អបអរផង អតីត Miss Grandកម្ពុជា ២០១៨ ឌី លីកា ចូលរោងការថ្ងៃនេះ អ្នកកំដរ សុទ្ធតែបវរកញ្ញាល្បីៗ!

//s9.kh1.co/12/127f8973f11fec78eaac2e2670525e41ca199116.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អស់ទាស់ មិនធម្មតាមែន! ក្នុងថ្ងៃមង្គលការរបស់អតីតបវរកញ្ញា Miss Grand Cambodia ២០១៨ មានបវរកញ្ញាដល់តែពីរជាអ្នកកំដរ

កម្សាន្ត៖ នៅ​​​​​​​​​​​​​ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គឺជាថ្ងៃដ៏វិសេសវិសាលសម្រាប់អតីតបវរកញ្ញា Miss Grand Cambodia ២០១៨ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឌី លីកា ដែលកញ្ញា និង អនាគតស្វាមី បានចាប់ដៃចូលរោងការកសាងអនាគតជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលលាន់មាត់សរសើរមិនបានគ្រប់គ្នាៗ នោះគឺ ពិធីមង្គលការនេះ គឺសម្បូរទៅដោយស្រីស្អាតជាអ្នកកំដរកូនក្រមុំ ដែលជាបវរកញ្ញាឯកបច្ចុប្បន្នផង ដែលនឹងត្រូវទៅតំណាងកម្ពុជាទៅប្រកួតក្នុងកម្មវីធី Miss Grand International នៅប្រទេសថៃផងនោះ គឺ កញ្ញា លីវ ជីលី និង ពិសេសជាងនោះទៅទៀតនោះ គឺមានវត្តមានរបស់ អតីតបវរកញ្ញាឯកលំដាប់លេខមួយនោះគឺ កញ្ញា សេង រដ្ឋា

ក្នុងនោះដែរ គ្រាន់តែអ្នកគាំទ្របានឃើញ អាយដលទាំងពីរមានវត្តមាននៅក្នុងកម្មវិធីនោះ ពិតជាធ្វើឱ្យពិធីមង្គលការបវរកញ្ញារូបនេះ រឹតតែអធិកអធមថែមទៀត មើលទៅទាំងកូនក្រមុំកូនកម្លោះស្រស់ស្អាតទាំងទ្វេ អមជាអ្នកកំដរដ៏ស្រស់សោភាទាំងពីរទៀតនោះ កាន់តែអែមតែម្តង។

គួររំលឹកផងដែរថា នេះជាលើកទីមួយហើយដែលអ្នកគាំទ្របានឃើញបវរកញ្ញាឯកចូលរួមជាអ្នកកំដរ ក្នុងពិធីមង្គលការបែបនេះ ពិតជាស្រស់សោភា មិនសរសើរមិនបានឡើយ៕

បើចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 សេង រដ្ឋា និង លីវ ជីលី ក្នុងថ្ងៃមង្គលការរបស់ ឌី លីកា
 សេង រដ្ឋា និង លីវ ជីលី ក្នុងថ្ងៃមង្គលការរបស់ ឌី លីកា
អតីតបវរកញ្ញា ឌី លីកា
អតីតបវរកញ្ញា ឌី លីកា
អតីតបវរកញ្ញា ឌី លីកា និង ស្វាមី
អតីតបវរកញ្ញា ឌី លីកា និង ស្វាមី
អតីតបវរកញ្ញា ឌី លីកា និង ស្វាមី
អតីតបវរកញ្ញា ឌី លីកា និង ស្វាមី
អតីតបវរកញ្ញាឯក​ សេង រដ្ឋា
អតីតបវរកញ្ញាឯក​ សេង រដ្ឋា
អតីតបវរកញ្ញាឯក​ សេង រដ្ឋា
អតីតបវរកញ្ញាឯក​ សេង រដ្ឋា
បវរកញ្ញា​លីវ ជីលី
បវរកញ្ញា​លីវ ជីលី
បវរកញ្ញា លីវ ជីលី
បវរកញ្ញា លីវ ជីលី
បវរកញ្ញាឯក លីវ ជីលី​ និង អតីតបរវកញ្ញាឯក សេង រដ្ឋា
បវរកញ្ញាឯក លីវ ជីលី​ និង អតីតបរវកញ្ញាឯក សេង រដ្ឋា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T