បុកពោះសាហាវណាស់!Barca ទម្លាក់ Granada ចេញពីពាន Copa Del Rey វគ្គ៨ក្រុម ក្នុងលទ្ធផល ៥-៣(មានវីដេអូ)

//s9.kh1.co/64/64d815fc57685cc2ceebd588a9dddff6b8d3e3bc.jpg
កីទ្បា

 ០៤-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Barca ស៊ី ៥ ទល់នឹង៣ ជួយបន្តក្ដីសង្ឃឹមទៅកាន់វគ្គ៤ក្រុមពាន Copa Del Rey

អេស្ប៉ាញ៖ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្លិបអ្នកមានបុណ្យ Barcelona បានធ្វើដំណើរទៅទឹកដីកីឡដ្ឋាន Los Carmenes ក្នុងជំនួបទល់នឹងម្ចាស់ផ្ទះ Granada វគ្គ៨ក្រុមនៃពាន Copa Del Rey។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona 
កីឡាករ Barcelona 

ម្ចាស់ផ្ទះ Granada ជាអ្នកបើកឆាកស៊ុតមុនដល់ទៅពីរគ្រាប់ដែលធ្វើឲ្យអ្នកគាំទ្រ Barcelona ប្រហោងពោះមិនស្ទើរដោយគ្រាប់បាល់ទាំងពីរកើតឡើងនៅនាទីទី៣៣នៃតង់ទី១ ពេល Kenedy ពាក់អាវលេខ១៤ បានស៊ុតមួយជើងក្នុងរយៈចម្ងាយដ៏កៀកនឹងមុខទីក្រោយមានការបញ្ជូនពីមិត្តរួមក្រុមពីកៀនតារាងធ្វើឲ្យអ្នកចាំទី Marc Andre Ter Stergen សង្គ្រោះបាល់មិនបាន ខណៈដែលខ្សែការពារ Sergio Roberto ក៏រារាំងមិនទាន់។

ខ្សែបម្រើ Kenedy ស៊ុតបញ្ខូលទី
ខ្សែបម្រើ Kenedy ស៊ុតបញ្ខូលទី
ខ្សែបម្រើ Kenedy ស៊ុតបញ្ខូលទី
ខ្សែបម្រើ Kenedy ស៊ុតបញ្ខូលទី

Barcelona ព្យាយាមសម្រុកស៊ុតដែរប៉ុន្តមិនសំណាងរហូតដល់នាទីទីទី៤៧ ទើប Granada ដាក់ថែមមួយគ្រាប់នាំមុខ ២ ទល់នឹង ០ ពេលខ្សែប្រយុទ្ធ Roberto Saldado ទទួលបាល់បន្តក់ចេញពីជើងមិត្តរួមក្រុមពីពាក់កណ្ដាលតារាងមក ទើបគេអូសបាល់ទៅរកតំបន់គ្រោះថ្នាក់របស់ Barca ដោយប្រឈម ១ស្មើជាមួយអ្នកចាំទី Stegen ទើបស៊ុតមួយជើងទម្លុះសំណាញ់ទីបានសម្រេច ស្របពេលខ្សែការពារ Umtiti ជួយអីមិនបាន។

  ខ្សែប្រយុទ្ធ Roberto Saldado
  ខ្សែប្រយុទ្ធ Roberto Saldado

២គ្រាប់នាំមុខរបស់ម្ចាស់ផ្ទះកាន់តែធ្វើឲ្យក្រុមភ្ញៀវBarcelona បែកញើស ប៉ុន្តែស្រាប់តែនៅនាទីទី៨៨ចុងម៉ោងទៅហើយ ខ្សែប្រយុទ្ធ Lionel Messi បញ្ជូនបាល់ពីចម្ងាយលើកទៅខាងមុខទីតែប៊ិះនឹងជ្រុលចេញក្រៅតារាង សំណាងដែលខ្សែប្រយុទ្ធ Antoine Griezmann ស្ទុះទៅស្លាយ៍ខ្លួនទាត់បាល់បញ្ចូលទីបានយ៉ាងអេម។

   ខ្សែប្រយុទ្ធ Lionel Messi
   ខ្សែប្រយុទ្ធ Lionel Messi

 នៅនាទីទី៩០+២ដែលជាម៉ោងបន្ថែម Messi បញ្ជូនបាល់ឲ្យ Griezmann ពីពាក់កណ្ដាលតារាងមក ទើប Griezmann ហក់តែតបាល់បញ្ជូនឲ្យខ្សែការពារ Jordi Alba ទើបគេហក់តែតបញ្ចូលទីបានសម្រេចជួយឲ្យ Barca តាមស្មើនៅទីបំផុត។

