ពូកែច្រឡំឆ្វេងស្ដាំពេក ស្រាប់តែនារីរូបនេះ ចាក់សាក់តួអក្សរតំណាងឲ្យឆ្វេងស្ដាំលើដៃទាំងសងខាង

//s9.kh1.co/b1/b198f482014aa9a1ae43e8990b8e15c179f41964.jpg
សង្គម

 ០៧-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នារីម្នាក់ជាជនជាតិអូស្ត្រាលី ដែលតែងតែមានបញ្ហាច្រឡំឆ្វេងស្ដាំ បានរកឃើញដំណោះស្រាយចំពោះបញ្ហានេះ ដោយការចាក់សាក់តួអក្សរតំណាងឲ្យឆ្វេងស្ដាំលើដៃទាំងសងខាង។

អូស្ត្រាលី៖ នារីម្នាក់ជាជនជាតិអូស្ត្រាលី ដែលតែងតែមានបញ្ហាច្រឡំឆ្វេងស្ដាំ បានរកឃើញដំណោះស្រាយចំពោះបញ្ហានេះ ដោយការចាក់សាក់តួអក្សរតំណាងឲ្យឆ្វេងស្ដាំលើដៃទាំងសងខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារីខាងលើ មានឈ្មោះថា D’Kodia Laine អាយុ២៣ឆ្នាំ ហើយនាងបានឲ្យដឹងដែរថា នាងតែងតែជួបប្រទះនូវផលលំបាករាល់ពេលធ្វើដំណើរម្ដងៗ ព្រោះតែការភាន់ច្រឡំជាមួយនឹងទិសដៅឆ្វេងស្ដាំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនឹងនេះដែរ នាងក៏ទទួលបានការសើចចំអកពីសំណាក់មនុស្សជុំវិញខ្លួនផងដែរ។

កាលពីឆ្នាំមុន បន្ទាប់ពីបើកបរបត់ខុសផ្លូវពីរទៅបីដងរួចមក មិត្តភក្ដិរបស់នាងម្នាក់ បាននឹកឃើញវិធីមួយ ដែលសរសេរអក្សរ L (left) តំណាងឲ្យឆ្វេង និង R (Right) តំណាងឲ្យស្ដាំលើដៃនាងផ្ទាល់ ចៀសវាងបើកបរខុសទិសដៅទៀត ហើយវិធីនេះ ពិតជាមានប្រយោជន៍សម្រាប់នាងមែនទែន។

យ៉ាងណាមិញ លុះមកដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាងក៏សម្រេចចិត្ត ចាក់សាក់តួអក្សរទាំងពីរតួ ដែលតំណាងឲ្យឆ្វេងស្ដាំតែម្ដង។ ហើយមិត្តប្រុសរបស់នាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ដែលនាងនឹងមិនបើកបរ ឬធ្វើអ្វីមួយខុសទិសដៅទៀតទេ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង D’Kodia Laine
នាង D’Kodia Laine
នាង D’Kodia Laine
នាង D’Kodia Laine
សាក់តួអក្សរដែលតំណាងឲ្យឆ្វេងស្ដាំ
សាក់តួអក្សរដែលតំណាងឲ្យឆ្វេងស្ដាំ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T