ធ្វើបានអត់មើលទៅ? លោកគ្រូ Zidane នឹងត្រូវ Real Madrid បណ្ដេញចេញបើសិនធ្វើរឿងមួយនេះមិនបាន

//s9.kh1.co/70/70801eeb6c604114ea3cf2903cff53402858484b.jpg
កីទ្បា

 ០៣-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បើលោកគ្រូ Zidane មិនអាចដឹកនាំឱ្យ Real Madrid ឈ្នះពាន ទេនោះលោកគ្រូនឹងត្រូវបណ្ដេញចេញ

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ កៅអីរបស់លោកគ្រូបង្វឹក Zinedine Zidane កំពុងរង្គោះរង្គើមែនទែនហើយក្រោយដឹកនាំឲ្យក្លិបប្រឈមមុខនឹងការបរាជ័យម្ដងហើយម្ដងទៀតក្នុងការប្រកួតទល់នឹង Alaves និង Levante ខណៈដែលកីឡាករក្នុងក្រុមហាក់បីដូចជាមិនសូវមានទឹកចិត្តចង់រត់លើវាលស្មៅប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Zinedine Zidane 
  លោកគ្រូបង្វឹក Zinedine Zidane 

ប្រភពមួយបានបង្ហើបថាថ្នាក់ដឹកនាំរបស់ Real Madrid កំពុងតាមឃ្លាំមើលសកម្មភាពដឹកនាំរបស់លោកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះយ៉ាងដិតដល់ដើម្បីសម្រេចចិត្តពីអនាគតរបស់លោកគ្រូ ហើយបើសិននៅរដូវកាលនេះ លោកគ្រូមិនដឹកនាំឲ្យ Real Madrid ឈ្នះពាន Champions League ទេនោះក្លិបនឹងបញ្ចប់តំណែងលោកគ្រូហើយ។

  លោកគ្រូបង្វឹក Zinedine Zidane 
  លោកគ្រូបង្វឹក Zinedine Zidane 

បន្ទាប់ពីភ្លាត់ធ្លាក់ចេញពីពាន Spanish Super Cup និង Copa Del Rey រួចមក Real Madrid នៅតែបន្តធ្វើមិនសូវបានល្អជារឿយៗ ដោយបន្ទាប់ពីចាញ់ Levante ក្នុងលទ្ធផល២ ទល់នឹង ១ កាលពីថ្ងៃទី៣១ខែមករានេះមក ក្លិបក៏បានធ្លាក់មកឈរនៅលេខ៣វិញខណៈក្លិបគូប្រជែង Barcelona បានមកឈរនៅលេខ២។ លើសពីនេះទៅទៀត Real Madrid ចាញ់ពិន្ទុក្រុមកំពូលតារាង Atletico Madrid ដល់ទៅ១០ពិន្ទុឯណោះ។

Real Madrid ធ្លាក់ចេញពីពាន Copa Del Rey 
Real Madrid ធ្លាក់ចេញពីពាន Copa Del Rey 

អ្វីដែលសំខាន់គឺ ការប្រកួតក្របខណ្ឌ Champions League កាន់តែខិតចូលមកជិតដោយ Real Madrid ត្រូវជួបនឹង FC Atalanta នៅវគ្គ១៦ក្រុមចុងក្រោយដោយការប្រកួតជើងទី១ ធ្វើឡើងនៅ ទឹកដី Bergamo នាថ្ងៃទី២៤ខែកុម្ភៈ។

  លោកគ្រូបង្វឹក Zinedine Zidane 
  លោកគ្រូបង្វឹក Zinedine Zidane 

បើសិនជាក្លិបម្ចាស់ពាន UCL ១៣សម័យនេះអាចស្រវាយកពាន UCL ក្នុងរដូវកាលនេះបាននោះមានន័យថាលោកគ្រូបង្វឹក Zidane ដឹកនាំឲ្យក្រុមឈ្នះពានបាន៤ដងហើយប៉ុន្តែយ៉ាងណាមិញ ពេលចូលកាន់តំណែងលើកទី២ក្នុងឆ្នាំ២០១៩ លោកគ្រូហាក់បីដូចជាដឹកនាំមិនសូវបានល្អដូចមុន ខណៈដែលក្រុមគ្មានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដូចមុន។

  លោកគ្រូបង្វឹក Zinedine Zidane លើកពាន UCL  
  លោកគ្រូបង្វឹក Zinedine Zidane លើកពាន UCL  

ប្រភព AS បានបង្ហើបថាបើលោកគ្រូអាចធ្វើឲ្យ Real Madrid លើកពាន UCL បាននោះតំណែងជាគ្រូបង្វឹកនឹងគ្មានគ្រោះភ័យទេប៉ុន្តែបើមើលតាមស្ថានភាពរបស់ Real Madrid ពេលនេះ ក្ដីស្រមៃក្នុងការស្រវាយកពានធំនេះវាហាក់បីដូចជានៅឆ្ងាយបន្តិចហើយ។

Real Madrid កាលធ្លាក់ចេញពីពាន Spanish Super Cup 
Real Madrid កាលធ្លាក់ចេញពីពាន Spanish Super Cup 

គួរបញ្ជាក់ផងដែរថា មុនការប្រកួតទល់នឹង Atalanta ក្នុងក្របខណ្ឌ Champions League មកដល់ Real Madrid ត្រូវប្រកួតជាមួយក្លិប Huesca, Getafe, Valencia និង Real Valladolid ដែលជាការប្រកួតក្នុងក្របខណ្ឌ La Liga ជាមុនសិន៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T