្ទាប់មក លោក វ៉ាង បានសាកសួរសិស្សរបស់គាត់ទៀតថា តើពួកគេស្តាប់បានអ្វីខ្លះ ខណៈគាត់ព្យាយាមស្វែងយល់ចំពោះអ្វីដែលបានកើតឡើង។ ជាមួយគ្នានោះ និស្សិតដទៃទៀតបានប្រាប់លោកថា ពួកគេអាចចាប់បាននូវអ្វីដែលលោកគ្រូបាននិយាយនៅពីរបីនាទីដំបូងប៉ុណ្ណោះ ហើយចាប់តាំងពីម៉ោង ៦:០៨នាទីល្ងាចទៅ អេក្រង់របស់លោកគ្រូងងឹតឈឹង ហើយពួកគេស្តាប់អត់ឮអ្វីទាំងអស់។

យ៉ាងណាមិញ បន្ទាប់ពីដកដង្ហើមធំក្រោយស្ដាប់ឮសិស្សនិយាយបែបនេះរួចមក លោក វ៉ាង បានប្រាប់ថាលោកនឹងបង្រៀនមេរៀននេះឡើងវិញ នៅពេលក្រោយ។

ជុំវិញរឿងរ៉ាវនេះដែរ កូនសិស្សរបស់លោក វ៉ាង ក៏បានឲ្យដឹងថាពួកគេក៏បានព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យគាត់បានដឹងដែរ រួមទាំងបានទូរសព្ទទៅទៀតផង ប៉ុន្ដែគាត់មិនបានចាប់អារម្មណ៍នឹងការហៅចូលនោះទេ ហើយគិតតែពីបង្រៀន.តតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក វ៉ាង 
លោក វ៉ាង 
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T