មិនធម្មតាទេ! ផ្ទះទ្រុឌទ្រោមទុកចោលជាង៣០ឆ្នាំ ស្រាប់តែឥឡូវ អាចដាក់លក់ដេញថ្លៃបានតម្លៃខ្ទង់លានដុល្លារ

//s9.kh1.co/9a/9a5534b34b8097774fbe4292d36470ca0d866a8e.jpg
សង្គម

 ០៥-កុម្ភៈ-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ផ្ទះចាស់ទ្រុឌទ្រោមដែលមិនអាចរស់នៅបាន បន្ទាប់ពីម្ចាស់ទុកចោលអស់រយៈពេលជាង៣០ឆ្នាំ ប៉ុន្ដែបច្ចុប្បន្ននេះ អាចដាក់ដេញថ្លៃបានក្នុងតម្លៃស្ទើរតែមិនគួរឲ្យជឿ។

ស៊ីដនី៖ ផ្ទះចាស់ទ្រុឌទ្រោមដែលមិនអាចរស់នៅបាន បន្ទាប់ពីម្ចាស់ទុកចោលអស់រយៈពេលជាង៣០ឆ្នាំ ប៉ុន្ដែបច្ចុប្បន្ននេះ អាចដាក់ដេញថ្លៃបានក្នុងតម្លៃស្ទើរតែមិនគួរឲ្យជឿ នៅពេលទីផ្សារអចលនទ្រព្យកើនឡើងខ្លាំងលើកដំបូងក្នុងរយៈពេល៨ទសវត្សរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទះដំបូលរាបស្មើ ដែលមានបន្ទប់គេង៣នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ 31 George ជាយក្រុង Redfern ក្បែរទីក្រុងស៊ីដនី។ វាជាផ្ទះដែលមានលក្ខណៈចំណាស់ខ្លាំង តួយ៉ាងសូម្បីតែច្រកទ្វារចូលក៏ច្រេះ ហើយបង្កាន់ដៃកាំជណ្ដើរនៅខាងក្នុងផ្ទះធ្វើពីឈើ ក៏ពុកផុយដែរ។ ខណៈសភាពជញ្ជាំងក្នុងផ្ទះបាយ របើកថ្នាំលាបមកទាំងផ្ទាំងៗ ហើយសម្ភារប្រើប្រាស់ចាស់ៗ និងសំរាមឡើងគរពេញតែម្ដង អស់រយៈពេលច្រើនឆ្នាំមកនេះ។ ដោយឡែក ចំពោះសភាពក្នុងបន្ទប់គេងក៏មិនខុសគ្នាដែរ ពោលក្រៅពីការ.របើកថ្នាំលាបជញ្ជាំង ក៏មានគ្រឿងសង្ហារឹមចាស់ និងរបស់របរ.រញ៉េរញ៉ៃផ្សេងទៀតផងដែរ។

ទោះជាយ៉ាងណា ខាងក្រុមហ៊ុនអចលនទ្រព្យបាននិយាយថា ទោះបីផ្ទះនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងក៏ដោយ តែវាជាឱកាសល្អសម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិត។ លោក Ted Pye ភ្នាក់ងារក្រុមហ៊ុនអចលនទ្រព្យ Belle Property បានឲ្យដឹងដែរថា ម្ចាស់ផ្ទះនេះគឺជាបុរសវ័យចំណាស់ម្នាក់ ហើយគ្រួសាររបស់គាត់កំពុងដាក់លក់ទ្រព្យសម្បត្ដិនេះ។ ហើយបុរសចំណាស់ មិនបានរស់នៅទីនេះ តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពោលគឺចាប់តាំងពីប្រពន្ធរបស់គាត់បានស្លាប់ ដូច្នេះមកទល់ពេលនេះវាត្រូវបានគេទុកចោលអស់រយៈពេលទើបតែជាង ៣០ប៉ុណ្ណោះ។

យ៉ាងណាមិញ យោងតាមរបាយការណ៍អចលនទ្រព្យបានប៉ាន់ប្រមាណថាផ្ទះនេះ នឹងលក់ក្នុងតម្លៃ១.៥៨លានដុល្លារអាមេរិក លើការដេញថ្លៃ ខណៈតម្លៃជាមធ្យមសម្រាប់ផ្ទះមានបន្ទប់គេង៣ នៅក្នុងក្រុង Redfern គឺមានតម្លៃ ១.៦លានដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា ផ្ទះនេះនឹងដាក់ដេញថ្លៃនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពថតពីខាងក្រៅ
ទិដ្ឋភាពថតពីខាងក្រៅ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះបាយ
ទិដ្ឋភាពខាងក្នុងផ្ទះបាយ
ទិដ្ឋភាពខាងក្នុងបន្ទប់គេង
ទិដ្ឋភាពខាងក្នុងបន្ទប់គេង
ទិដ្ឋភាពខាងក្នុងបន្ទប់គេង
ទិដ្ឋភាពខាងក្នុងបន្ទប់គេង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T