មិនធម្មតាទេ! ចេញប៉ុន្មានថ្ងៃ បទ «Gang Gang» ព្រាប សុវត្តិ ល្បីដល់អាមេរិក (មានវីដេអូ)

//s9.kh1.co/be/be50f01aac06767623319f1a58655bfd567a08da.jpg
តារា & កម្សាន្ដ

 ០៨-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្ចីចាស់កាន់តែហឹរមែន! បទ Gang Gang របស់ព្រាប សុវត្តិ មិនត្រឹមតែទទួលបានប្រជាប្រិយភាពក្នុងស្រុក តែបទនេះ ល្បីដល់អាមេរិក

កម្សាន្ត៖ ដូចបងប្អូនប្រិយមិត្តជ្រាបរួចមកហើយថា លោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញ ដែលជាទីពេញចិត្ត និង អាយដល ក្នុងបេះដូងរបស់ទស្សនិកជនគ្រប់ស្រទាប់ ទាំងចាស់ ទាំងក្មេង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះ ក្រោយពីលេចឡើងនូវបទ រ៉េបដ៏ល្បីៗ របស់កំពូលតារាចម្រៀងរបស់ព្រះរាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ ក្រោមចំណងជើងថា Gang Gang មិនត្រឹមតែផ្ទុះភាពល្បីល្បាញ ការចាប់អារម្មណ៍ និង ការភ្ញាក់ផ្អើលពីមហាជននៅក្នុងប្រទេសប៉ុណ្ណោះទេ តែបទចម្រៀងមួយបទនេះថែមទាំងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅក្រៅប្រទេសផងដែរ។

ដោយឡែក ជាក់ស្តែងស្រាប់ បទ Gang Gang ក៏បានផ្ទុះការសុះសាយយ៉ាងលឿនទៅដល់ Youtuber អាមេរិក  គឺ ត្រូវបានក្រុម Minds of the Future ​បានបញ្ចេញប្រតិកម្មចំពោះបទនេះ គួរជាទីមោទនៈ និង ទទួលបានការចាប់អារម្មណ៍មិនធម្មតា។​ គួររំលឹកផងដែរ បទនេះ ត្រូវបាននិពន្ធបទភ្លេង និង ទំនុកច្រៀងដោយ សុវត្ថិ សិរីវិឌ្ឍ និង សម្រួលបទភ្លេងដោយ Grimes ។

គួរបញ្ជាក់ផងដែរថា Youtuber ទាំងពីរ បានបញ្ចេញប្រតិកម្មដោយការពេញចិត្តនឹងបទចម្រៀងរ៉េបមួយបទនេះ ជាមួយ ការរ៉េបយ៉ាងលឿនរបស់កំពូលតារាចម្រៀងរូបនេះ បូករួមជាមួយសាច់ភ្លេងញាក់កន្រ្តាក់អារម្មណ៍តែម្តង ស្តាប់យូរទៅកាន់តែអេម៕

ចង់ដឹងថា ក្រុម Mind of the Future មានប្រតិកម្មយ៉ាងណាចំពោះបទ Gang Gang របស់លោក ព្រាប សុវត្ថិ? 

 សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

បទ Gang Gang
បទ Gang Gang
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
ក្រុម Minds of the Future
ក្រុម Minds of the Future
ក្រុម Minds of the Future
ក្រុម Minds of the Future
ក្រុម Minds of the Future 
ក្រុម Minds of the Future 
វីដេអូ បទ Gang Gang និង ការបញ្ចេញប្រតិកម្មរបស់ក្រុម Mind of the Future 
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T