ឆន សុវណ្ណរាជ ប្តូរស្ទាយ៍សក់ថ្មីនេះសឹងតែគ្រប់កម្មវិធី បន្ទាប់ពីហ្វេនៗសរសើរថាសង្ហា និងលើកសម្រស់

//s9.kh1.co/f8/f817a87291c199a1b66f07b13aa403c31e2eba13.jpg
តារា & កម្សាន្ដ

 ០៨-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ឆន សុវណ្ណរាជ ប្តូរស្ទាយ៍សក់ថ្មីនេះសឹងតែគ្រប់កម្មវិធី បន្ទាប់ពីហ្វេនៗសរសើរថាសង្ហា និងលើកសម្រស់

 ភ្នំពេញ៖ បើគិតមកទល់ពេលនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ បានឈានជើងប្រឡូកក្នុងសិល្បៈមិនក្រោម ១០ ឆ្នាំទេ ដែលតារាចម្រៀងប្រុសរូបនេះបានសាងកេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ និងប្រជាប្រិយភាពខ្លាំងស្ទើរតែពាសពេញប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ទោះបីជាបច្ចុប្បន្នតារាចម្រៀងប្រុសរូបនេះមានវ័យកាន់តែច្រើន ប៉ុន្តែលោកនៅតែមានសម្រស់ស្រស់សង្ហា ជាមួយនឹងស្ទាយ៍សម្លៀកបំពាក់ និងការតុបតែងខ្លួនគឺទាន់សម័យកាល។ ហើយបើនិយាយពីម៉ូដសក់វិញភាគច្រើនលោក ឆន សុវណ្ណរាជ ចូលចិត្តទម្លាក់សក់បាំងថ្ងាសរាល់ពេលដែលលោកថតវីដេអូចម្រៀង និងឡើងចម្រៀងក្នុងកម្មវិធី ប៉ុន្តែថ្មីៗនេះតារាចម្រៀងប្រុសរូបនេះបានប្តូរម៉ូដសក់ថ្មីដោយលើកសក់ឡើងលើ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងមែនទែន ក្រោយពេលលោកបានផ្លាស់ប្តូរម៉ូតសក់នេះ ហើយអ្នកគាំទ្រជាច្រើនថែមទាំងបាននិយាយថា ម៉ូដសក់នេះគឺពិតជាសិក្ក័សម​ លើកសម្រស់ និងប្លែកខ្លាំងសម្រាប់លោក ឆន សុវណ្ណរាជ

បន្ទាប់ពីទទួលបានការសរសើរច្រើនពីអ្នកគាំទ្រឃើញថា លោក ឆន សុវណ្ណរាជ តែងតែធ្វើស្ទាយ៍ម៉ូដសក់នេះគ្រប់កម្មវិធី ពិសេសសូម្បីតែក្នុងវីដេអូចម្រៀងដែលនឹងចេញក្នុងពេលឆាប់ៗនេះក៏លោកបានផ្លាស់ប្តូរម៉ូដសក់នេះផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T