សំណាងណាស់! ផ្ទះចាស់មួយ ដែលបុរសម្នាក់បានទិញ មានផ្ទុកទ្រព្យសម្បត្តិស្មើនឹង ៤០ដងនៃតម្លៃផ្ទះ

//s9.kh1.co/6c/6cc8934250955fc9ef06595c41ba8fcf59514d4a.jpg
សង្គម

 ០៥-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បុរសម្នាក់មានការភ្ញាក់់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា ផ្ទះដែលខ្លួនបានទិញមានផ្ទុកទ្រព្យសម្បត្តិជាច្រើន ដោយសរុបទឹកប្រាក់ស្មើនឹង ៤០ដងនៃតម្លៃផ្ទះ

កាណាដា៖ បុរសម្នាក់មានការភ្ញាក់់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា ផ្ទះចំណាស់ដែលខ្លួនបានទិញមានផ្ទុកទ្រព្យសម្បត្តិជាច្រើន ដោយសរុបជាទឹកប្រាក់ស្មើនឹង ៤០ដងនៃតម្លៃផ្ទះនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែធ្នូ ឆ្នាំ ២០២០កន្លងមក លោក Alex Archbold និងភរិយា ដែលជាម្ចាស់ហាងបុរាណមួយឈ្មោះថា Curiosity Inc ក្នុងប្រទេសកាណាដាបានចំណាយលុយ ១០,០០០ដុល្លារ ក្នុងការទិញផ្ទះរបស់អតីតគ្រូតន្រ្តីព្យាណូមួយរូប។ លោកអះអាងថា លោកមិនដែលបានចូលទៅក្នុងផ្ទះខាងលើទេ បន្ទាប់ពីទិញរួច ដូចនេះលោកមិនដឹងថាខាងក្នុងផ្ទះមានអ្វីខ្លះនោះទេ។

យ៉ាងណាមិញ បន្ទាប់ពីចំណាយពេលដើរពិនិត្យមើលក្នុងផ្ទះសព្វគ្រប់ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានរកឃើញរបស់មានតម្លៃជាច្រើនដូចជា គ្រឿងអលង្ការមាស សម្លៀកបំពាក់ម៉ូតល្បីៗ លុយ ដុំប្រាក់ទម្ងន់ ២.៨គីឡូក្រាម និងរបស់របរមានតម្លៃជាច្រើនទៀត។ យោងតាម វីដេអូ ដែលលោកបានបង្ហោះក្នុងបណ្ដាញ YouTube លោកបានធ្វើការប៉ាន់ស្មានថា តម្លៃសរុបនៃវត្ថុដែលរកបាននៅក្នុងផ្ទះគឺស្មើនឹង ៤០ ម៉ឺនដុល្លារឯណោះ

គួរជម្រាបថា បច្ចុប្បន្ននេះ លោកបានយកវត្ថុទាំងនោះ ទៅធ្វើការដេញថ្លៃនៅក្នុងគេហទំព័រមួយ ហើយការលក់ដំបូងរបស់លោកគឺទទួលបានជាង ២៥ ម៉ឺនដុល្លារហើយ៕

  លោក Alex Archbold
  លោក Alex Archbold
សភាពក្នុងផ្ទះ
សភាពក្នុងផ្ទះ
ដុំប្រាក់ដែលលោករកឃើញ
ដុំប្រាក់ដែលលោករកឃើញ
គ្រឿងអលង្ការដែលលោករកឃើញ
គ្រឿងអលង្ការដែលលោករកឃើញ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T