ភ្នំពេញ៖ តារាចម្រៀងក្នុងផលិតកម្ម Phleng Record ដែលជាបុត្រសម្ព័ន្ធរបស់ផលិតកម្មហង្សមាស លោក នួន សុធារ័ក្ស ធ្លាប់ជាអតីតបេក្ខភាព Top3 ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ តែមិនទទួលបានជ័យលាភី ខណៈដែលម្ចាស់ពានរង្វាន់បានទៅលើកញ្ញា ឈិន ម៉ានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាចម្រៀង នួន សុធារ័ក្ស ត្បិតអីមិនសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក្តី តែជារឿយៗលោកតែងតែមានបទថ្មីៗសម្រាប់កំដរអារម្មណ៍អ្នកគាំទ្រមិនឱ្យទន្ទឹងរង់ចាំយូរនោះទេ។
ក្នុងនោះផងដែរកាលពីម្សិលមិញនេះម្ចាស់បទ “រាត្រីត្រជាក់” រូបនេះបានប្រារព្ធនូវពិធីខួបកំណើតយ៉ាងសាមញ្ញបំផុតដោយមានការអញ្ជើញចូលរួមពីសំណាក់មិត្តភក្តិរួមអាជីព និងរួមទ្រនំផលិតកម្មមួយចំនួនដូចជា លោក នី រតនា លោក ឃុន វុត្ថា កញ្ញា ប៉ាច គីមមួយ កញ្ញា ចំរើន សុភ័ក្ត្រ លោក សយ រតនៈ កញ្ញា ឈីន រតនៈ អ្នកនាង សុខ ស្រីនាង អ្នកនាង ចាន់ កែវនិមល អ្នកនាង ប៉ែន ស្រីពេជ្រ កញ្ញា សោម ស្រីនាថ និងមិត្តភក្តិជាច្រើនទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