ផ្អែមល្ហែមណាស់! គូស្នេហ៍ឥណ្ឌារៀបចំពិធីមង្គលការនៅក្នុងសមុទ្រជម្រៅ ១៨ ម៉ែត្រ (មានវីដេអូ)

//s9.kh1.co/be/bed95d61527ef498a7327f479762f3a673b74c03.jpg
សង្គម

 ០៤-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គូស្នេហ៍ឥណ្ឌាមួយគូ អនុវត្តវិធានការរក្សាគម្លាត រៀបចំពិធីអាពាហ៍ពិពាហ៍ក្នុងសមុទ្រនៅឆ្នេរ Neelankarai ក្នុងជម្រៅ ១៨ ម៉ែត្រ

ឥណ្ឌា៖ គូស្នេហ៍ឥណ្ឌាមួយគូបានអនុវត្តវិធានការរក្សាគម្លាត ដោយជ្រើសរើសរៀបពិធីអាពាហ៍ពិពាហ៍ក្នុងសមុទ្រជម្រៅ ១៨ ម៉ែត្រ កាលពីព្រឹកថ្ងៃ ច័ន្ទ នៅឆ្នេរ Neelankarai ប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន UPI។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មង្គលការនៅក្នុងសមុទ្រនេះបាន​ដំណើរការ​យ៉ាង​រលូន ដោយ​គូ​ស្វាមី​​ភរិយា​បាន​ដឹក​ដៃ​គ្នា​ចុះ​ទឹក ស្ពាយ​អុកស៊ីហ្សែន​សម្រាប់​ដកដង្ហើម រួម​ទាំង​ពាក់​វ៉ែនតាមុជ​ទឹក ក្រោម​ការ​ហែហមនិងជំនួយ​ពី​ក្រុម​អ្នកចូលរួម និងអ្នកជំនាញមុជទឹក​។ ​ទន្ទឹមនឹងនោះ ពួក​គេ​បានតុបតែង​ខ្លួន​ក្នុង​ឈុត​កូនកំលោះ​កូន​ក្រមុំ និង​កាន់បាច់ផ្កា ព្រមទាំងពាក់កម្រងផ្កាឱ្យគ្នាទៅវិញទៅមកផងដែរ។

ក្នុងនោះកូនក្រមុំ ឈ្មោះថា Swetha បានរៀបរាប់យ៉ាងដូច្នេះថា នាងទើបតែរៀនមុជទឹកបានរយៈពេលត្រឹម ខែប៉ុណ្ណោះមុនរៀបចំពិធីនេះ។ ហើយវាក៏ធ្វើឱ្យនាង និងឪពុកម្តាយមានអារម្មណ៍ភ័យបន្តិចបន្តួចដែរ ប៉ុន្តែដោយសារតែមានអ្នកជំនាញមុជទឹកដល់ទៅ ៨ នាក់ទៅហើយ នាងមិនចាំបាច់ត្រូវព្រួយបារម្ភអ្វីទៀតឡើយ៕

ទិដ្ឋភាពនៃពិធីរៀបមង្គលការក្នុងសមុទ្ររបស់គូស្នេហ៍ឥណ្ឌា

Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T