បន្ទាប់ពីចាញ់ Man UTD ស្ពឹកមុខ ពេលនេះ Southampton ធ្វើការតវ៉ាទៅអាជ្ញាកណ្ដាលថា...

//s9.kh1.co/7e/7e9b72019c25b7ad2e4c75da91f286db2f248bde.jpg
កីទ្បា

 ០៤-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Southampton ស្នើសុំទៅកាន់ PGMOL មិនឱ្យអាជ្ញាកណ្ដាលពីរនាក់លេចមុខក្នុងការប្រកួតរបស់ពួកគេទេ

អង់គ្លេស៖ ក្លិប Southampton កំពុងរៀបចំធ្វើការស្នើសុំមិនឲ្យលោកអាជ្ញាកណ្ដាលទាំងពីរនាក់ឈ្មោះ Lee Mason និង Mike Dean ចូលធ្វើអាជ្ញាកណ្ដាលក្នុងការប្រកួតរបស់ពួកគេទៀតនោះឡើយ នេះបើយោងតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេបានខឹងសម្បារយ៉ាងខ្លាំងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលបន្ទាប់ពីអាជ្ញាកណ្ដាលទាំងពីរនាក់នេះធ្លាប់ទទួលបន្ទុកចូលឃ្លាំមើលការប្រកួតរវាង Southampton ទល់នឹង Aston Villa និងមួយទៀតគឺទល់នឹង Man UTD ដែលពីរប្រកួតនេះ ក្លិបSouthampton សុទ្ធតែទទួលរងភាពអយុត្តិធម៌ទាំងអស់។

កីឡាករ Southampton 
កីឡាករ Southampton 

Southampton ចាញ់ Aston Villa ១ ទល់នឹង ០ កាលពីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យកន្លងទៅប៉ុន្តែលោកអាជ្ញាកណ្ដាលនេះមិនឲ្យផ្ដល់បាល់ប៉េណាល់ទីមកឲ្យក្រុមគេនោះឡើយទាំងដែលបាល់បានប៉ះនឹងដៃរបស់ កីឡាករ Matty Cash របស់ Aston Villa ហើយមួយទៀតគឺគ្រាប់បាល់ដែល Danny Ings ស៊ុតចាត់ទុកថាជាគ្រាប់បាល់ជំហរក្រៅល្បែង (Offside)  តែអាជ្ញាកណ្ដាលនៅតែសម្រេចប្រគល់ឲ្យ។

លោកអាជ្ញាកណ្ដាល Lee Mason និង Danny Ings 
លោកអាជ្ញាកណ្ដាល Lee Mason និង Danny Ings 

ចំពោះការប្រកួតទល់នឹង Man UTD វិញគឺ Southampton នៅលេងតែ៩នាក់គត់ខណៈកីឡាករ២នាក់បានទទួលកាតក្រហមភ្លាមៗ ហើយពួកគេថែមទាំងត្រូវអាជ្ញាកណ្ដាលសម្រេចមិនផ្ដល់បាល់ឲ្យព្រោះថាជាបាល់ Offside ទៀតផង ។

លោកអាជ្ញាកណ្ដាល Mike Dean ​និងកីឡាករ Southampton
លោកអាជ្ញាកណ្ដាល Mike Dean ​និងកីឡាករ Southampton

ដោយសារមើលឃើញថាមានភាពមិនប្រក្រតីជាច្រើនទើប Southampton មានអារម្មណ៍ថាអាជ្ញាកណ្ដាលដូចជាមិនចូលចិត្តក្រុមរបស់ពួកគេទើបបានធ្វើការស្នើសុំទៅវិទ្យាស្ថានខាងផ្គត់ផ្គង់អាជ្ញាកណ្ដាលក្នុងការប្រកួត ហៅកាត់ថា PGMOL ដោយសុំមិនឲ្យអាជ្ញាកណ្ដាលពីររូបគឺ Lee Mason និង Mike Dean ចូលមកត្រួតពិនិត្យមើលការប្រកួតរបស់ពួកគេទៀតនោះឡើយ។

លោកអាជ្ញាកណ្ដាល Lee Mason
លោកអាជ្ញាកណ្ដាល Lee Mason
លោកអាជ្ញាកណ្ដាល Mike Dean
លោកអាជ្ញាកណ្ដាល Mike Dean

មួយវិញទៀតក្លិបក៏គ្រោងនឹងដាក់ញ្ញាត្តិតវ៉ានឹងកាតក្រហមរបស់ខ្សែការពារ Jan Bednarek ផងដែរ៕

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T