  ខ្សែប្រយុទ្ធ Antoine Griezmann
  ខ្សែប្រយុទ្ធ Antoine Griezmann

ឈានចូលម៉ោងបន្ថែម១៥នាទី២ដង ការប្រកួតកាន់តែក្ដៅគគុកពេលភាគីទាំងពីរសម្រុកដាក់គ្នាយ៉ាងស្វិតស្វាញ ប៉ុន្តែ Barcelona មានឱកាសបានដាក់មួយគ្រាប់បន្ថែមទៀតក្រោយខ្សែប្រយុទ្ធ Antoine Griezmann ហក់តែតបាល់ ដែលបញ្ជូនពី Alba ជួយឲ្យ Barca នាំមុខ ៣ ទល់នឹង ២។

  ខ្សែប្រយុទ្ធ Antoine Griezmann ​និង  Jordi Alba 
  ខ្សែប្រយុទ្ធ Antoine Griezmann ​និង  Jordi Alba 
ខ្សែការពារ Jordi Alba
ខ្សែការពារ Jordi Alba

យ៉ាងណាមិញ Granada មានឱកាសបានស៊ុតយកបាល់ប៉េណាល់ទីក្រោយខ្សែការពារ Sergino Dest បង្កើតកំហុសដោយព្យាយាមប្រទាញប្រទង់កីឡាករពាក់អាវលេខ១៥ គឺ Neva ដោយអ្នកទទួលបន្ទុកស៊ុតគឺ Fede Vico

Vico សម្លឹងរកប្លង់ស៊ុតនិងដាក់មួយជើងស្តាំទម្លុះសំណាញ់អ្នកចាំទី Stegen ជួយឲ្យ Granada តាមស្មើវិញ។

Fede Vico ស៊ុតប៉េណាល់ទី
Fede Vico ស៊ុតប៉េណាល់ទី

ការប្រកួតអូសបន្លាយ ដល់នាទីទី១០៨ ខ្សែប្រយុទ្ធ Lionel Messi ដែលហ៊ុមព័ទ្ធដោយខ្សែការពាររបស់Granada មានឱកាសបានស៊ុតបញ្ចូលបាល់បំប៉ោងឡើងទៅមុខទីបំណងស៊ុតយកតែម្ដងតែប៉ះនឹងដៃអ្នកចាំទី Escandell ទើបបាល់ភ្លាត់ចេញមកវិញ។ខ្សែបម្រើ Frenkie De Jong ឃើញដូច្នេះក៏ស្ទុះទៅដាក់មួយជើងថែមបានមួយគ្រាប់ទៀត។

  ខ្សែបម្រើ Frenkie De Jong
  ខ្សែបម្រើ Frenkie De Jong

មួយគ្រាប់ចុងក្រោយដែល Barcelona រកបាននៅនាទីទី១១៣ បានពន្លត់ក្ដីសង្ឃឹមម្ចាស់ផ្ទះ Granada ក្រោយខ្សែប្រយុទ្ធ Antoine Griezmann បញ្ជូនបាល់ឲ្យ ខ្សែការពារ Jordi Alba ទើបគេស៊ុតមួយជើងពីកៀនតារាងធ្វើឲ្យអ្នកចាំទីរបស់ Granada ដួលអុកគូថឱបបង្គោលទី។

កីឡាករ Barcelona 
កីឡាករ Barcelona 

ចំពោះស្ថិតិនៃការប្រកួតគឺBarcelona គ្រប់គ្រងបាល់បាន ៧៩% ខណៈ Granada បាន ២១% ហើយស៊ុតចំគោលដៅបាន៤ដងតិចជាង Barcelona ដែលមាន២០ដងឯណោះ។

កីឡាករ Barcelona 
កីឡាករ Barcelona 

ជ័យជម្នះ ៥ ទល់នឹង ៣ ដ៏បុកពោះរបស់ Barcelona ជួយឲ្យក្រុមកក់កៅអីឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយក្នុងពានរង្វាន់ Copa Del Rey ៕

កីឡាករ Barcelona 
កីឡាករ Barcelona 

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង Granada និង Barcelona 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T