សម្រាប់អ្នកខានជិះយន្ដហោះយូរសម័យកូវីដ! ឥឡូវនេះ ក្រុមហ៊ុនមួយបង្កើតអំពូលភ្លើង ដូចទេសភាពតាមបង្អួចយន្ដហោះពិតៗ (មានវីដេអូ)

//s9.kh1.co/d6/d633d3a4caac6f594eab6c853bb19c9e3ceb24da.jpg
សង្គម

 ០៤-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនមួយបង្កើតអំពូលភ្លើងម្យ៉ាង ដែលមើលទៅដូចទេសភាពតាមបង្អួចយន្ដហោះពិតៗ រីឯតម្លៃវិញគួរសម។

បរទេស៖ ជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ដល់ស្ទើរគ្រប់វិស័យ និងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទាំងសកលលោក ជាពិសេសការធ្វើដំណើរពីកន្លែងមួយទៅកាន់កន្លែងមួយ ឬ ពីប្រទេសមួយទៅប្រទេសមួយតែម្ដង។ ជាការពិតណាស់ ប្រសិនបើអ្នកជាអ្នកចូលចិត្តធ្វើដំណើរកម្សាន្តហោះហើរតាមយន្ដហោះ នោះប្រាកដណាស់អ្នកប្រហែលជានឹករលឹកដល់ទេសភាពនានា រួមមានផ្ទៃពពកដ៏ស្រស់ស្អាត ដែលអាចគយគន់តាមបង្អួចយន្ដហោះជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដើម្បីជាដំណោះស្រាយ ហាងលក់សម្ភារតុបតែងផ្ទះសម្បែងនៅកូរ៉េខាងត្បូងមួយ បានដាក់លក់អំពូលភ្លើង LED ម្យ៉ាងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ដែលធ្វើត្រាប់តាមបង្អួចយន្ដហោះ និងទិដ្ឋភាពពីលើ.ពពក ដែលអាចធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ដូចជាពួកគេកំពុងធ្វើដំណើរនៅលើអាកាសអីចឹងដែរ។

អំពូលភ្លើងវៃឆ្លាតនេះ មានទំហំផ្សេងៗគ្នា ហើយមានមុខងារពីរផងដែរ ពោលគឺវាអាចបង្ហាញទិដ្ឋភាពពេលព្រះអាទិត្យទើបនឹងរះ និង ពេលព្រះអាទិត្យរៀបនឹងលិច ដោយក្នុងនោះរួមមានទាំងស្លាបយន្ដហោះទៀតផង ដើម្បីធ្វើឲ្យវាមានលក្ខណៈកាន់តែដូចពិតៗតែម្ដង។ ដោយឡែក ចំពោះតម្លៃវិញ ចាប់ផ្ដើមពី ៤៨,០០០វ៉ុន ឬប្រមាណ ៤៣ដុល្លារអាមេរិកឡើងទៅ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលថ្ងៃរះ
ទិដ្ឋភាពពេលថ្ងៃរះ
ទិដ្ឋភាពពេលថ្ងៃរះ
ទិដ្ឋភាពពេលថ្ងៃរះ
ទិដ្ឋភាពពេលថ្ងៃលិច
ទិដ្ឋភាពពេលថ្ងៃលិច
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T