ដឹងហើយអាណិត! Ziyech ថាគេលេងមិនសូវបានល្អនៅ Chelsea​ដោយសារមានជំងឺមួយនេះ

//s9.kh1.co/dd/dd05a2afb4c770316ef0102038b4eb5493e83678.jpg
កីទ្បា

 ០៤-កុម្ភៈ-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ខ្សែបម្រើ Hakim Ziyech ថាដោយសារគេរងរបួសនិងមានជំងឺនឹកផ្ទះទើបគេលេងមិនបានល្អ

អង់គ្លេស៖ ខ្សែបម្រើ Hakim Ziyech បានចេញមុខសារភាពត្រង់ៗតែម្ដងថាអ្នកគាំទ្ររបស់ក្លិបតោខៀវ Chelsea ពិតជាមិនទាន់បានឃើញគេបង្ហាញទម្រង់លេងល្អដូចកាលមុននៅក្លិប Ajax នៅឡើយទេនិងបានបង្ហើបទៀតថាកត្តាពីរយ៉ាងដែលធ្វើឲ្យគេលេងមិនសូវបានល្អគឺមកពី បញ្ហារបួស និងជំងឺនឹកផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Hakim Ziyech
  ខ្សែបម្រើ Hakim Ziyech

កាលពីមួយឆ្នាំមុន Chelsea បានចុះកិច្ចសន្យាទិញយក Ziyech ពីក្លិប Ajax ប៉ុន្តែកីឡាករសញ្ជាតិម៉ារ៉ុករូបនេះទើបតែធ្វើដំណើរមកលេងនៅទឹកដីកីឡដ្ឋាន Stamford Bridge នៅរដូវក្ដៅមុននេះឯង ដោយរកបានតែ២គ្រាប់គត់ក្នុងការបង្ហាញខ្លួនសរុប១៨ដងនៅរដូវកាលនេះដែលកាលណោះលោកគ្រូបង្វឹក Frank Lampard នៅដឹកនាំនៅឡើយ។

  លោកគ្រូបង្វឹក Frank Lampard និង   ខ្សែបម្រើ Hakim Ziyech
  លោកគ្រូបង្វឹក Frank Lampard និង  ខ្សែបម្រើ Hakim Ziyech

ថ្មីៗនេះ Ziyech បានបង្ហើបក្ដីសង្ឃឹមមួយថាគេនឹងអាចលេងល្អជាងមុនក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី Thomas Tuchel និងបាននិយាយថាឥលូវនេះគេកំពុងសម្របខ្លួនក្នុងការរស់នៅក្នុងមជ្ឈដ្ឋានថ្មីបានល្អជាងមុន។

  ខ្សែបម្រើ Hakim Ziyech
  ខ្សែបម្រើ Hakim Ziyech

Ziyech បានថ្លែងប្រាប់គេហទំព័រ់ផ្លូវការរបស់ Chelsea ថា៖

ឥលូវនេះខ្ញុំផ្ទេរមក Chelsea ប្រមាណ៦ទៅ៧ខែហើយ អ៊ីចឹងហើយខ្ញុំចាប់់ផ្ដើមសម្របខ្លួនបានច្រើនជាងមុន។កាលពីដំបូងៗគ្រប់យ៉ាងមើលទៅថ្មីសម្រាប់ខ្ញុំ តែវាល្អដែលបានស្នាក់នៅទីក្រុងនេះ គ្រាន់តែថាពេលខ្លះខ្ញុំចង់នៅជិតគ្រួសារខ្ញុំ ម្ដាយខ្ញុំ បងប្រុសខ្ញុំ និងមិត្តភក្តិខ្ញុំ ប៉ុន្តែពេលនេះគ្រប់យ៉ាងមិនអីទេ។អ៊ីចឹងហើយទើបកាលណោះខ្ញុំពិបាកក្នុងការស្នាក់នៅទីនេះ ប៉ុន្តែខ្ញុំព្យាយាមបន្សុាំខ្លួនជារឿយៗ។ខ្ញុំមិនទាន់បានជួបជាមួយអ្នកគាំទ្រជាផ្លូវការនោះទេ ក្នុងការប្រកួតទល់នឹងក្លិប Leeds គឺមានអ្នកគាំទ្រចូលទស្សនាដែរប៉ុន្តែលេងបានតែ២៥នាទី ខ្ញុំបែរជារងរបួស ដូច្នេះខ្ញុំសង្ឃឹមថានៅពេលខាងមុខ អ្នកគាំទ្រនឹងបានចូលទស្សនានៅកីឡដ្ឋាន។

 ខ្សែបម្រើ Hakim Ziyech 
  ខ្សែបម្រើ Hakim Ziyech រងរបួស
  ខ្សែបម្រើ Hakim Ziyech រងរបួស

ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះបានបន្តទៀតថា៖

ពិតណាស់ថាពេលវេលា៦ខែដែលខ្ញុំចំណាយជាមួយ Chelsea វាមិនទាន់គ្រប់គ្រាន់សម្រាប់ខ្ញុំទេព្រោះខ្ញុំចង់លេងឲ្យល្អជាងនេះហើយខ្ញុំនឹងខិតខំប្រឹងប្រែងបន្តទៀត។ខ្ញុំស៊យណាស់ដែលបានរងរបួសនៅពេលខ្ញុំទើបតែផ្ទេរមក ប៉ុន្តែនៅសល់ពេលច្រើនទៀត។ខ្ញុំដឹងថាខ្ញុំត្រូវតែជឿជាក់លើខ្លួនឯង ហើយខ្ញុំនឹងអាចត្រឡប់ទៅលេងល្អដូចកាលនៅ Ajax ។

 ខ្សែបម្រើ Hakim Ziyech 
  ខ្សែបម្រើ Hakim Ziyech រងរបួស
  ខ្សែបម្រើ Hakim Ziyech រងរបួស

គួរបញ្ជាក់ផងដែរថាកាលស្នាក់នៅជាមួយ Ajax គឺ Hakim Ziyech បានជួយក្រុមឲ្យឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានធំ Champions League ក្នុងឆ្នាំ២០១៩ ហើយគេសង្ឃឹមថាគេនឹងអាចជួយ Chelsea បែបនេះដែរ៕

ខ្សែបម្រើ Hakim Ziyech កាលលេងនៅ Ajax 
ខ្សែបម្រើ Hakim Ziyech កាលលេងនៅ Ajax 

ប្រភព metro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T