គាំង! មន្ត្រីឥណ្ឌាអង្គុយប្រជុំសុខៗស្រាប់តែស្រេកទឹក លើកផឹកទើបដឹងថាជាទឹកអាកុលសម្លាប់មេរោគ

//s9.kh1.co/fe/fec35d94d92a91f28b3d1a958dfbf9588e89238e.jpg
សង្គម

 ០៥-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ហេតុការណ៍នេះបានកើតឡើងនៅកំឡុងកិច្ចប្រជុំមួយនៅទីក្រុង Mumbai កាលពីថ្ងៃពុធ កន្លងទៅ

ឥណ្ឌា មន្ត្រីជនជាតិឥណ្ឌាម្នាក់បានស្រេកទឹក រួចក៏លើកទឹកផឹកស្រាប់តែខ្ជាក់ចេញយ៉ាងលឿន បន្ទាប់ពីដឹងថាវាគ្រាន់តែជាទឹកអាកុលគេដាក់សម្លាប់មេរោគប៉ុណ្ណោះ ដោយហេតុការណ៍នេះបានកើតឡើងក្នុងកំឡុងពេលលោកកំពុងប្រជុំផ្ទាល់់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ramesh Pawar បានចូលរួមកិច្ចប្រជុំមួយនៅទីក្រុង Mumbai កាលពីថ្ងៃពុធ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ។ ក្នុងកិច្ចប្រជុំនោះ គេសង្កេតឃើញលោក Ramesh បានលូកយកដបអាកុលលាងដៃដែលនៅក្បែរខ្លួននោះយកមកផឹក ដោយស្មានថាវាជាដបទឹកសុទ្ធ ធ្វើឱ្យលោកត្រូវខ្ជាក់ចេញភ្លាមៗបន្ទាប់ពីធុំជះក្លិនអាកុលពេញមាត់។ ឃើញដូច្នេះ មន្ត្រីដែលនៅក្បែរនោះក៏បានជួយ និងហុចដបទឹកសុទ្ធឱ្យលោក Ramesh ផងដែរ៕

  លោក Ramesh Pawar ច្រឡំទឹកអាកុលថាជាទឹកសុទ្ធ

Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T